ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៍បានឲ្យដឹងថាមានទីតាំងមាន់ជល់ តាមប្រពន្ធ័អនឡាញ ជាច្រើនទីតាំងក្នុងភូមិពង្រ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ប្រជាពលរដ្ឋស្នើសុំទៅដល់លោក សាន តាល់ អធិការស្រុកតាំគោក មេត្តាមានវិធានការបង្ក្រាប់ឬទប់ស្កាត់ នៅទីតាំងល្បែងសុីសងខុសច្បាប់ទាំងនេះផង។
ប្រជាពលរដ្ឋរស់នៅភូមិពង្រ ឃុំពង្រ ស្រុកតាំគោគ ដែលមិនពេញចិត្តនូវល្បែងស៊ីសង កំពុងតែរិះគន់យ៉ាងខ្លាំងថា អាជ្ញាធរពាក់ព័ន្ធនៅក្នុងស្រុកតាំគោក មិនយកចិត្តទុកដាក់ក្នុងការអើតពើរចុះបង្ក្រាបទីតាំងល្បែងអនឡាញ ជល់មាន់ តាមកញ្ចក់ទូរទស្សន៍ កំពុងបើកលេងយ៉ាងពេញបន្ទុកនៅក្នុងភូមិ/ឃុំ/ខាងលើនោះឡើយ ដោយឡែកលោក ជៀប ពន្លឺ នាយប៉ុស្តិ៍នរដ្ឋបាលឃុំពង្រ អសមត្ថភាពមិនមានចំណាត់ការទប់ស្កាត់បង្ក្រាប ឬមួយសម្ងំទទួលផលប្រយោជន៍ ជាថ្នូរមិនបង្ក្រាប.? តើប្រសាសន៍ណែនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គ្រាន់តែជាខ្យល់ហើរប៉ាកត្រចៀករបស់អស់លោកឬមួយយ៉ាងណា.? ។
គួររំលឹកផងដែរថាកាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានចេញបទបញ្ជាអោយ អភិបាលរាជធានី.ខេត្តទាំងអស់នូវទូទាំងប្រទេស ត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងផ្សងសំណាង សូមចាត់វិធានការបិទជាបន្ទាន់ និងរាយការណ៍ផ្ទាល់ជូន”សម្តេច”។
ដូច្នេះប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរទៅដល់ លោក សាន តាល់ អធិការដ្ឋាននគរបាលស្រុកតាំគោក សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងស៊ីសង តាមអនឡាញដែលកំពុងតែបើកទទួលក្រុមអ្នកញៀនល្បែងឲ្យចូលលេងនៅខាងលើនេះ ឲ្យស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះផងទាន៕