ខេត្តកណ្តាល ៖ នៅរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានដឹកនាំមន្ត្រីក្រោមឱវាទរួមនឹងកងកម្លាំងទាំងបីប្រភេទ អញ្ជើញចុះត្រួតពិនិត្យស្ថានភាព នៅតាមព្រំដែនកម្ពុជា-វៀតណាម និងអញ្ជើញជួប សំណេះសំណាល សាកសួរសុខទុក្ខ ដល់កងកម្លាំងដែលកំពុងប្រចាំការការពារព្រំដែន ក្នុងភូមិសាស្ត្រ ឃុំក្អមសំណរ ស្រុកលើកដែក ក្នុងគោលបំណងផ្សព្វផ្សាយ បំពាក់ស្មារតីលើកទឹកចិត្តដល់កងកម្លាំងបន្តពង្រឹងការគ្រប់គ្រង និងអនុវត្តអោយបានម៉ឺងម៉ាត់នូវស្មារតីលិខិតលេខ១៨២ ស.ជ.ណ ម.យ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១
– សេចក្តីណែនាំលេខ ០១៦ សណន ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងវិធានការទប់ស្កាត់ និងបង្ក្រាប សកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់នាំជនបរទេសចេញពីភូមិសាស្ត្របិទខ្ទប់។
– សេចក្តីជូនដំណឹងលេខ១២៣២ សជណ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ ស្តីពីពង្រឹងការគ្រប់គ្រង និងការត្រួតពិនិត្យការចេញចូលឆ្លងកាត់ព្រំដែន ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បប្រភេទថ្មីនៅកម្ពុជា ៕