ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៥ របស​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម​ - បន​ល្បែង​ខុសច្បាប់​មាន់​ជ​ល់អន​ឡាញ​ក្រុម​អក្សរ​" A "​កំពុងបើក​លេង​យ៉ាង​គគ្លើន​នៅ​ស្រុក​កំពង់សៀម ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​បិត​ភ្នែក​ធ្វើ​ដេកលក់​.! - ថង់ប្លាស្ទិក​រាប់​តោន និង​សំរាម ត្រូវបាន​គេ​បោះចោល​យ៉ាង​អាណាធិបតេយ្យ បំពុលបរិស្ថាន​ទឹកទន្លេ​នៅ​កំពង់ទឹក​ឆ្នុក​ទ្រូ - ថ្នាក់​ដឹកនាំ​សមាជិក សមាជិកា សមាគមយុវជន​ទិស​អាគ្នេយ៍​ប្រចាំ​ខេត្ត​កំពត នាំយក​ទឹកបរិសុទ្ធ អង្គរ​ពូ​រ៉ូ ចំនួន 100 កេស សរុប​ថវិការ​ប្រមាណ $310 ( បី​រយ​ដប់​ដុល្លា អាមេរិក​) ចែក​ជូន​កងកម្លាំងប្រដាប់អាវុធ​ទាំង 2 ប្រភេទ​ - លោក ពុំ ដា​រ៉ា ប្រធាន​សមាគម​សម្ព័ន្ធ​យុវជន សស​យក ខេត្ត​ក្រចេះ តំណាង​ឲ្យ​ឯកឧត្តម សុខ ចាន់​ភក្តី នាំយក​អំណោយ​ចែកជូន​ជនរងគ្រោះ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ភូមិ​១០៥ (​ចំណុច​១០៤) - ក្រុមការងារ អាវុធហត្ថ​សែន​សុខ ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សមាជិក ដែល​ឪពុក​របស់​លោក​ទទួល​មរណៈភាព​! - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ ព្រមទាំង​មន្ត្រីរាជការ​ទាំងអស់​នៃ​ក្រសួង​បរិស្ថាន ផ្ញើសារ​រំលែក​ទុក្ខ សូម​គោរព​ជូន ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រះវិហារ ព្រមទាំង​ក្រុមគ្រួសារ​ - ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ការរៀបចំ​សិក្ខាសាលា​ស្តីពី «​ការត្រួតពិនិត្យ​ឡើងវិញ​លើ​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​» - ឯកឧត្តម ង៉ូវ បូរី​ណា បាន​អញ្ជើញ​ជា​អធិបតី ក្នុង​កម្មវិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លេីក​ទី​៤៦ នៃ​ទិវា​ជ័យជំនះ ៧​មករា សាលា​សង្កាត់​ព្រះ​ស្រែ​ - យ៉ាងម៉ិច​ចេះ បុគ្គល ងិន វាសនា ចាងហ្វាង​អង្គភាព គេហទំព័រ​ក្រាំងមាស កំពុងតែ​ស៊ី​លៀស ល្អៀស​ខ្លួន ក្នុង​ការផ្សព្វផ្សាយ​រឿង​បទល្មើស​នេសាទ​ខុសច្បាប់​
0

កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជិត ៥លាននាក់ស្មើនឹងប្រមាណ ៤៩.៩៧%ធៀបនឹងគោលដៅចំនួន ១០ លាននាក់ ហើយកំពុងឈរលំដាប់ទី២ នៅក្នុងតំបន់អាស៊ាន

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

គិត​មក​ទល់​នឹង​ពេលនេះ កម្ពុជា​សម្រេចបាន​នូវ​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​បាន​ប្រមាណ​ជិត ៥​លាន​នាក់​រួច​ហើយ ដែល​ស្មើនឹង​ប្រមាណ ៤៩.៩៧%​ធៀប​នឹង​គោលដៅ​ចំនួន ១០ លាន​នាក់​។​

​បើ​តាម​តួលេខ​នេះ កម្ពុជា​កំពុង​ឈរ​លំដាប់​ទី​២ បន្ទាប់​ពី សឹង្ហ​បូរី បើ​គិត​នៅក្នុង​តំបន់​អាស៊ាន​។ ប្រការ​នេះ​បាន​ធ្វើឱ្យ​ប្រទេស និង​មជ្ឈដ្ឋាន​មួយចំនួន​បាន​បើកភ្នែក​ធំៗ ព្រោះ​ត្បិត​នឹកស្មាន​មិន​ដល់​ថា កម្ពុជា​ដែល​ជា​ប្រទេស​តូច និង​ធនធាន​មាន​កម្រិត អាចមាន​លទ្ធភាព​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជូន​អ្នក​ផ្តល់​សេវា​ជួរមុខ មន្ត្រីរាជការ និង​ក្រុម​ជន​អាទិភាព​ព្រមទាំង​ប្រជាពលរដ្ឋ​របស់​ខ្លួន ដូច​បណ្តា​ប្រទេស​ជឿនលឿន​នានា​ដែរសោះ​។​

​កន្លងមក ក៏ដូចជា​បច្ចុប្បន្ន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាច​ធ្វើទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់​ខ្លួន​។​ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ស្វះស្វែង​រក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​។​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បាន​ដាក់ចេញ​ផែនការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ១៨​ឆ្នាំ​ឡើង ប្រមាណ​១៣​លាន​នាក់ ត្រូវ​នឹង​វ៉ាក់សាំង​ប្រមាណ ២៦​លាន​ដូស​។
​កម្ពុជា​នឹង​សម្រេច​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ១០​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១​នេះ ឬ​យ៉ាងយូរបំផុត​នៅ​ដើមឆ្នាំ​២០២២​។​

​ទន្ទឹម​នឹង​នេះ​រាជរដ្ឋាភិបាល​ស្វះស្វែង​រក​វ៉ាក់សាំង ហើយ​បាន​នាំ​មក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន ដែល​គិត​ត្រឹម​ថ្ងៃ​ទី ១៣​ខែកក្កដា ឆ្នាំ ២០២១​នេះ កម្ពុជា មាន​វ៉ាក់សាំង​ចំនួន ១៦,០២៤,០០០​ដូស​រួចហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​
១-​ជំនួយ​របស់​រដ្ឋាភិបាល​ចិន​ផ្តល់ជូន​កម្ពុជា (​សុីណូ​ហ្វាម​) ចំនួន ២,២០០,០០០ ដូស​
២-​ជំនួយ​ពី​មជ្ឈមណ្ឌល COVAX(CoviShield) ចំនួន ៣២៤,០០០ ដូស​
៣-​ការបញ្ជា​ទិញ​របស់​រា​ជ​រដ្ឋាភិបាល​រួមមាន សុីណូ​វ៉ាក់ ចំនួន ១០,៥០០,០០០ ដូស និង សុីណូ​ហ្វាម ចំនួន ៣,០០០,០០០ ដូស​។​
​សូមបញ្ជាក់​ថា ក្នុង​ខែ​កក្កដា ឆ្នាំ ២០២១​នេះ កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ សរុប​ចំនួន ៦​លាន​ដូស ជា​បន្តបន្ទាប់​មាន​ដូចខាងក្រោម​
*​នៅ​ថ្ងៃ​ទី ៦ ខែកក្កដា ឆ្នាំ ២០២១
•​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ សុីណូ​ហ្វាម មក​ដល់​ចំនួន ១,០០០,០០០​ដូស​
*​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១
•​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ចំនួន ៤​លាន​ដូស​(​សុីណូ​ហ្វាម​)​ចំនួន ១,០០០,០០០​ដូស និង​(​សុីណូ​វ៉ាក់​)
​ចំនួន ៣,០០០,០០០​ដូស​
*​ពាក់កណ្ដាល ខែកក្កដា ឆ្នាំ ២០២១
•​ ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ (​សុីណូ​ហ្វាម​) មក​ដល់​ចំនួន ១,០០០,០០០​ដូស​
​ដោយឡែក​សម្រាប់​ខែ​សីហា ខាងមុខនេះ កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ចំនួន ៤​លាន​ដូស​បន្ថែមទៀត ដែល​ធ្វើឱ្យ​កម្ពុជា​មាន​វ៉ាក់សាំង​នៅក្នុង​ដៃ ចំនួន​ជាង ២០​លាន​ដូស ហើយ​អាច​សម្រេច​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ចំនួន ១០​លាន​នាក់ នៅក្នុង​ឆ្នាំ​២០២១​នេះ​។​

​សូមជម្រាបថា យោងតាម​ចំណារ​យល់ព្រម​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ដែល​នឹង​មកដល់ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស នឹង​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការ​នី តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំង​ប្រទេស​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

​បើ​គិត​ត្រឹម​ថ្ងៃ​ទី ១២ ខែកក្កដា ឆ្នាំ ២០២១ ក្រសួង​សុខាភិបាល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ចំនួន ៤,៩៩៦,៧២២​នាក់ ស្មើនឹង ៤៩.៩៧%​។​

​សូម​រំលឹក​ថា នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី ៩ ខែកក្កដា ឆ្នាំ ២០២១ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ រាជរដ្ឋាភិបាល នឹង​បន្ត​ទិញ​វ៉ាក់សាំង​កូវី​ដ​-១៩ និង​សម្រេច​បន្ត​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យបាន​តាម​ផែនការ​កំណត់ ព្រមទាំង​ពិចារណា​ការចាក់​វ៉ាក់សាំង ជូន​ប្រជាពលរដ្ឋ​ដូសទី​៣ និង​ក្រោម​អាយុ​១៨​ឆ្នាំ​។​
​ដោយ​: អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល