ថ្ងៃអង្គារ ទី២២ ខែមេសា ឆ្នាំ2025
ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​កម្ពុជា​ ព្រមទាំង​ សមាជិក​ សមាជិកា ផ្ញើសាររំលែកទុក្ខ​ក្រុមគ្រួសារសព​ ឯកឧត្ដម​ សុខ សំអុល ទីប្រឹក្សាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន គណបក្សប្រជាជនកម្ពុជា ដែលបានទទួលមរណភាព - មេ​ល្បែង​មាន់​ជល់​អន​ឡាយ ចែ ភួង សង្ស័យ​មាន​ខ្នងបង្អែក​ធំ​ហើយ ទើប​បើក​លេង​ទាំង​ថ្ងៃ​ទាំង​យប់ សមត្ថកិច្ច​មិន​ហ៊ាន​ទៅ​ក្បែរ​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ហាញ​សកម្មភាព ចូលរួម​ការពារ​ក្នុង​កម្មវិធី “​សង្ក្រាន្ត​វត្តភ្នំ​” ដោយ​ជោគជ័យ និង​ក្តី​មោទន​! - ឯកឧត្ដម ង៉ូវ បូរី​ណា អញ្ជើញ​ជា​អធិបតី​បិទ​ព្រឹត្តិការណ៍​សង្ក្រាន្ត​អូររាំងឪ​២០២៥ - ​ស្ថាបនិកវេ​ល​ស៍ខប​ម៉ាឃី​ធី​ង ឯ​.​ក ​សូមជូនពរ​ឱ្យ​សុបិន​ល្អ​ទាំងអស់​គ្នា ហើយ​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងែ​ស្អែក ថ្ងៃ​ថ្មី ជា​ថ្ងៃ​ដែល​ល្អ​បំផុត​ដែល​បាន​វាស់​និង​បញ្ជាក់​ពី​សមត្ថភាព​របស់​ពួក​យើង​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ពេញ​កន្លងមក - ទិដ្ឋភាព​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ជាតិ ភ្ញៀវ​អន្តរជាតិ សប្បាយរីករាយ​លេង​កម្សាន្ត សង្ក្រាន្ត​វត្តភ្នំ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ​  និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​បើក​សង្ក្រាន្ត​អូររាំងឪ​ឆ្នាំ​២០២៥ - លោកជំទាវ ងិន លី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​៖ រាជរដ្ឋាភិបាល តែងតែ​យកចិត្តទុកដាក់​ការ​លើ​កម្ពស់​សុខមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខភាព ការពង្រឹង​ប្រព័ន្ធ​គាំពារ​សង្គម ប្រព័ន្ធ​អាហារ អាហារូបត្ថម្ភ ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់ ការកសាង​ភាព​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​ប្រកបដោយ​បរិយាប័​ន្ន​ - ត្ត​ម​សេនី​យ៍​ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ ផែនការ​ការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារ​បំពាក់ ដើម្បី​ត្រៀម​បំពេញ​បេសកកម្ម​ចំពោះមុខ​! - កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ បានរៀបចំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​ត្រីមាស​ទី​១ និង​ការងារ​ពង្រឹង​រចនាសម្ព័ន្ធ​
0

បុគ្គល​មាន​ឥទ្ធិពល ក្នុង​ខេត្ត​ពោធិ៍សាត់​ម្នាក់ សាងសង់​របង​ថ្ម​ហ៊ុំព័ទ្ធ​រំលោភ​យក​ដី​ប្រឡាយ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

បុគ្គល​មាន​ឥទ្ធិពល ក្នុង​ខេត្ត​ពោធិ៍សាត់​ម្នាក់ សាងសង់​របង​ថ្ម​ហ៊ុំព័ទ្ធ​រំលោភ​យក​ដី​ប្រឡាយ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ពោធិ៍សាត់​៖ កាល​ពី​កន្លងទៅ​សម្តេច​ប្រមុខ​ថ្នាក់ដឹកនាំ​ធ្លាប់​មានប្រសាសន៍ថា ព្រែក ប្រឡាយ​  អូរ បឹង ស្ទឹង ទន្លេ និង​អាងទឹក​ជាដើម សុទ្ធសឹងតែ​ជា​សម្បត្តិ​ធនធានធម្មជាតិ​របស់​រដ្ឋ​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ឬ​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​របស់​ខេត្ត​នីមួយៗ​។ បើទោះបីជា​ប្រជាពលរដ្ឋ​ចូល​ទៅ​កាន់កាប់​អាស្រ័យ​ផល​នៅតាម​ចំណី​បឹង ព្រែក អូរ និង​ដី​អាងទឹក​ក៏ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក ខេត្ត និង​មន្ទីរ​ជំនាញ​មិន​ទទួលស្គាល់​ចេញ​ប័ណ្ណកម្មសិទ្ធិ​ឱ្យ និង​មិន​អាច​ធ្វើ​ការលក់ដូ​របា​ន​ឡើយ ប្រសិនបើ​ប្រជាពលរដ្ឋ ឬ​បុគ្គល​ណា​ម្នាក់​ហ៊ាន​រំលោភបំពាន​លក់​ដី​បឹង ព្រែក ទន្លេ អូរ ស្ទឹង ឬ​អាងទឹក ត្រូវមាន​ទោសទណ្ឌ​។​

