(កំពង់ចាម) ៖ នៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត -មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យមើលទីតាំងថ្មីសម្រាប់សាងសង់អាគាររដ្ឋបាលសាលាសង្កាត់ កំពង់ចាម និងសាលាសង្កាត់ វាលវង់ ស្ថិតនៅក្នុងក្រុងកំពង់ចាម។
គូរបញ្ជាក់ថា សង្កាត់ទាំងពីរខាងលើពុំទាន់មានអាគាររដ្ឋបាលសម្រាប់ធ្វើការឲ្យសមរម្យនៅឡើយទេ ឯទីធ្លាសាលាសង្កាត់ក៏តូចចង្អៀត ហេតុនេះរដ្ឋបាលខេត្ត ក៏សម្រេចរកទីតាំងថ្មី ដើម្បីធ្វើការសាងសង់អគាររដ្ឋបាលសាលាសង្កាត់ទាំងពីរនេះឡើងឲ្យស្របទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវចំណាយលើគម្រោងថវិការបស់រដ្ឋបាលខេត្តកំពង់ចាម សម្រាប់ឆ្នាំ ២០២២ ។
https://www.facebook.com/HelloKampongcham