នៅរសៀលនៅថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ដើមមៀន និងលោកជំទាវ ព្រមទាំង មាតា បិតា រួមទាំងសហការី បាន ដង្ហែរទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ០៣វត្ត ស្ថិតនៅសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ មាន:-
១-វត្តជោតរង្សី (ហៅវត្តក្បាលកោះ )
២-វត្តនាគវនារាម(ហៅវត្តកណ្តាលកោះ )
៣-វត្តបុទុមរតនារាម(ហៅវត្តចុងកោះ )
ទេយ្យទាន និងបច្ច័យរួមទាំងបរិក្ខាប្រគេនថ្វាយព្រះសង្ឃ ០៣វត្ត ដូចៗគ្នា ក្នុង០១វត្ត រួមមាន៖
១-ទៀនព្រះវស្សា ចំនួន០១គូ
២- អង្ករ ០១តោន
៣-ទឹកសុទ្ធ ២០កេស
៤-មី ២០កេស
៥-ត្រីខ ០១កេសធំ
៦- ទឹកផ្លែឈើ១០កេស
៧-ទឹកស៊ីអីវ១០យួរ
៨-ទឹកត្រី ១០យួរ
៩-ម៉ាស០១កេសធំ
១០-ថវិកា ២,០០០,០០០៛ និងចំណាយផ្សេងៗ២.០០០.០០០៛**សរុបការចំណាយថវិកាទាំងអស់ចំនួន
២៣,៧៤៤,០០០រៀល ៕