ភ្នំពេញ៖ ទីតាំងល្បែងស៊ីសង ស្ថិតនៅភូមិថ្មគោល (ចំណុចក្នុងផ្សារក្រមួន) សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ កំពុងតែប្រមូលផ្ដុំគ្នាលេងយ៉ាងរំភើយ ខណៈដែលសមត្ថកិច្ចមូលដ្ឋានមិនឃើញចុះបង្ក្រាប។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ម្ចាស់បើកល្បែងស៊ីសង ឈ្មោះ ញ៉ាញ់ បានបើកល្បែងស៊ីសង និងប្រមែប្រមូលមនុស្ស មកលេងជារៀងរាល់ថ្ងៃ ដោយគ្មានខ្លាចញញើតសមត្ថកិច្ចបន្តិចឡើយ។
ប្រជាពលរដ្ឋក្នុងនិងក្រៅមូលដ្ឋានសុំសូមណូមពរដល់លោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាបញ្ជាកម្លាំងចុះបង្ក្រាទីតាំងខាងលើផងទាន ជៀសវាងមានការ រិះគន់ពីមហាជនថាសមត្ថកិច្ចនគរបាលមូលដ្ឋានអសមត្ថភាព៕