ស្រុកកៀនស្វាយ ៖ នៅថ្ងៃច័ន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ។
លោកវរសេនីឯកព្រុំសំណាង អធិការនគរបាលស្រុកកៀនស្វាយក្នុងនាមជាឪពុកម្តាយ និងជាអាណាព្យាបាលតែងតែផ្ដល់ភាពកក់ក្តៅដល់មន្ត្រីថ្នាក់ក្រោមនឹងជួយឧបត្ថម្ភជានិច្ចចំពោះកូនចៅរស់នៅក្រោមឱវាទ មិនថាតិចឬច្រើន ។
លោកវរសេនីឯកព្រុំសំណាង អធិការនគបាលស្រុកកៀនស្វាយតែងតែយកអារម្មណ៌និងភាពជានាក់ដឹកនាំដ៏ល្អផ្តល់ទៅដលមន្ត្រីរបស់ខ្លួនជានិច្ច ។
ហើយថ្ងៃនេះដែរលោកអធិការក៌បានជួយឧបត្ថម្ភដូចជា÷
១.អង្ករ50គីឡូក្រាម
២.មី
៣.ត្រី ខ
៤.ថវិកាផ្ទាល់ខ្លួនចំនួន១០ម៉ឺនរៀល
ជូនចំពោះលោកអនុសេនីយ៍ទោ ហៀក អ៊ឹមសាក់ ដែលមានកូនម្នាក់នឹងជីតាម្នាក់នៅក្នុងបន្ទុកគ្រួសារ ជួបការលំបាក នឹង រងគ្រោះដោយសារការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ។
គណៈនោះដែរលោកអធិការក៏បាន ផ្តែផ្ដាំទៅដល់បងប្អូនប្រជាពលរដ្ឋនិងមន្ត្រីក្រោមឱវាទទាំងអស់កំភ្លេច សេចក្តីណែនាំរបស់ក្រសួងសុខាភិបាលជាពិសេសអនុសាសន៍ដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ៣ ការពារនិង ៣កុំ អោយបាន ខ្ជាប់ខ្ជួន៕