ទាន់ហេតុការណ៍
មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ - ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើ​ញ​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​បន្ត​ចុះ​ពិនិត្យ​សក្តានុពល​«​សួនឧទ្យាន​ទន្លេ​ស្ងួត​» - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ កញ្ញា ជូ​ហ៊ី អាន (Joohee Anh)
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KB Financial Group ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KB Financial Group ចូលជួប​សម្ដែង​ការគួរសម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យ លោក Yang Jong Hee ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KB Financial Group ចូលជួប​សម្ដែង​ការគួរសម នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ជា​កិច្ច​ចាប់ផ្ដើម សម្ដេច​តេជោ បាន​សម្ដែង​ក្ដី​រីករាយ ដែល​បាន​ជួប​លោក​ប្រធាន​ក្រុមហ៊ុន KB Financial Group នៅពេល​សម្ដេច​អញ្ជើញ​មក​ចូលរួម​ក្នុង “​វេទិកា​ចំណេះដឹង​ពិភពលោក​” នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​នៅក្នុង​ជំនួប​នេះ លោក​ប្រធាន​ក្រុមហ៊ុន KB Financial Group បាន​សម្តែង​នូវ​រីករាយ​ដែល​បាន​ជួប​សម្ដេច​តេជោ​នា​ឱកាស​នេះ​។ លោក​ប្រធាន​ក្រុមហ៊ុន KB បាន​បញ្ជាក់ទៀតថា ក្រោយពេល​ដែល​សម្ដេច​តេជោបា​នភ្ជាប់​ទំនាក់ទំនង​កា​រទូត​កម្ពុជា​-​កូរ៉េ ឡើង​វិញ​នៅ​ឆ្នាំ​១៩៩៧ ក្រុមហ៊ុន KB បាន​សិក្សា​ពី​ប្រទេស​កម្ពុជា ហើយ​ជា​បន្តបន្ទាប់ បាន​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​កម្ពុជា និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​។ ក្រុមហ៊ុន KB Financial តែងតែ​ដើរ​លើ​មាគ៌ា​ដែល​ថ្នាក់​ដឹកនាំ​កម្ពុជា ជាពិសេស សម្តេច​តេជោ បាន​ត្រួសត្រាយ ក្នុងនោះ ក្រុមហ៊ុន​បាន​ធ្វើការ​ជាមួយ​ប្រជាជន​កម្ពុជា​ហើយ​មាន​ការសហការ​គ្នា​ល្អ ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មាន​ការវិវត្ត​ទៅមុខ​។​

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ ហ៊ុន សែន បាន​សម្ដែង​នៅ​ក្តីរីករាយ ដែល​បាន​ឃើញ​នូវ​ការរីកចម្រើន​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ ដូចជា ប្រា​សាក់ និង​វិស័យ​ធនាគារ​ផងដែរ ក្នុងនោះ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​បាន​ផ្ដល់​កម្ចី​ខ្នាត​តូច​ដល់​ប្រជាពលរដ្ឋ ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួន​បាន​ប្រើប្រាស់​ក្នុង​ការធ្វើ​អាជីវកម្ម​ដើម្បី​បង្កើន​ជីវភាព​រស់នៅ​។ ក៏ប៉ុន្តែ នៅក្នុង​ពេល​វិបត្តិកូ​វីដ​១៩ បញ្ហា​មីក្រូហិរញ្ញវត្ថុ បាន​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ផងដែរ​។ នៅពេលនោះ សម្ដេច​តេជោ ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើសុំ​ការយោគយល់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ ដោយ​មិន​ចង់ឱ្យ​មាន​ការ​រឹបអូស​ណាមួយ​ពី​ប្រជាពលរដ្ឋ​ដែល​មិន​មាន​លទ្ធភាព​សង​ប្រាក់កម្ចី​។

