ទាន់ហេតុការណ៍
សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ដង្ហែរ​ព្រះមហាក្សត្រ ក្នុង​ពិធី​លៀង​សាយភោជន៍ ជូន​ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ - ឯកឧត្តម​ប្រធាន​រដ្ឋ​ឡាវ ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វាង​ឡាវ​-​កម្ពុជា ដើម្បី​ផលប្រយោជន៍​ប្រជាជន និង​ប្រទេស​ទាំង​ពីរ - ​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម ថង​លុន ស៊ី​សុ​លី​ត ប្រធាន​រដ្ឋ​ឡាវ​ - ​ភាព​ស្អាត​នៃ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​បាន​ផ្សព្វផ្សាយ​ដល់​ទីតាំង​វប្បធម៌​និង​ធម្មជាតិ​នៅ​តាម​តំបន់ការពារធម្មជាតិ​ - លោក​វរសេនីយ៍ ញឹម ប៉ក់ តាំងខ្លួន​ជា​ប្រធាន​ក្រុមហ៊ុន​នាំ​សត្វ​ជ្រូក​ដ៏​ធំ បង្ករ​ព្យុះភ្លៀង​នៅ​ខេត្ត​ជាប់​ព្រំប្រទល់​នៃ​ប្រទេស​ថៃ មាន​អំណាច​ប៉ុណ្ណា​.? - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាអោយ​អនុប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ប្ដេជ្ញា​ចូលរួម​ចំណែក​គាំទ្រ​កម្ពុជា​ក្នុង​ការរៀបចំ​កីឡា​យុវជន អូឡាំពិក​អាស៊ី​នា​ឆ្នាំ​២០២៩ (the Asian Youth Games) - ​សម្ដេច​តេជោ ហ៊ុន សែន ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស​ចិន - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អនុញ្ញាត​ឲ្យ រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​គណ​:​ប្រតិភូ ចូលជួប​សម្តែង​ការគួរសម​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ ចែក​ម៉ាស៊ីនថតចម្លង ដែល​ទទួលបាន​ពី​សប្បុរសជន ជូន​ដល់​អង្គភាព​ចំណុះ​សម្រាប់​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការងារ​រដ្ឋបាល​! - ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​អគ្គលេខា​ធិ​ការរង នៃ​អង្គការ​សហប្រជាជាតិ និង​ជា​លេខាធិការ​ប្រតិបត្តិ នៃ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គមកិច្ច សម្រាប់​អា​ស៊ី​-​ប៉ា​ស៊ី​ហ្វិក (ESCAP) ចូលជួប​ពិភាក្សា​ការងារ​
0

​សេចក្តីសម្រេច​រាជរដ្ឋាភិបាល​៖ អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»

​សេចក្តីសម្រេច​រាជរដ្ឋាភិបាល​៖ អនុញ្ញាត​ឲ្យ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ប្រមុខ​ដឹកនាំ​កំពូល​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីសម្រេច​បន្ទាន់​ថ្មី​មួយ ដោយ​បញ្ជាក់​ថា ការធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង «​តំបន់​លឿង​»​ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្តទៅ​ជា​ធម្មតា ហើយ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​ក៏​ត្រូវបាន​អនុញ្ញាត លើកលែង​តែ​មុខរបរ​មួយចំនួន មិន​អនុញ្ញាត​ឲ្យ​បើក​ឡើយ​។​

​សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​បាន​កំណត់​ក្នុង​ប្រការ​៥​ថា​៖ ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​ការបិទ​ខ្ទប់ សម្រាប់​ភូមិសាស្ត្រ​ដែល​ត្រូវបាន​កំណត់​ជា “​តំបន់​លឿង​” ការធ្វើដំណើរ​, សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​សកម្មភាព​នៃ​ការជួបជុំ ឬ​ប្រមូលផ្តុំ​មនុស្ស ត្រូវបាន​អនុញ្ញាត ហាមឃាត់ ឬ​រឹតត្បិត ដូចខាងក្រោម​៖

១៖ ការធ្វើ​ចរាចរណ៍​គ្រប់​ប្រភេទ​នៅក្នុង “​តំបន់​លឿង​” ត្រូវបាន​អនុញ្ញាត​ឱ្យ​ប្រព្រឹត្តទៅ​ជា​ធម្មតា​។ ការធ្វើដំណើរ​ចេញ ពី “​តំបន់​លឿង​” ឆ្លងកាត់ “​តំបន់​ក្រហម​” និង “​តំបន់​លឿងទុំ​” ឬ​ទៅ​ក្រៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្ត​កណ្តាល ត្រូវបាន​អនុញ្ញាត​តែ​ក្នុងករណី​ដែល​មានចែង​ក្នុង​ចំណុច​ទី​១ នៃ​ប្រការ​៣, ចំណុច​ទី​១ នៃ​ប្រការ ៤ និង​ប្រការ​៦ នៃ​សេចក្តីសម្រេច​នេះ​។​

២៖ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​គ្រប់​ប្រភេទ​នៅ ក្នុង “​តំបន់​លឿង​” ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ជា​ធម្មតា លើកលែងតែ សាលា រៀន​រួមទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន​, អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ​, រង្គសាល​, ឌី​ស្កូ​តែ​ក និង​បៀហ្គាឌិន​, រមណីយដ្ឋាន និង​សួន​កម្សាន្ត​នានា​, អាជីវកម្ម​ម៉ាស្សា​, ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​, រោងភាពយន្ត​, រោង​សម្តែង​សិល្បៈ​, សារមន្ទីរ​, ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​។ អាជ្ញាធរ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ អាច​សម្រេច​ហាម ឃាត់​សកម្មភាព​ការងារ មុខ របរ និង​អាជីវកម្ម​ផ្សេងទៀត ដោយយោង​តាម​តម្រូវការ​ចាំបាច់ ក្នុង​ការប្រយុទ្ធ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​។ សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ដែល​បើក​ដំណើរការ នៅក្នុង “​តំបន់​លឿង​” ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ ការ​វាស់​កម្ដៅ និង​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ផ្សេងទៀត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល