ស្រុកកៀនស្វាយ៖នៅថ្ងៃ ព្រហស្បតិ៍ ១០រោចខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង៨និង៣០នាទី នៅប៉ុស្តិ៍រដ្ឋបាលសំរោងធំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយដល់កម្លាំងប៉ុស្តិ៍រដ្ឋបាលពីការងារពង្រឹងកំលាំងពីវិន័យ ០០៦.នគ.ជ
.ដឹកនាំប្រជុំដោយ÷ លោកវរសេនីយ៍ឯកព្រំសំណាង អធិការនគរបាល ស្រុកកៀនស្វាយ ។
ដែលមានកាចូលរួម៖
១.លោកទេព ឈួន មេឃុំសំរោងធំ ។
២.លោកវរសេនីយ៍ទោ វង សែ អធិការរងសេនាធិការ ។
៣.លោក វរសេនីយ៍ទោ នៅ ឡាង អធិការរងផ្នែកជនអន្តោប្រវេសន្ត៍ ។
៤.លោកវរសេនីយ៍ទោ ហង្ស ផាណារ៉ា អធិការផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ស្រុក ។
៥.លោកវរសេនីយ៍ទោ ហែម សយ អធិការរងផ្នែកប៉ុស្ត៍ស្រុកកៀនស្វាយ ។
៦.លោក វរសេនីយ៍ទោ ម៉ន សំបុក អធិការងផ្នែកកិច្ចកាប៉ុស្តិ៍ ។
៧.លោកវរសេនីយ៍ទោ វង្ស សាវិន អធិការរងផ្នែកសន្តិសុខ ។
៨.លោកវរសេនីយ៍ទោ វ៉េង កុសល អធិការរងផ្នែកនគរបាលយុត្តិធម៍ និង លោក នាយប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ ។
ជាចុងក្រោយ លោកអធិការនគរបាលស្រុកកៀនស្វាយ ក៏បានផ្សព្វផ្សាយវិធានការ ការពារ ទប់ស្កាត់របស់ក្រសួងសុខាភិបាលក៍ដូចជាអនុសាសន៍របស់រាជរដ្ឋាភិបាល(៣កុំ ៣ការពារ) ផងដែរ ៕