​ដោយឡែក​ដី​ប្រឡាយ​ទឹក​មួយ​កន្លែង​ស្ថិតនៅក្នុង​ភូមិ​សា្វយ​ចំបក់ ឃុំ​ស្វាយ​លួង ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ដែល​ប្រជាពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល​ប្រើប្រាស់​ទឹក​ក្នុង​ប្រឡាយ​នោះ​ដើម្បី​ស្រោចស្រប់​ផល​ដំណាំ​ស្រូវ ត្រូវបាន​មនុស្ស​ម្នាក់ ដែល​មាន​ឥទ្ធិពល ជា​មន្ត្រី​ជាន់ខ្ពស់​ក្នុង​សាលាខេត្ត​ពោធិ៍សាត់ ធ្វេី​របង​ថ្ម​ហ៊ុំ​ព័ន្ធ​ប្រឡាយ​ជុំវិញ ដែល​អាច​បណ្ដា​ឱ្យ​ស្ទះ​ចរន្តទឹក​ហូរ យក​ធ្វើការ​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ទៅ​វិញ នេះ​បេីតា​មការ​លេីក​រាយការ​ណ៍​របស់​មន្ដ្រី​សាលាខេត្ត​ពោធិ៍សាត់​ម្នាក់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​។

​ការសាងសង់​របង​ថ្ម ដ៏​រឹងមាំ ពី​សំណាក់​បុគ្គល​ដែល​មាន​ឥទ្ធិពល​ម្នាក់​នោះ សង្ស័យ​ថា​គ្មាន​ច្បាប់ទម្លាប់​អ្វី​នោះទេ ពោល ព្រោះតែ​អាង​អំណាច និង​ឥទ្ធិពល​របស់​ខ្លួន ទេីប​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ ហាក់​គ្មាន​ឆន្ទៈ និង​គ្មាន​វិធានការ​ដើម្បី​ទប់ស្កាត់​នោះឡើយ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលេ​ី​នោះ​លើកឡើង​ថា ការ​ដែល​ធ្វើ​អ្វី​តាមតែ​អំពើ​ចិត្ត ហ៊ាន​បំពាន្ត​ច្បាប់ លួច​សាងសង់​របង និង​ហ៊ុំព័ទ្ធ​លើ​ប្រឡាយ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​(​មិន​ខុស​ពី​ការលើក​ឡើង​តៗ​គ្នា អ្នក​ចេះ​ច្បាប់​ដឹង​ច្បាប់ រំលោភ​ច្បាប់​នោះ​ទេ​)​។

​ការសាងសង់​របង​ថ្ម​ហុំ​ព័ទ​ប្រឡាយទឹក របស់​បុគ្គល​នោះ ឯកឧត្ដម​អភិបាលខេត្ត​ពោធិ៍សាត់ និង​ក្រសួង​ធនធានទឹក​និង​ឧតុនិយម គឺ​ពុំ​គួរ​បណ្តែតបណ្តោយ​តទៅទៀត​បាន​ទេ ប្រសិនបេី​មិនមាន​វិធានការ​ទប់ស្កាត់ នោះ​ច្បាស់​ណាស់​ដី​ប្រឡាយទឹក​នោះ នឹង​ក្លាយជា​ដីឯកជន (​ជា​កម្មសិទ្ធិ​របស់​បុគ្គ​ល​ម្នាក់​នោះ​) ជាក់​ជា​មិនខានឡើយ​។​

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ពោធិ៍សាត់​បាន​នោះ​ទេ​ទូរ​សព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​លើក​។

​ក្រោយពី អង្គភាព​សារព័ត៌មាន​យើងខ្ញុំ បាន​ទទួលដំណឹង​នេះ អង្គ​ភាសារ​ព័ត៌មាន​យើងខ្ញុំ សូម​ធ្វើ​ជា​ព័ត៌មាន​រាយការណ៍ គោរព​ជូន​ពរ ឯកឧត្ដម​អភិបាលខេត្ត និង​មន្ដ្រី​ជំនាញ មេត្ដា​ចុះ​ពិនិត្យ និង​ធ្វើ​ការចុះផ្សាយ​ដេ​ី​ម្បី​ជូនដំណឹង​នេះ បាន​ជ្រាប​ដល់​មហាជន ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​មេត្ដា​ជ្រាប​។

​អង្គភាព​សារព័ត៌មាន​យើងខ្ញុំ គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង ពី​ទិដ្ឋភាព​សង្គម ផ្សាយ​ចេញ​នូវ​ព័ត៌មាន​ពិត ស្រប​តាម​ក្រម​សីលធម៌ វិជ្ជាជីវៈ​សារព័ត៌មាន ពុំបាន​មូល​បង្កាច់បង្ខូច​កេរ្ដិ៍ឈ្មោះ និង​សេចក្ដីថ្លៃថ្នូរ មន្ដ្រី​សាលាខេត្ត​ពោធិ៍សាត់​នោះឡេ​ី​យ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល