ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​
0

សម្តេច​ធិបតី លើកទឹកចិត្ត​ឱ្យ​ក្រសួង​អប់រំ និង​វិស័យ​ឯកជន​បន្ត​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​សិក្សា​ឱ្យ​កាន់តែ​ល្អប្រសើរ អភិវឌ្ឍ និង ធ្វើ​បច្ចុប្បន្ន​កម្ម នៃ​កម្មវិធីសិក្សា​

សម្តេច​ធិបតី លើកទឹកចិត្ត​ឱ្យ​ក្រសួង​អប់រំ និង​វិស័យ​ឯកជន​បន្ត​ធ្វើការ​កែទម្រង់​ប្រព័ន្ធ​សិក្សា​ឱ្យ​កាន់តែ​ល្អប្រសើរ អភិវឌ្ឍ និង ធ្វើ​បច្ចុប្បន្ន​កម្ម នៃ​កម្មវិធីសិក្សា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ភ្នំពេញ ៖ ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា “​ខ្ញុំ​សូម​លើកទឹកចិត្ត​ឱ្យ ក្រសួង​អប់រំ យុវជន និង កីឡា និង​វិស័យ​ឯកជន​បន្ត​ធ្វើការ កែទម្រង់​ប្រព័ន្ធ​សិក្សា​ឱ្យ​កាន់តែ​ល្អប្រសើរ អភិវឌ្ឍ និង ធ្វើ​បច្ចុប្បន្ន​កម្ម​នៃ​កម្មវិធីសិក្សា ដោយ​ផ្តោត​ការយកចិត្តទុកដាក់​បន្ថែម​លើ​ចំណេះដឹង និង​ជំនាញ​ដែល​ជា​តម្រូវការ​ក្នុង​ទីផ្សារការងារ និង ទិសដៅ​នៃ​ការអភិវឌ្ឍ​ប្រទេស រួម​ទាំង​ផ្នែក​បច្ចេកវិទ្យា និង ឌីជីថល ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង កម្ពុជា​”​។ ការផ្តល់​អនុសាសន៍​នេះ​ក្នុងឱកាស​ដែល​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា​ក្នុងឱកាស​ដែល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​ជ័យលាភី នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច នា​ព្រឹក​ថ្ងៃទី ២៦ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ណែនាំ​ឲ្យ​និស្សិត​ជ័យលាភី​ទាំងអស់​ត្រូវ​បន្ត​អភិវឌ្ឍ​ចំណេះដឹង​ជាប្រចាំ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ និង ការសិក្សា​បន្ត ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល និង ផលិតភាព​ខ្ពស់ ដើម្បី​រួមចំណែក​ដល់​ការកសាង​ម៉ូ​ដែល​កំណើន​ថ្មី​កម្ពុជា ដែល​ផ្អែកលើ​ជំនាញ បច្ចេកវិទ្យា និង នវានុវត្តន៍​។​

​សម្តេច​ធិបតី ក៏បាន​ផ្តល់​អនុសាសន៍​ឲ្យ​ថ្នាក់ដឹកនាំ​សាកលវិទ្យាល័​យ សាស្ត្រាចារ្យ ត្រូវ​បន្ត​ដើរតួនាទី​នាំ​មុខជា​ឪពុក​ម្តាយ​ទី ២ ជា​មគ្គុទ្ទេសក៍ ជា​ទីប្រឹក្សា ជា​អ្នកស្រាវជ្រាវ និង ជា​អ្នក​នវានុវត្តន៍ ដែល​ត្រូវ​ខិតខំ ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​ជាប់​ជាប្រចាំ និង បង្កើន​ការសិក្សា​ស្រាវជ្រាវ​តាម​ជំនាញ​ឯកទេស​រៀងៗ​ខ្លួន ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​ការបង្រៀន និង ផ្សារភ្ជាប់​ទ្រឹស្តី​ទៅ​នឹង​ការអនុវត្ត និង ឧត្តមា​នុវ​ត្តជាក់ស្តែង​។​

​សម្តេច​ធិបតី ក៏​បាន​ថ្លែង​លើកទឹកចិត្ត​លើ​ការស្រាវជ្រាវ​ឱ្យបាន​ទូលំទូលាយ ជា​ពិសេស​តាមរយៈ​ការបោះពុម្ព​ក្នុង​ទស្សនា​វ​ដ្តី​ដើម្បី​លើកកម្ពស់​កិត្តិសព្ទ​វិស័យ អប់រំ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ផង និង​ដើម្បី​ជា​ជា​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​ការរៀបចំ គោល​នយោបាយ​សង្គម​សេដ្ឋកិច្ច​ផង​៕

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល