ថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​! - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ - ​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​ - ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​
0

ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.

ក្រុម​ការងារ​ជំនាញ នៃ​ក្រសួង​បរិស្ថាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​កំពង់ស្ពឺ​៖ ក្រុម​ការងារ​ជំនាញ នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន សហការ​ជាមួយ​មេធាវី​របស់​ក្រសួង​បរិស្ថាន មន្តី​បរិស្ថាន ខេត្ត​កណ្តាល និង​ខេត្ត​កំពង់ស្ពឺ ព្រម​ទាំង​អាជ្ញាធរ​មូលដ្ឋាន នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៤ បាន​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បច្ចេកទេស និង​វិធានការ​ច្បាប់ ដែល​បាន​ដាក់ចេញ​ចំពោះ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះ​និព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ការអនុវត្ត​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ ព្រមទាំង​បទដ្ឋាន​គតិ្តយុត្ត​មួយចំនួនទៀ​ត ក្រុម​ការងារ​ជំនាញ និង​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​ត្រួតពិនិត្យ​ស្ថានភាព​ជាក់ស្តែង​លើ​ការអនុវត្ត​វិធានការ​ច្បាប់​របស់​ក្រុមហ៊ុន ដើម្បី​បញ្ជាក់​ថា ក្រុមហ៊ុន​មាន​ឆន្ទៈ​កែលម្អ​ចំណុច​ខ្វះខាត និង​លប់បំបាត់​បញ្ហា​បំពុល​បរិស្ថាន ស្រប​តាម​វិធានការ​ច្បាប់​របស់​កម្ពុជា​។​

​តាមរយៈ​ការចូលរួម​គោរព​ច្បាប់ បញ្ហា​ការបំពុល​ប្រឡាយ​៦១ និង​ទឹក​ស្ទឹងតូច ពី​ក្រុមហ៊ុន​នេះ ត្រូវ​បាន​ទប់ស្កាត់ និង​ស្តារ​បរិស្ថាន​ឡើងវិញ ដើម្បី​ឱ្យមាន​ភាព​ស្អាត​ក្នុង​ដែនទឹក​។​
​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៤ មាន​សេចក្តីរាយការណ៍​ពី​ករណី​បង្ហូរ​សំណល់​រាវ ដោយ​ក្រុមហ៊ុន Jin Lu Yuan Energy Environment Protection Industry Co., Ltd.​វ ចូល​ប្រឡាយ​ទឹក​៦១ បង្ក​ការបំពុល​ទឹក​ស្ទឹងតូច ស្ថិតនៅ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល ហើយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រសួង​បរិស្ថាន បាន​ចាត់​មន្ត្រី​ជំនាញ​អធិការកិច្ច​ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាល​ខេត្ត អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្តាល បាន​ចុះ​ស្រាវជ្រាវ និង​បាន​រកឃើញថា មាន​ការបំពុល​បរិស្ថាន បង្កឡើង​ដោយ​រោងចក្រ Jin Lu Yuan Energy Environment Protection Industry Co., Ltd. ដែល​បាន​បង្ហូរ​សំណល់​រាវ ដោយ​មិន​បាន​ឆ្លងកាត់​ការសម្អាត​តាម​លក្ខណៈ​បច្ចេកទេស និង​បញ្ជេញ​សំណល់​រាវ លើស​កម្រិត​កំណត់​ស្ដង់ដារ​អនុញ្ញាត​។​

​បន្ទាប់មក នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៤ ក្រសួង​បរិស្ថាន បាន​ចាត់​ក្រុម​ការងារ​ជំនាញ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ខេត្ត​ទាំងពីរ លោក​ព្រះរាជអាជ្ញារង​អម​សាលាដំបូង ខេត្ត​កំពង់ស្ពឺ និង​អ្នកពាក់ព័ន្ធ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ទីតាំង​ប្រឡាយ​៦១ និង​ស្ទឹងតូច ដែល​បាន​រាយការណ៍​លើ​ករណី​រង​ការបំពុល​ទឹក​នៅ​ទីនោះ បន្ថែមទៀត​។ តាម​ការពិនិត្យ​ជាក់ស្ដែង​ឃើញថា ១.​ស្ថានភាព​ទឹក​នៅ​ក្នុង​ប្រឡាយ​៦១ មាន​សភាព​ធម្មតា (​ទឹក​មាន​ពណ៌​ថ្លា​) មាន​កិ្លន​តិចៗ ពុំ​ដូច​ការត្រួតពិនិត្យ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ ឆ្នាំ​២០២៤ នោះទេ និង​ស្ថានភាព​ទឹក​ស្ទឹងតូច​នៅ​មាន​សភាព​ដដែល គឺ​នៅ​មាន​ពណ៌​ក្រ​ម៉ៅ និង​មាន​ក្លិន​អូ​សា​វែល និង​២. ក្រុមហ៊ុន​បាន​ធ្វើការ​ស្ដារ​ប្រឡាយ​៦១ ជម្រៅ​ប្រហែល​១,៥ ទៅ ២​ម៉ែត្រ ហើយ​ស្ថានភាព​ទឹក​នៅ​ក្នុង​ប្រឡាយ​នេះ​មាន​សភាព​ថ្លា​ធម្មតា​ឡើងវិញ​។​