​សម្ដេច​តេជោ បាន​ស្នើ​ដល់​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឱ្យ​រៀបចំ​ឥណទាន​ឡើងវិញ ដែល​អាច​ជា​ការផ្តល់​កម្ចី​បន្ថែម ឬ​ពន្យារ​ពេល​សម្រាប់​ការបង់ការ​ប្រាក់ និង​កម្ចី​។ សម្ដេច​តេជោ ពិតជា​អរគុណ​ដល់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​និង​ធនាគារ​ទាំង​នោះ ដែល​បាន​ឆ្លើយតប​ជា​វិជ្ជមាន​ទៅ​នឹង​សំណើ​របស់​រាជរដ្ឋាភិបាល​។​

​សម្ដេច​តេជោ ក៏បាន​ផ្ដល់​អនុសាសន៍​ទៅ​ដល់​លោក​ប្រធាន​ក្រុមហ៊ុន KB Financial ថា នៅ​ថ្ងៃ​ខាងមុខ ពេល​មាន​អតិថិជន​ស្នើសុំ​កម្ចី សូម​ពិនិត្យ​មើល​ថា​តើ​គេ​ខ្ចី​ប្រាក់​យក​ទៅ​ធ្វើ​អ្វី​។ សម្ដេច​បាន​ណែនាំ​ឱ្យ​មាន​ការសិក្សា​ស្រាវជ្រាវ​ទៅ​លើ​ការខ្ចីប្រាក់​ទាំងនោះ ហើយ​ឃើញ​ថា ភាគច្រើន​នៃ​កម្ចី គឺ​សម្រាប់​ធ្វើ​អាជីវកម្ម ដែល​ត្រូវ​នឹង​គោលដៅ ក៏​ប៉ុន្តែ​ក៏​មាន​កម្ចី​មួយចំនួន​តូច​ដែល​មិន​ចំ​គោលដៅ ដោយ​សារ​ជា​កម្ចី​មិន​បាន​បម្រើ​ដល់​ផលិតកម្ម​ទេ​។​

​លោក​ប្រធាន​ក្រុមហ៊ុន KB បាន​អរគុណ​សម្តេច​តេជោ ដែល​បាន​ណែនាំ​ឱ្យ​ស្គាល់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។ លោក​ទទួល​យោបល់​របស់​សម្ដេច យកទៅ​អនុវត្ត​ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ឈ្នះ និង​អាជីវកម្ម​របស់​ក្រុមហ៊ុន​របស់​លោក​ឈ្នះ​ដែរ​។ លោក​បាន​បញ្ជាក់ទៀតថា នៅក្នុង​ធនាគារ​របស់​លោក កម្ចី​ភាគច្រើន​ជា​កម្ចី​ដែល​ត្រូវ​គោលដៅ ហើយ​កម្ចី​ដែល​ខុស​គោលដៅ​គឺ​មាន​តិចតួច​។​

​សម្ដេច​តេ​ជោបាន​គូសប​ញ្ជាក់​ទៀត​ថា សម្ដេច​មិន​ចង់ឱ្យ​មាន​កម្ចី​ខុស​គោលដៅ​នោះ​ទេ​។ សម្ដេច​តេជោ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ធនាគារ KB ប្រា​សាក់ មានឈ្មោះ​ល្បី និង​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង ក្នុងនោះ មាន​សមត្ថភាព ទ្រព្យ​សក​កម្ម និង​ប្រាក់​កម្ចី​ខ្ពស់ ដូច្នេះ ប្រទេស​តូច​ដូច​កម្ពុជា ហើយ​មាន​ធនាគារ​ដូច KB ប្រា​សាក់ បញ្ជាក់ថា ប្រទេស​កម្ពុជា​មាន​កម្លាំង​ស្រូប​ខ្លាំង​។​

​សម្ដេច​តេជោ បាន​រំលឹកថា ក្រោយ​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី ឆ្នាំ​១៩៩៧ រាជរដ្ឋាភិបាល​ពេល​នោះ បាន​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ធនាគារ ហើយ​កំណែទម្រង់​ទាំងនោះ ធ្វើ​បាន​ល្អ និង​ដោយ​រលូន ពីព្រោះ រហូតមកដល់​ពេលនេះ គ្មាន​ធនាគារ​ណាមួយ​ដួលរលំ​ទេ​។

