ទាន់ហេតុការណ៍
កាន់​ប្លែក បែកធ្លាយ ក្រុមការងារ​ចុះ​ជួយ​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី បែរជា​មក​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ជា​សមាជិក​បក្ស​នៅ ភូមិ ត្រពាំង​ឈូក ឃុំ​ឃឹម ស្រុក​ស្នួល ទៅវិញ តើ​មាន​គោលបំណង​អ្វី​ឲ្យ​ពិតប្រាកដ​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អនុញ្ញាឱ្យ​សមាគមយុវជ​ន​លើកកម្ពស់​សេដ្ឋកិច្ច​ប្រជាជន​កម្ពុជា (YAEP) ចូលជួប​សម្តែង​ការគួរសម និង​ទទួល​ស្តាប់​នូវ​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម​រដ្ឋមន្ត្រី នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន​ - រថយន្ត​សាំ​យ៉ុង​កែច្នៃ​ដឹក​ឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ធា ត្រូវ​អស់លក្ខណ៍​ជាប់អន្ទាក់​កម្លាំង​បរិស្ថាន​ - ​ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ា​នី តំណាង​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​យុវជន អន ផានិត ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្ត​កំពត​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឱ្យ​ប្រធាន​សមាគម​មិត្តភាព​ឡាវ​-​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​រដ្ឋធានី​វៀង​ចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេច​នូវ​គុណធម៌​ចំពោះ​អតីត​លោកគ្រូ អ្នកគ្រូ សាលា​បាក់​ទូក ក្នុងឱកាស​ជប់លៀង ជូន​ដល់​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ដឹកនាំ​ប្រតិភូ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ដើម្បី​ត្រៀម​រៀបចំ​ដាំ​ដុះ ស្តារ​ព្រៃឈើ​ឡើង​វិញ​នៅ​រដូវវស្សា​ - អាងខ្នង​ប៉ុណ្ណា បាន​ជា​អ្នកគ្រប់គ្រង​រោងចក្រ​កែច្នៃ​ស្បែក​សត្វ​បំពុល​ទឹក​ព្រែក​សង្កែ នៅ​សោយសុខ​ក្នុង​ទង្វើ​អាក្រក់​បំពុលបរិស្ថាន​បាន ៦​ឆ្នាំ​?​និង​មិន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​??? - ឯកឧត្តម នេត្រ ភ​ក្ត្រា ៖ «​គ្រប់​សាសនា​ទាំងអស់​បាន​រស់​ឡើង​វិញ​និង​រីកលូតលាស់​ធំធាត់​ដោយសារតែ​មាន​ថ្ងៃ​ជ័យជម្នះ ៧ មករា​ហើយ​ ​ប្រជាពលរដ្ឋ​មាន​សិទ្ធិសេរីភាព​ពេញលេញ​ក្នុង​ការប្រតិបត្តិ​ជំនឿ​សាសនា​របស់​ខ្លួន​ដោយសារ​តែ​កត្តា​សុខ​សន្តិភាព​ពេញលេញ​ដែល​កម្ពុជា​សម្រេចបាន​ដោយ​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ​ដាក់ចុះ​ដោយ​សម្តេច​តេជោ ហ៊ុន សែន​»​
0

ឯកឧត្តម អ៊ុន ចាន់​ដា ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​២ ជូន​ជន​មាន​ពិការភាព​និង​ក្រលំបាក​ម្នាក់ នៅ​ស្រុក​ស្ទឹងត្រង់​,

ឯកឧត្តម អ៊ុន ចាន់​ដា ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​២ ជូន​ជន​មាន​ពិការភាព​និង​ក្រលំបាក​ម្នាក់ នៅ​ស្រុក​ស្ទឹងត្រង់​,

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង011 40 37 29 | 097 72 88 071

http://www.rasmeistoengtrang.com

(​ខេត្ដ​កំពង់ចាម​)៖ នា​ព្រឹក​ថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​សង្ឈ​ជាន់ខ្ពស់ បាន​អញ្ជើញ​ចុះ​ប្រគល់​ផ្ទះ​ទី​២ ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្ត ជូន​ជន​មាន​ពិការភាព​និង​ក្រលំបាក ម្នាក់ ឈ្មោះ ឆែក ភ័ក្ត្រ អាយុ​៣១​ឆ្នាំ រស់នៅ ភូមិ​ព្រែក​ទក់ ឃុំ​ខ្ពប​តា​ងួន ស្រុក​ស្ទឹងត្រង់​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា បាន​ក្រើនរំលឹក​ដល់​អ្នក​ចូលរួម​និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​អោយបាន​ទ្វេ​ដង​ថែមទៀត ក្នុង​ការចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​កូវី​ដ​-១៩ ទាំងអស់គ្នា ដោយ​បុគ្គល​ម្នាក់ៗ ក៏​ដូចជា​ក្រុម​គ្រួសារ​នី​មួយៗ រួមទាំង​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ​ក្តី ត្រូវតែ​យកចិត្តទុកដាក់​អនុវត្ត អោយបាន​ខ្ជាប់ខ្ជួន នូវ វិធាន​សុខាភិបាល ” ៣​ការពារ ៣​កុំ និង ២​ចូលរួម ” ដើម្បី​ជៀសអោយផុត​ពី​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​ដ៏​កាច​សាហាវ កូវី​ដ​១៩ នេះ ក្នុងស្ថានភាព​ដែល​វីរុស​បម្លែង​ថ្មី កំពុង​ចរាចរ វាយលុក​យ៉ាងសកម្ម បង្ក​អោយ​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង នៅក្នុង​គ្រួសារ និង សហគមន៍ ។​

​អំណោយ​មនុស្សធម៌ ដែល​ផ្តល់ជូន​គ្រួសារ ប្អូន ឆែក ភ័ក្ត្រ សម្រាប់​ការ​ឡើងផ្ទះ​ថ្មី​នេះ រួមមាន អង្ករ ៥០​គ​ក្រ​, ត្រីខ ១០​កំប៉ុង​, ទឹកត្រី ៦​ដប ទឹកស៊ីអ៊ីវ ៦​ដប​, មី ១​កេស​, ឃី​ត ១​សម្រាប់​, អាវយឺត ៨, សម្ភារ​ផ្ទះបាយ​មួយចំនួន និង ថវិកា ២០០,០០០​រៀល ។​
​ដោយឡែក ពលរដ្ឋ​ខ្វះខាត​ជីវភាព ចំនួន ១៣​គ្រួសារ ទៀត ដែល​បាន​ចូលរួម​នា​ពេល​នោះ ក៏​ទទួលបាន​អំណោយ​មនុស្សធម៌ ក្នុង ១​គ្រួសារ មាន អង្ករ ត្រីខ ឃី​ត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត ព្រមទាំង ថវិកា​ចំនួន ២០,០០០ រៀល ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 011 40 37 29 | 097 72 88 071 ឬ តាម Whatsapp | Telegram : 011 40 37 29 | 097 72 88 071 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 011 40 37 29 | 097 72 88 071 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល