ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការ និងជាប្រធានក្រុមការងារប្រតិបត្តិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះ សួរសុខទុក្ខ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដែលឈរជើងការពារ មណ្ឌលសម្រាកព្យាបាលកូវីដ-១៩ ចំនួន២គោលដៅ ក្នុងនោះគឺ គោលដៅមណ្ឌលសម្រាកព្យាបាលកូវីដ-១៩ វិទ្យាល័យ ជា ស៊ីម សាមគ្គី និង គោលដៅមណ្ឌលសម្រាកព្យាបាលកូវីដ-១៩ ដឹព្រេមៀរ សែន សុខ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះផងដែរ ក្រុមការងារក៏បាននាំយកនូវ អាហារសម្រន់ និងភេសជ្ជៈ ជូនដល់កងកម្លាំង និងឆ្លៀត ត្រួតពិនិត្យទីកន្លែងប្រតិបត្តិការងារ និងស្នាក់នៅប្រចាំថ្ងៃ ក៏ដូចជាសម្ភារៈគ្រឿងបំពាក់សម្រាប់ត្រៀម អន្តរាគមន៍ចាប់បង្ខំ បុគ្គលដែលគេចវេសមិនធ្វើចត្តាឡីស័ក និងមិនព្រមអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល នៅតាមទីតាំងឈរជើងការពារមណ្ឌលសម្រាកព្យាបាលទាំងពីរ ដើម្បីត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់លើឲ្យមានប្រសិទ្ធភាពខ្ពស់៕
#PhnomPenhGRK