ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម

ឯកឧត្តម ង៉ូវ បូរី​ណា អញ្ជើញ​ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បន្ទាត់​ព្រំដែន កម្ពុជា​-​វៀតណាម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ត្បូងឃ្មុំ ៖ ឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន អញ្ជើញ ចូលរួម​ដាំ​កូន​ត្នោត​ចំនួន ៥០០០​ដើម តាម​បណ្តោយ​ផ្លូវ​ក្រវាត់​ព្រំដែន កម្ពុជា​-​វៀតណាម នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​១២៩ ដល់ ១៣០ និង ឯកឧត្តម​បណ្ឌិត ជីវ កេង ប្រធាន​តុលាការ​កំពូល និង​លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា​មហា​អយ្យការ​អម​តុលាការ​កំពូល ព្រមទាំង​មាន​ការចូលរួម​ពី លោក ម៉ៅ ឌុ​ង អភិបាលរង​ខេត្ត តំណាង ឯកឧត្តម ប៉ែន កុសល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សស​យក យុវជន កាកបាទ​ក្រហម និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ស្ថិតនៅ​ភូមិ​ថ្លុក​ត្រាច ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៤  ។

​នា​ឱកាស​នោះ​ផងដែរ ឯកឧត្តម ង៉ូវ បូរី​ណា បាន​មានប្រសាសន៍ថា​ការចូលរួម ក្នុង​ការដាំ​ដើមត្នោត​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​នេះ គឺ​ចូលរួម​ចំណែក​ដើម្បី​បណ្តុះ​ផ្នត់គំនិត​ពន្លក​បៃតង ដើម្បី​ពង្រីក​ភាព​បៃតង ដើម្បី​កាត់បន្ថយ​ការឡើង​កំដៅ​ផែនដី ក៏​ដូចជា​ទប់ស្កាត់​នៃ​ការឡើង​កំដៅ ហើយ​អ្វី​ដែល​យើង​ត្រូវធ្វើ​គឺ ការថែរក្សា​បរិស្ថាន ការទប់ស្កាត់​នូវ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ដាំ​ស្តារ​ព្រៃឈើ​ជំនួស​មកវិញ​។ ហើយ​ការដាំ​ដើមត្នោត​នៅ​ក្នុង​ថ្ងៃនេះ គឺជា​ការបណ្តុះ​ផ្នត់គំនិត​ពន្លក​បៃតង​ដល់​ប្រជា​សហគម​ន៏​គ្រប់​មូលដ្ឋាន​ទាំងអស់ មាន​ផ្នត់គំនិត​នាំ​គ្នា​ចូលរួម​ដាំ​កូន​ឈើ​អោយបាន​ច្រើន​។

​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏​សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​បណ្ឌិត ជីវ កេង ប្រធាន​តុលាការ​កំពូល និង​លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា​មហា​អយ្យការ​អម​តុលាការ​កំពូល និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សស​យក យុវជន កាកបាទ​ក្រហម និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន ដែល​បាន​ចូលរួម​ជាមួយ​ក្រសួង​បរិស្ថាន​ក្នុង​ការចូលរួម​ដាំ​ដើមត្នោត​ចំនួន ៥០០០​ដើម តាម​បណ្តោយ​ក្រវាត់​ព្រំដែន កម្ពុជា​-​វៀតណាម ដើម្បី កម្ពុជា​ស្អាត កម្ពុជា​បៃតង ខ្មែរ​ធ្វើ​បាន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល