ទាន់ហេតុការណ៍
លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
0

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលស្រុក​បាធាយ​

ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលស្រុក​បាធាយ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​កំពង់ចាម​) ៖ ព្រឹក​ថ្ងៃ​ចន្ទ ៧​កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង អភិបាល នៃ​គណៈ​អភិបាលស្រុក​បាធាយ ស្ថិត​នៅ​សាលាស្រុក​បាធាយ​។​

​លោក អូ​ត ឈាង​លី អតីត​អភិបាល នៃ​គណៈ​អភិបាលស្រុក​ជើងព្រៃ ត្រូវបាន​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលស្រុក​បាធាយ ជំនួស​លោក ផេន សុផល អតីត​អភិបាល នៃ​គណៈ​អភិបាលស្រុក​បាធាយ ដែល​ត្រូវបាន​ទទួល​តំណែង​ថ្មី ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​លោក​អភិបាលស្រុក​បាធាយ​ថ្មី ដែល​ទើបតែ ផ្លាស់ប្ដូរ​មក​ពី​អភិបាលស្រុកជេី​ង​ព្រៃ ត្រូវ​ដឹកនាំ​តាម​បែប​សិល្បៈ​ឲ្យ​មន្ត្រីក្រោមឱវាទ គឺ​ត្រូវ​ឱ្យ​មន្ត្រី​ចេះ​ធ្វើការ ចេះ​សម្រេចចិត្ត ហេ​ី​យ​ឱ្យមាន​សិទ្ធិ​សម្រេច និង​ត្រូវ​ឱ្យ​មន្ត្រី​មាន​ធនធាន រួមទាំង​មធ្យោបាយ​សម្រាប់​ធ្វើការ​ផងដែរ ការ​ថ្លែង​បែបនេះ​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក អូ​ត ឈាង​លី ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាធាយ ជំនួស​លោក​ផេន សុផល ដែល​ត្រូវ​ទទួល​តំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លេីក​ឡេ​ី​ង​ថា ការផ្លាស់ប្ដូរ និង​ការតែងតាំង​មុខតំណែង​ថ្មី​នេះ គឺជា​ភាព​ចាំបាច់​មួយ ហើយក៏​ជា​ការ​បន្ត​និរន្តរភាព​រដ្ឋបាល ស្រប​ទៅតាម​ច្បាប់ របស់​ក្រុម​ព្រឹក្សា​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ពោល​គឺ​មិនមែន​ដោយសារ​បញ្ហា​ប្រឈម ដែល​ត្រូវ​ផ្លាស់​ប្ដូរ​នោះ​ទេ​។​

​ឯកឧត្ដម​អភិបាលខេត្ត បានបញ្ជាក់​ថា ក្នុងការ​ធ្វើ​កំណែទម្រង់​របស់​រាជរដ្ឋាភិបាល ដោយ​ផ្អែក​ទៅតាម​ច្បាប់​គ្រប់គ្រង​ក្រុម​ព្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ គឺ​ត្រូវ​បាន​កំណត់​សម្រាប់​គណៈ​អភិបាល ដែល​ម្នាក់ៗ​ត្រូវ​មាន​អាណត្តិ​៤​ឆ្នាំ ប៉ុន្តែ​បើ​ផ្អែកលើ​ការបំពេញ​ភារកិច្ច​បាន​ល្អ រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អាច​នឹង​បន្ត​អាណត្តិ​ទី​២ ឲ្យ​គាត់​ជា​បន្ត​ទៀត ដោយ​ផ្តេ​ី​ម​ចេញពី​ច្បាប់​នេះហើយ ដែល​យើង​បានឃើញ​ថា​មន្ត្រី​របស់​យើង ពិសេស​នៅ​ក្នុងគណៈ​អភិបាល ត្រូវតែ​ធ្វើ​ការផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់ ប៉ុន្តែ​បេ​ី​ត្រូវ​នៅ​បន្ត​អាណត្តិ​ទៀត​នោះ ក៏​ត្រូវ​មាន​ការប្រកាស​តែងតាំង​ឲ្យ​កាន់​អាណត្តិ​ទី​២ របស់ខ្លួន​៤​ឆ្នាំ​បន្តទៀត ទាំងនេះ​ដែល​ជា​ច្បាប់​យើង​មិន​អាច​ធ្វើ​ផ្ទុយ​បានឡើយ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ វឌ្ឍនភាព​នៃ​ការអភិវឌ្ឍ​រីកចំរើន លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ របស់​ក្រុមប្រឹក្សា គណៈ អភិបាល និង​មន្ត្រី​សាលា​ស្រុក​បាធាយ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក ដោះស្រាយ​កិច្ចការ នៅក្នុង​អង្គភាព និង​ការផ្តល់​សេវា​សាធារណៈ សេវា​រដ្ឋបាល ជូន​ប្រជាពលរដ្ឋ ដោយ​ទទួលបាន លទ្ធផល យ៉ាង​ល្អប្រសើរ នា​ពេលកន្លងមក ។​

​ជាមួយគ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ផ្តាំផ្ញើ ចំពោះ​លោក​អភិបាលស្រុក​បាធាយ​ថ្មី ត្រូវ​មាន​ការ​សាមគ្គីភាព​ផ្ទៃក្នុង នៅក្នុង​អង្គភាព រវាង​ថ្នាក់​លើ និង​ថ្នាក់​ក្រោម ព្រមទាំង​មាន​គំនិត​ផ្តួចផ្តើម មនសិការ​ការងារ​ខ្ពស់ ប្រកបដោយ​តម្លាភាព និង​គណនេយ្យភាព ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ ដោយ​ការយកចិត្តទុកដាក់​ខ្ពស់ លើ​ការសម្របសម្រួល​ការដោះស្រាយ​បញ្ហា​ការងារ ប្រកបដោយ​ភាពឈ្លាសវៃ និង​មាន​គំនិត​ច្នៃប្រឌិត មាន​ចក្ខុវិស័យ លើក​ជា​ទិសដៅ ដាក់ចេញ​នូវ​ផែនការ​អនុវត្ត​ឲ្យបាន​ច្បាស់លាស់ ព្រមទាំង​ខិតខំ​បញ្ចេញ​ឲ្យអស់​ពី​សមត្ថភាព និង​ទេពកោសល្យ ក្នុង​ស្មារតី​យកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ចំពោះ មុខ​ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និង​ចំពោះ​មុខ​គណៈ​អភិបាលខេត្ត រដ្ឋបាលខេត្ត លើ​វិស័យ​ការងារ ដែល​ខ្លួន កំពុង​បំពេញ​តួនាទី ជាពិសេស​នោះ គឺ​ត្រូវ​ប្រែក្លាយ​ការប្តេជ្ញាចិត្ត នាពេលនេះ ទៅ​ជា​ឆន្ទៈ​ក្នុងការ អនុវត្ត​ជាក់ស្តែង ឲ្យទទួល​បាន​ប្រសិទ្ធភា​ព​ខ្ពស់ ទៅ​ពេល​អនាគត ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល