ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គ និងចែកវិញ្ញាបនប័ត្រ ជូនសិក្ខាកាម ចូលរួម «វគ្គបណ្ដុះបណ្ដាលវគ្គពិសេស អំពីមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រងវិស័យព័ត៌មានបែបឌីជីថល» នាថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២៤ នេះ នៅរាជបណ្ឌិតសភា ។
សមាគមសារព័ត៌មានចំនួន ២ បានរៀបចំ «វគ្គបណ្ដុះបណ្ដាលវគ្គពិសេស អំពីមូលដ្ឋានគ្រឹះសម្រាប់គ្រប់គ្រងវិស័យព័ត៌មានបែបឌីជីថល» ដល់អ្នកធ្វើការងារលើប្រព័ន្ធផ្សព្វផ្សាយ ដែលមានសិក្ខាកាមចូលរួមប្រមាណជិត ៧០០ នាក់ ។
វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ១៤ -១៥ ខែកញ្ញា ឆ្នាំ២០២៤ នៅអគាររាជបណ្ឌិត្យសភាកម្ពុជា ដោយមានគ្រូឧទ្ទេស និងវាគ្មិន ជាខែ្មរ និងបរទេស មកពីក្រសួងព័ត៌មាន ក្រសួងបរិស្ថាននិងឣគ្គព្រះរាជឣាជ្ញារងឣម សាលាឧទ្ធរណ៍។
សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងសមាគមសារព័ត៌មានអេឡិចត្រូនិក អឹម អេស ជេ រួមជាមួយសមាគម សារព័ត៌មានចំនួន ៣ ទៀត ជាអ្នករៀបចំវគ្គនេះឡើង ក្នុងគោលបំណងបញ្ជ្រាបពីអត្ថប្រយោជន៍លើវិស័យព័ត៌មាន និងអាជីវកម្មតាមបែបបច្ចេកវិទ្យាទំនើប ដូចជាអំពីរបៀបគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយបែបឌីជីថល។ វគ្គបណ្តុះបណ្តាល ក៏បានបណ្តុះបណ្តាលផងដែរ អំពីរបៀបនិពន្ធអត្ថបទ ព័ត៌មាន និងមាតិកា, សមត្ថភាពស្វែងយល់ពីសណ្ដាប់ធ្នាប់ព័ត៌មានឌីជីថល ព្រមទាំងសមត្ថភាពស្វែងយល់ពាក្យគន្លឹះនៃវាក្យសព្ទផងដែរ ។
តាមការរំពឹងទុក វគ្គបណ្តុះបណ្តាលពិសេសនេះ នឹងជួយពង្រឹងពង្រីកសមត្ថភាពអ្នកសារព័ត៌មានលើវិស័យឌីជីថល និងបង្កើនគុណភាពផ្សព្វផ្សាយបានឆាប់រហ័ស ប្រកបដោយគុណភាព មានវិជ្ជាជីវៈ និងលើកស្ទួយសេរីភាពខាងសារព័ត៌មានផងដែរ៕