ទាន់ហេតុការណ៍
កិច្ចប្រជុំ ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្តាល និង​​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ​ - រដ្ឋបាល​ខេត្ត​កណ្ដាល បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ប្រចាំ​ខែ​ឧសភា និង​លើក​ទិសដៅ​ការងារ​ខែមិថុនា ឆ្នាំ​២០២៥ - អធិការនគរបាល​ស្រុក​កៀនស្វាយ​សូម​បំភ្លឺ​ព័ត៌មាន​ជូន​មហា​ចំពោះ​ការផ្សាយ​របស់​សារព័ត៌មាន វុទ្ធី ព័ត៌មាន - អភិបាលខេត្ត​កណ្ដាល​ប្ដេជ្ញាចិត្ត​ជំរុញ​រមណីយដ្ឋាន​កៀនស្វាយក្រៅ​ឱ្យ​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រចាំ​ថ្ងៃ​ - កម្លាំង​នគរបាល​ស្រុក​សំរោង​ទង ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៤​នាក់ និង​ដកហូត​គ្រឿងញៀន​ចំនួន ៤​កញ្ចប់​ - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិត្យសភា​យោធា​អូស្រា្តលី (RARA Mid Year Dining-in Night 2025) ​រៀបចំ​ពិធី​លាង​សាយភោជន៍ ពាក់កណ្តាល​ឆ្នាំ ២០២៥ - ទីតាំង ផលិត ចែកចាយ និង​ផ្សាយ​ផ្ទាល់​តាម​វេបសាយ​នូវ​វីដេអូ​អាសអាភាស មួយកន្លែង ត្រូវបាន​អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​និង​ឃាត់ខ្លួន​មនុស្ស​១២​នាក់​! - អាវុធហត្ថ​ភ្នំពេញ ២៨​នាក់ ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​តេក្វាន់​ដូ​កូរ៉េខាងត្បូង ១​ដាន់​និង​២​ដាន់ ព្រម​ជាមួយ​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួលបាន​ខ្សែក្រវាត់​ខ្មៅ​ថ្នាក់ ៦​ដាន់​! - សមាគម​វិនិយោគិន​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​កម្ពុជា​-​អាស៊ាន រៀបចំ​វេទិកា​ជំរុញ​ការវិនិយោគ​ខេត្ត​ព្រះសីហនុ នៅ​ទីក្រុង​ហ័ង​សាន ដើម្បី​ស្វែងរក​ដៃគូ​វិនិយោគ​បង្កើន​ឱកាស​ការងារ​ជូន​ពលរដ្ឋ​កម្ពុជា​ - លោក​វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាល​ស្រុក​កៀនស្វាយ​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ក្នុង​ភូមិសាស្ត្រ​ស្រុក​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ លោក Jung Jun-Ho ប្រធាន និង​ជា​នាយក​ប្រតិបត្តិ ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​សម្ដែង​ក្ដី​រីករាយ ដែល​បាន​ជួប​លោក​ប្រធាន​ក្រុមហ៊ុន SK Securities នៅពេល​សម្ដេច​អញ្ជើញ​មក​កាន់​ទីក្រុង​អ៊ី​ន​ឈាន់ សាធារណរដ្ឋ​កូរ៉េ​។​

​លោក​ប្រធាន​ក្រុមហ៊ុន Jung Jun-Ho បាន​សម្ដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​សម្ដេច​តេជោ និង​គណៈប្រតិភូ ហើយ​បាន​លើកឡើង​ថា លោក​មាន​កិត្តិយស​ខ្លាំងណាស់ ដែល​បាន​ជួប​សម្ដេច​តេជោ​ផ្ទាល់​ដោយ​សារ​សម្ដេច គឺ​ជា​ឥស្សរជន​កម្ពុជា​ដែល​ល្បី​នៅ​កូរ៉េ ចាប់តាំងពី​ការបង្កើត​ទំនាក់ទំនង​ការទូត​ឡើងវិញ​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​ប្រធាន​ក្រុមហ៊ុន បាន​ជម្រាប​សម្ដេច​តេ​ជោថា ក្រុមហ៊ុន​របស់​លោក​មិនទាន់​បាន​បង្កើត​ក្រុមហ៊ុន​នៅ​កម្ពុជា​នៅឡើយ​ទេ ហើយ​តាមរយៈ​ជំនួប​នៅ​ថ្ងៃនេះ ក្រុមហ៊ុន​របស់​លោក ចាប់អារម្មណ៍​នឹង​វិនិយោគ​នៅ​កម្ពុជា ហើយ​ធ្វើការ​ទៅលើ​វិស័យ​ជាច្រើន​។ លោក​បាន​រំលឹកថា​នៅពេល​ទស្សនកិច្ច​របស់​សម្ដេច​ធិបតី​នៅ​កូរ៉េ លោក​បាន​រៀបចំ​ជំនួប​ជាច្រើន​រវាង​សម្ដេច​ធិបតី ជាមួយនឹង​ក្រុមហ៊ុន​កូរ៉េ និង​បាន​ពិភាក្សា​ទៅលើ​វិស័យ​ផលិតកម្ម ថាមពល កម្មន្តសាល កសិកម្ម ទូរគមនាគមន៍ ធារាសាស្ត្រ ព្រមទាំង​អាកាសយានដ្ឋាន​ថ្មី​នៅ​កម្ពុជា​ផង​ដែរ​។​

​លោក Jung Jun-Ho បាន​លើកឡើង​ថា ក្រុមហ៊ុន SK Securities គឺជា​ក្រុមហ៊ុន​មូលបត្រ​ដែល​ទទួលស្គាល់​ពី​អង្គការ​សហប្រជាជាតិ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ហិរញ្ញវត្ថុ​ដែល​ផ្ដោត​ទៅលើ​បរិស្ថាន​។ ក្រុមហ៊ុន SK Securities កំពុងតែ​អនុវត្ត​គម្រោង​មួយ គឺ​ការអភិរក្ស​នៅ​ព្រៃកោងកាង ក្នុង​ខេត្ត​កំពត ទំហំ​៥០​ហិកតា នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការពង្រឹង​បរិស្ថាន​។​

​លោក​ប្រធាន​ក្រុមហ៊ុន SK Securities បាន​លើកឡើង​ថា ក្រុមហ៊ុន​កូរ៉េ​ភាគច្រើន​បាន​ចាប់អារម្មណ៍​ទៅលើ​ប្រទេស​ជិត​ខាង​កម្ពុជា នៅក្នុង​តំបន់​អាស៊ាន ក៏ប៉ុន្តែ ក្រុមហ៊ុន​របស់​លោក គឺ​ចាប់​អារម្មណ៍​ទៅលើ​ប្រទេស​កម្ពុជា ពីព្រោះ​ប្រទេស​កម្ពុជា មាន​ទីតាំង​ល្អ និង​មាន​ធនធានមនុស្ស​។ ក្នុងទិសដៅ​នេះ លោក​ប្រធាន​ក្រុមហ៊ុន SK Securities ក៏​បាន​គោរព​សុំ​ការគាំទ្រ​ពី​សម្ដេច​តេជោ ដល់​ក្រុមហ៊ុន​របស់​លោក​ដែល​នឹង​អាចឈាន​ទៅ​ដល់​ការវិនិយោគ​នៅ​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ​ហ៊ុនសែន បាន​អរគុណ​ដល់​ក្រុមហ៊ុន SK Securities ដែល​បាន​ឱ្យដឹង​ពី​គោលបំណង​របស់​ក្រុមហ៊ុន​ពី​ការ​មាន​វត្តមាន​នៅ​កម្ពុជា​។ សម្ដេច​តេជោ បានបញ្ជាក់​ថា កម្ពុជា​ត្រូវ​ការវិនិយោគ​បន្ថែម​ពី​សំណាក់​ក្រុមហ៊ុន​កូរ៉េ​។ ដោយ​ក្រុមហ៊ុន​កូរ៉េ​ភាគច្រើន​បាន​វិនិយោគ​នៅ​បណ្ដា​ប្រទេស​ជិត​ខាង​កម្ពុជា​នៅក្នុង​អាស៊ាន នៅ​កម្ពុជា​ការវិនិយោគ​នៅ​មាន​កម្រិត​នៅឡើយ​។ ដើម្បី​វិនិយោគ​បាន​ចំ​គោលដៅ សម្ដេច​តេជោ​បាន​ផ្ដល់​អនុសាសន៍​ថា ឱ្យ​សិក្សា​លម្អិត​ថា​តើ​ចាប់យក​ចំណុច​អ្វី​ដែល​ជា​គោលដៅ​នៃ​ការវិនិយោគ​។​

​សម្ដេច​បាន​បញ្ជាក់ទៀតថា ពាក់ព័ន្ធ​ទៅនឹង​អាកាសយានដ្ឋាន​ថ្មី គឺ​មិន​មាន​ការចាំបាច់​ក្នុងការ​ធ្វើ​ការសិក្សា​ទេ ពីព្រោះ កម្ពុជា ទើបតែ​បាន​ដាក់​ឱ្យ​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តសៀមរាប និង​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្ត​កណ្ដាល ហើយក៏​មាន​អាកាសយានដ្ឋាន​នៅ​តំបន់​មាត់សមុទ្រ​ផងដែរ​។

​សម្តេច​តេជោ បន្ថែមថា កម្ពុជា​ត្រូវ​ការវិនិយោគ​លើ​ឧស្សាហកម្ម​កែច្នៃ ពីព្រោះ​កម្ពុជា មាន​វត្ថុធាតុដើម​ច្រើន ដែល​សមត្ថភាព​នៃ​ការកែច្នៃ​នៅមានកម្រិត​។ ដោយ​ទីផ្សារ​កូរ៉េ ត្រូវការ​នាំចូល​ផលិតផល​ជា​ស្បៀង​, សម្ដេច​តេជោ បាន​ផ្ដល់​អនុសាសន៍​ឱ្យ​សិក្សា​អំពី​ការកែច្នៃ​លើ​ផលិតផល​ស្បៀង​។ នៅក្នុង​ផ្នែក​ឧស្សាហកម្ម កម្ពុជា​ត្រូវការ​បច្ចេកវិទ្យា​ពី​កូរ៉េ​, ដូច្នេះ កម្ពុជា​ចង់​ទទួលបាន​នៅ​បច្ចេកវិទ្យា​ពី​កូរ៉េ​។ នៅក្នុង​វិស័យ​មូលបត្រ កម្ពុជា​ក៏​ត្រូវ​ការជំរុញ​វិស័យ​នេះ​ផង​ដែរ ដោយសារ​សព្វថ្ងៃនេះ មិនទាន់​ឃើញ​មាន​ការរីកចម្រើន​ខ្លាំងក្លា​នោះ​ទេ​។​

​សម្ដេច​តេជោ បាន​គូ​បញ្ជាក់ថា ការលើកឡើង​របស់​ស​ម្ដេច អាច​មិន​សមស្រប​ជាមួយ​នឹង​គោលដៅ​របស់​ក្រុមហ៊ុន ក៏ប៉ុន្តែ សុំ​ធ្វើ​ការសិក្សា​ឱ្យបាន​លម្អិត​។ ប្រទេស​កម្ពុជា មាន​ភាពងាយស្រួល​ច្រើន ដូចជា​ការបង្កើត​ក្រុមហ៊ុន មិន​តម្រូវ​ឱ្យមាន​ក្រុមហ៊ុន​ដៃគូ​ក្នុងស្រុក និង ជា​ក្រុមហ៊ុន​បរទេស ១00%​។ ម្យ៉ាង​ទៀត​កម្ពុជា អនុញ្ញាត​ឱ្យ​វិនិយោគិន​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស ដោយ​មិន​ចាំបាច់​មាន​ការប្ដូរ ទៅ​ជា​រូបិយប័ណ្ណ​ក្នុងស្រុក​ឡើយ​។​

​សម្ដេច​តេជោ បាន​បន្ថែម​ពី​ការ​ការវិនិយោគ​ក្នុង​រូបមន្ត ១+ និង​គូសបញ្ជាក់​ថា ក្រុមហ៊ុន​ដែល​វិនិយោគ នៅក្នុង​ប្រទេស​អាស៊ាន គួរ​វិនិយោគ​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា ព្រោះថា​នៅពេល​ប្រទេស​មួយ​មាន​បញ្ហា ក្នុង​ផលិតកម្ម គឺ​រូបមន្ត ១+ នេះ អាច​ធានា​ច្រវាក់​ផលិត​កម្មបាន​។

​សម្ដេច​តេជោ ក៏បាន​លើកឡើង​ពី​បទពិសោធ​របស់​ក្រុមហ៊ុន​ជប៉ុន Minebea ដែល​បាន​វិនិយោគ​នៅ​ប្រទេស​ជិត​ខាង​កម្ពុជា ហើយក៏​បាន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​ផងដែរ នៅពេល​ដែល​ប្រទេស​ជិត​ខាង​កម្ពុជា​ជួបប្រទះ​នូវ​បញ្ហា​ទឹក​ជំនន់ រំខាន​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម រោងចក្រ​នៅ​កម្ពុជា​អាច​ជំនួស​បាន​។​

​សម្ដេច​តេជោ បាន​រំលឹកថា នៅក្នុង​អំឡុង​ពេល​ទស្ស​ន​កិច្ច​របស់​សម្ដេច​ធិបតី នៅ​ប្រទេស​កូរ៉េ គឺ​មាន​ការព្រមព្រៀង​គ្នា​លើក​កម្រិត​ក្នុង​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​កូរ៉េ​។ សម្ដេច ជឿជាក់ថា នៅពេល​អនាគត ក្រុមហ៊ុន​កូរ៉េ នឹង​មាន​វត្តមាន​កាន់​តែ​ច្រើន និង​មាន​រយៈពេល​វែង​នៅ​កម្ពុជា ដែល​ក្នុងនោះ​ក៏​ស្រប​ទៅនឹង​គំនិត​របស់​ក្រុមហ៊ុន​ដែល​លើកឡើង​អំពី​និរន្តរភាព​។​

​នៅ​ទី​បញ្ចប់ សម្តេច​តេជោ ជូនពរ​ឱ្យ​ក្រុមហ៊ុន SK Securities ទទួលបាន​ជោគជ័យ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល