ថ្ងៃអាទិត្យ ១៤ រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នៅរដ្ឋបាលខណ្ឌដូនពេញបានរៀបចំពិធីសំណេះសំណាល លើកទឹកចិត្តនិងផ្តល់អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ដល់លោកលោកស្រីចៅសង្កាត់ទាំង ១១ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលដូនពេញនិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌដូនពេញ ។
ក្នុងនោះអំណោយក្នុង០១សង្កាត់ៗ ទទួលបានរួមមាន ៖
– ថវិកា ៥០០,០០០៛
– ទឹកសុទ្ធ ៥កេះតូច
– ម៉ាស់ចំនួន ៣០០
– អាល់កុល ចំនួន ១ កាន
– និងផ្លែក្រូចរូបសេក០១ កេស សរុប១១កេស ជាអំណោយរបស់ លោកជំទាវ ឌិត នីតា សាយ សំអាល់ .។