(ស្រុកអូររាំងឪ) ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លឿង រដ្ឋាអធិការស្រុកអូររាំងឪ សូមធ្វើការបដិសេធទាំងស្រុងថាលោកអធិការមិនបានទទួលលុយ៧០សិបម៉ឺនពីលោករុង ម៉ារ៉ាឌី មន្ត្រីនគរបាលស្រុកអូររាំងឪទេ ។
ឆ្លើយតបតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានក្នុងស្រុក លោកអធិការស្រុកអូររាំងឪពាក់ព័ន្ធរឿងលុយ៧០សិបម៉ឺនហើយលោកអធិការក៍បានឆ្លើយតបថារឿងលុយនេះមិនពិតទេ លោកមិនបានទទួលលុយពីលោក រុង ម៉ារ៉ាឌី ទេដែលជាមន្ត្រីនគរបាលស្រុកអូររាំងឪទេ លោកអធិការសូមបដិសេធទាំងស្រុង ហើយលោកអធិការបន្តថាលោករុង ម៉ារ៉ាឌី ជាមន្ត្រីខិលខូចនៅក្នុងអង្គភាពនិងនៅស្រុកអូររាំងឪ។
លោកអធិការបន្តថាពេលបើកអង្គប្រជុំ១ខែម្តងស្រាប់តែលោករុង ម៉ារ៉ាឌី បានទ្បើងនិយាយថា លោកសូមគេចវេសពីការងារដើម្បីទៅរត់តាក់ស៊ីពេលព្រឹកហើយលោកនិងជួយថ្លៃទឹកថ្លៃភ្លើងចំនួន៧០សិបម៉ឺនចំពោះការស្នើសុំពីលោករុងម៉ារ៉ាឌីដែលជាមន្ត្រីនគរបាលស្រុកអូររាំឪ លោកអធិការមិនព្រមតាមការស្នើសុំពីលោករុង ម៉ារ៉ាឌីទេហើយលោកអធិការមិនថ្នាក់ថោកទាបយកលុយពីលោករុង ម៉ារ៉ាឌីទេលោកអធិការសូមបដិសេធទាំងស្រុង។
ជាចុងក្រោយលោកអធិការសុំធ្វើការបកស្រាយចំពោះអ្នកសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយពីរឿងលុយ៧០សិបម៉ឺន សូមមុននិងទ្បើងផ្សាយស្ដាប់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងផ្សាយកុំជឿគេតែម្ខាង អាចទូរស័ព្ទសម្ភាសន៍លោកអធិការផ្ទាស់បានមុននិងទ្បើងផ្សាយ ៕