​សកម្មភាព​បញ្ចេញ​សំណល់​រាវ​របស់​ក្រុមហ៊ុន​ខាងលើ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន ជីវៈចម្រុះ និង​សុខភាព​សាធារណៈ គឺជា​បទល្មើស​ទៅ​នឹង​មាត្រា​២៨៧ ២៨៩ និង​២៩០ នៃ​ក្រម​បរិស្ថាន​និង​ធនធានធម្មជាតិ មាត្រា​៤ និង មាត្រា​៦ និង​មាត្រា​៩​ថ្មី នៃ​អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ទឹក ដែល​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​ទី ៨៤៥​និង​៨៤៦ នៃ​ក្រម​បរិស្ថាន និង​ធនធានធម្មជាតិ​។ ក្រសួង​បរិស្ថាន បាន​ចាត់វិធានការ នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ឱ្យ​ក្រុមហ៊ុន​អនុវត្ត​តាម​ច្បាប់​ដោយ​៖
១- ត្រូវ​ធ្វើការ​បញ្ចេញ​សំណល់​រាវ ដោយ​ត្រូវ​ឆ្លងកាត់​ការធ្វើ​ប្រព្រឹត្ត​កម្ម​សំអាត​ជា​មុន អនុលោម​តាម​ស្តង់ដារ​កំណត់ មុន​បង្ហូរ​ចូល​ប្រឡាយ​សាធារណៈ​។​
២- ពិន័យ​អន្តរការណ៍​ជា​ប្រាក់ និង​ផ្តល់​សំណង​ការខូចខាត លើ​ការខូចខាត​បរិស្ថាន ជីវៈចម្រុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ស្ទឹងតូច និង​ប្រឡាយទឹក​៦១​។​

៣- ត្រូវ​ធ្វើការ​ស្តារ និង​រៀបចំ​ជើង​ជញ្ជាំង​ប្រឡាយ ឱ្យមាន​សោភ័ណភាព​ល្អ ដើម្បី​ងាយស្រួល​តាមដាន​ស្ថានភាព​បំពុល​ទឹក​ក្នុង​ប្រឡាយ​ពី​សាធារណជន​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ដែនដី ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ជា​កំហិត​។​
៤- ត្រូវ​ធ្វើការ​ស្តារ​ការខូចខាត និង​ស្តារ​បរិស្ថាន​ឡើងវិញ​នៅក្នុង​តំបន់ ដែល​ទទួលរង​ការបំពុល​ពី​ការ​ឱ្យ​បាន​រួចរាល់​ជា​កំហិត​មុន​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២៥ ជា​កំហិត​។​
៥- ត្រូវ​រៀបចំ​ច្រក​ចេញ​នៃ​ប្រព័ន្ធ​លូ​បង្ហូរ​សំណល់​រាវ​ពី​ទីតាំង​របស់​ខ្លួន ឱ្យ​ចេញ​តែ​មួយ​ទីតាំង​គត់ ដើម្បី​ងាយស្រួល​ក្នុង​ការតាមដាន និង​បញ្ចៀស​ការបញ្ចេញ​សំណល់​រាវ​មិន​បាន​សម្អាត​ជា​បន្ត​ទៀត​ឱ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​១​ខែ​ជា​កំហិត​។​
៦- ត្រូវ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកភ្លៀង​ឱ្យបាន​ច្បាស់លាស់ និង​ដាច់​ដោយឡែក​ពី​ប្រព័ន្ធ​លូ​បង្ហូរ​សំណល់​រាវ និង​ទឹក​កខ្វក់ ឱ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​១​ខែ​ជា​កំហិត សំដៅ​ធានាបាន​មិន​មាន​សំណល់​រាវ ហូរ​ចេញ​តាម​លូ​ទឹកភ្លៀង ចូលទៅ​ក្នុង​ប្រឡាយ​សាធារណៈ​ទៀត​ឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល