កំពង់ស្ពឺ៖ សង្វៀនម៉ាន់ជល់មួយកន្លែងដែលមានម្ចាស់ ឈ្មោះប្រុស និងឈ្មោះ យ៉ូ បាននិង កំពុងបើកលេងជារៀងថ្ងៃស្ថិតនៅភូមិត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ គេមិនដែលឃើញ មេប៉ុស្តិ៍ត្រែងត្រយឹង និងអធិការស្រុកភ្នំស្រួច អើតក្បាល ចុះមកធ្វើការបង្ក្រាបម្តងណាឡើយ។
ប្រជាពលរដ្ឋបានដាក់ការ សង្ស័យថាប្រហែលជាលោកនាយទាំងពីររូបនេះបានទទួលសំណែនពីម្ចាស់បនល្បែងខាងលើនេះហើយមើលទៅ បានជាបណ្តែតបណ្តោយឲ្យមានល្បែងស៊ីសងនៅតំបន់ដែលខ្លួនគ្រប់គ្រងបើអ្នកលេងជល់មាន់នោះមានអ្នកកើតកូវីត១៩តើអ្នកណាទទួលខុសត្រូវ។
ការធ្វើគធ្វើថ្លង់របស់ លោក មេប៉ុស្តិ៍ត្រែងត្រយឹង និងអធិការស្រុកភ្នំស្រួច ដែលហ៊ានផ្គើនទៅនិងបទបញ្ជារបស់សម្តេចតេជោ ហ៊ុនសែន នាយក រដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា ផងដែរ ម្យ៉ាងទៀត ហ៊ានប្រឆាំងទៅនិង គោលនយោបាយភូមិឃុំមានសុវត្ថិភាព ទាំង៧ ចំណុចរបស់ក្រសួងមហាផ្ទៃ ជាពិសេស បានផ្គើនទៅនិងបទបញ្ជា សម្តេច ក្រឡាហ៊ោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃយ៉ាងពេញទំហឹងតែម្តងមិនដឹងជាលោក អធិការស្រុកភ្នំស្រួចនោះ អាងខ្សែខាងណា អីក៏ប្រហើនម្លេះ៕