(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ អ្នកស្ថាបនិកនិងជានាយកក្រុមហ៊ុនវេលស៍ខបម៉ាឃីចឹង ឯ.ក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រគល់តំណែងកិត្តិយសថ្នាក់ដឹកនាំធុរកិច្ចនៃក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក ។ពិធីនេះបានប្រារព្ធឡើងយ៉ាងអត់ធិកអធម នៅអាគារសាលប្រជុំវេលស៍ស៊បសាខាខេត្តកំពង់ធំ សង្កាត់កំពង់រទេះក្រុងស្ទឹងសែន ដោយមានការអញ្ជើញចូលរួមសមាជិកក្រុមហ៊ុន ជាម្ចាស់អាជីវកម្ម ជាង 200 នាក់មកពី25 រាជធានីខេត្ត។
នៅក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ បានបង្ហាញពីរគោលបំណងសំខាន់ៗ ក្នុងកម្មវិធីប្រកាសប្រគល់តំណែងកិត្តិយសនិងសិក្ខាសាលា(ឱកាសការងារនិងមុខរបរ)មានដូចជា÷
១- រួមចំណែកបង្កើតការងារនិងមុខរបរជូនបងប្អូនប្រជាពលរដ្ឋ។
២- ដើម្បីផ្ដល់ឱកាសជូនបងប្អូនដែលមិនមានទុនច្រើន តែចង់ចាប់ផ្ដើមអាជីវកម្ម អាចចាប់ផ្ដើមអាជីវកម្មក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក។
៣- រួមចំណែកកំណែទម្រង់ការធ្វើអាជីវកម្មអនឡាញ ឱ្យមានក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់។
៤- រួមចំណែកជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយកចិត្តទុកដាក់លើការងារនិងមុខរបរ ជាពិសេស ការប្រកបអាជីវកម្មដោយភាពឈ្លាសវៃ ដើម្បីលើកកម្ពស់ជីវភាពឱ្យបានល្អប្រសើរ។
៥- អបអរសាទរ និងលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំធុរកិច្ច សមាជិក សមាជិកា ដែលខិតខំប្រឹងប្រែងទទួលបានភាពរីកចម្រើន។
ឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ នាយកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បានបញ្ជាក់ថាវេលស៍ណាណូតិច មាន៣ប្រភេទគឺ (ប្រភេទគ្រាប់ ប្រភេទម្សៅ និងប្រភេទទឹក)ក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក បានចុះបញ្ជីជាផ្លូវការនៅក្រសួងពាណិជ្ជកម្មថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០
ដោយស្ថាបនិកឯកឧត្តមបណ្ឌិត សុខ ពិសិទ្ធ នាយកក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក មានផលិតផលគោល៣ផ្នែកមាន÷
១- ផលិតផលថែទាំសុខភាព
២- ផលិតផលប្រើប្រាស់និងគ្រឿងសម្អាង
៣- ជីកសិកម្ម សម្រាប់ប្រើលើដំណាំគ្រប់ប្រភេទ។ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរកប្រាក់ចំណូលបង្កើនជីវភាពគ្រួសារបានធូរធារនាពេលខាងមុខ។
សូមបញ្ជាក់ផងដែរថា ក្រោយពីស្ដាប់វាលគ្មិនដែលមានជំនាញបង្ហាញពីបទពិសោធន៍ចប់សព្វគ្រប់រួចមក ក្រុមហ៊ុនវេលស៍ខបម៉ាឃីធីង ឯ.ក ក៏បានប្រគល់ប័ណ្ណសរសើរដល់អ្នកចូលរួមនៅក្នុងកម្មវិធីប្រកាសប្រគល់តំណែងកិត្តិយសថ្នាក់ដឹកនាំធុរកិច្ចវេលស៍ស៊បសាខាខេត្តកំពង់ធំនេះផងដែរ។
s