​សម្ដេច​តេជោ ក៏​បាន​អរគុណ​ដល់​ប្រព័ន្ធ​ធនាគារ​ក្នុងស្រុក ជាពិសេស ធនាគារ​វី​ង ឥឡូវនេះ​បាន​ក្លាយទៅជា​ធនាគារពាណិជ្ជ​កម្ម ដែល​បាន​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ផ្ទេរប្រាក់ មាន​ភាពងាយស្រួល​ទៅដល់​តំបន់​ជនបទ ដោយ​ប្រើ​លេខ​ទូរស័ព្ទ​។ សម្ដេច​ដឹង​ពី​ប្រព័ន្ធ​នេះ ដោយសារ​តែ​សម្ដេច​នៅ​បន្ត​ជួយ​ដល់​ប្រជាជន​ក្រីក្រ ជាពិសេស​ក្រុម​គ្រួសារ​មាន​ការលំបាក ដែល​មាន​មនុស្ស​ចាស់ និង​ពិការ​។​

​លោក​ប្រធាន ក្រុមហ៊ុន KB បានបញ្ជាក់​ថា ក្រុមហ៊ុន​ក៏​បាន​ជួយផ្ដល់​អាហារូបករណ៍ ដល់​និស្សិត និង​ជួយ​ដល់​កុមារ ដែល​មាន​ជំងឺ​បេះដូង ដោយ​បញ្ជូន​មក​វះកាត់​នៅ​ប្រទេស​កូរ៉េ​។ ក្រុមហ៊ុន​ក៏​បាន​សហការ​ជាមួយ​រាជរដ្ឋាភិបាល ដោយ​ផ្ដល់​ជា​កញ្ចប់​ប្រាក់​ដំបូង​ដល់​ពលករ​កម្ពុជា​ដែល​មក​ធ្វើការ​នៅ​កូរ៉េ នៅ​ពេល​ចាប់ផ្តើម​ការងារ​។ លោក​ប្រធាន ក្រុមហ៊ុន KB Financial ក៏​បាន​ជម្រាប​សម្តេច​តេជោផង​ដែរថា ក្រុមហ៊ុន​ក៏​បាន​យកចិត្តទុកដាក់​ក្នុង​ការកសាង​បណ្ណាល័យ បាន​ចំនួន​៤៦ និង​កសាង​សាលារៀន មួយ​ខ្នង​រួចហើយ​ដែរ ហើយ​ក្រុមហ៊ុន​នឹង​សាងសង់​សាលារៀន​បន្ថែម​ទៀត​នាពេលខាងមុខ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាពិសេស នៅ​តំបន់​តាម​ព្រំដែន​។​

​សម្ដេច​តេជោបា​ន​អរគុណ​ចំពោះ​ការចូលរួមចំណែក​របស់​ក្រុមហ៊ុន និង បានបញ្ជាក់​ថា អាទិភាព​របស់​កម្ពុជា​គឺ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ហើយ​សម្តេច តែងតែ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​ដែល​ជួប​ការលំបាក​។ សម្តេច​តេជោ ស្នើ​ឱ្យ​ក្រុមហ៊ុន​បន្ត​ផ្តោត​យកចិត្តទុកដាក់​ទៅលើ​ការរៀបចំ​បណ្ណាល័យ​បន្ថែមទៀត ពិសេស យកចិត្តទុកដាក់​លើ​ការជំរុញ​ការអាន​សៀវភៅ​ឱ្យបាន​ច្រើន​។​

​នៅ​ចុង​បញ្ជប់ លោក​ប្រធាន​ក្រុមហ៊ុន KB Financial ក៏បាន​ផ្ដល់​ជំនួយ​ជា​ថវិកា​ជូន​សម្ដេច​តេជោ​ប្រធានព្រឹទ្ធសភា ដើម្បី​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល