រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទទី៦ខែកញ្ញាឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ នៅទីស្តីការក្រសួងព័ត៌មានរាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំក្រសួង និង ថ្នាក់ដឹកនាំអគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងព័ត៌មានដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លងមក និងពិភាក្សាការងារដើម្បីអនុវត្តបន្តទៀត ៕