ភ្នំពេញ៖ ជាការចូលរួមចំណែកបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រួមជា មួយបណ្តារោគឆ្លងផ្សេងៗទៀតនោះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២១ លោកឧកញ៉ា លី សាមីឌី អគ្គនាយកនាយកក្រុមហ៊ុន ASPOR នាំចូលគ្រឿងបរិក្ខាទូរសព្ទ័ និង SPEAKER សំលេង មេក្រូហ្វូន បាននាំយកនូវអំណោយជា ស្ព្រាយបាញ់សម្លាប់មេរោគ ផលិតផល GERMAGIC មកជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ដើម្បីទុកប្រើ ប្រាស់ប្រចាំថ្ងៃ
។
តាមការបញ្ជាក់របស់ លោក ឧកញ៉ា លី សារ៉ាឌី បានអោយដឹងថា ក្រុមហ៊ុន ASPOR បានសហការគ្នាជាដៃជាមួយក្រុមហ៊ុន លីស៊ីនគ្រុប នាំចូលផ្តាច់មុខ ផលិតផល GERMAGIC Technology ជាទឹកថ្នាំបាញ់សម្លាប់មេរោគ ដែលបានបង្កើតឡើងដោយ សកលវិទ្យាល័យ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាហុងកុង និងមន្ទីរពិសោធន៏ JIEHE ហើយថ្នាំនេះ មានប្រសិទ្ធភាព យូរអង្វែង មានអត្រាសម្លាប់មេរោគខ្ពស់ ប្រភេទ វីរុសបាក់តេរី និងមេរោគផ្សេងៗទៀត។ គ្រប់ផលិតផល GERMAGIC ទាំងអស់បានឆ្លងកាត់ការស្រាវជ្រាវ និងការធ្វើតេស្ត តាមបែប វិទ្យាសាស្រ្ត យ៉ាងម៉ត់ចត់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃការផលិតផល ការ ធ្វើតេស្តរបស់ភាគី ៣ រួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងអូស្ត្រាលី ។ ថ្នាំបាញ់ សម្លាប់ មេរោគ GERMAGIC ជាផលិតផលមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្លាប់មេរោគ ដែល បានឆ្លងកាត់ការពិសោធន៍ជាច្រើនប្រទេសមកហើយ មានប្រសិទ្ធភាពខ្ពស់ក្នុងការសម្លាប់មេ រោគ និងមានប្រសិទ្ធភាពរយៈពេល រហូត ៣០ថ្ងៃ
។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងការអរណរគុណចំពោះក្រុមហ៊ុន ASPOR និងក្រុមហ៊ុន LIXIN GROUP ដែលបាននាំយកនូវស្ព្រាយ និង ជួយធ្វើការបាញ់ថ្នាំសម្លាប់ មេរោគនាឱកាសនេះ ស្របពេលដែលក្រសួង និងមន្រ្តីរាជការ កំពុងត្រូវការចាំបាច់ ក្នុងការ ប្រើប្រាស់ប្រចាំ ថ្ងៃ។ សកម្មភាពនេះជាការចូលរួមចំណែកយ៉ាងសកម្មជា មួយក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល នៅក្នុងវិធាន ការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កុំអោយមានការឆ្លងរីករាលដាលកាន់តែច្រើនបន្ថែមទៀត ។ តាមរយះ ក៏ត្រូវការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា តាមរយះការអនុវត្តន៏ តាមការ ណែ នាំរបស់ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ៣ កុំ ៣ ការពារ អោយ មាន ប្រសិទ្ធិភាពខ្ពស់
។
ឯកឧត្តម ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងទិញលផលិតផលទឹកថ្នាំ បាញ់សម្លាប់មេរោគ GERMAGIC មកប្រើប្រាស់ជាប្រចាំ សម្រាប់បាញ់ នៅតាមបណ្តាបន្ទប់ ប្រជុំកន្លែងការងារសំខាន់ៗជាច្រើនទៀត ដើម្បីនិរន្តភាពការផ្សាយបានរហូតដោយមិនអោយ មានការអាក់ខានផ្សាយ ព័ត៌មាន និងដំណឹងផ្សេងៗ ពីប្រពន្ធ័ផ្សព្វ ផ្សាយរបស់ជាតិ
។
គួរបញ្ជាក់ដែរថា ភ្នាក់ងារថ្នាំសម្លាប់មេរោគដ៏ឈ្លៀសវៃនិងមានប្រសិទ្ធភាពយូរអង្វែង GERMAGIC របស់ក្រុមហ៊ុនលីស៊ីនគ្រុបបានឆ្លងស្តង់ដារ ការធ្វើរតេស្ដរបស់មន្ទីរពិសោធន៍ ជាច្រើនប្រទេសនិងទទួលបានវិញ្ញាបនប័ត្រស្តង់ដានៃការធ្វើតេស្ត EPA ដែលបានបញ្ជាក់ ច្បាស់ថាមានប្រសិទ្ធភាពសម្លាប់មេរោគកូវីដ-19បាន 99.9% មិនមានជាតិពុល និងផល ប៉ះ ពាល់ និងមិនរលាកស្បែក, គ្មានការច្រេះ, គ្មានគ្រោះថ្នាក់ក្នុងការស្រូបដង្ហើមចូល, ពិតជាមាន សុវត្ថិភាពនិងអាចទុកចិត្តបាន៕