ទាន់ហេតុការណ៍
ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល គឺ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​សម្រាប់​ជាតិ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល គឺ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​សម្រាប់​ជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​គូសបញ្ជាក់ថា ការចូលរួម​បរិច្ចាគ​ថវិកា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាមួយ​រាជរដ្ឋាភិបាល គឺ​ជា​កម្លាំង​សាមគ្គី​ដ៏​រឹងមាំ​សម្រាប់​ជាតិ​។ ជាមួយគ្នា​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​បង្ហាញ​ភាព​ស្ញប់ស្ញែង​ចំពោះ​កម្លាំង​សាមគ្គី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​និង​ក្រៅប្រទេស ដែល​បាន​បរិច្ចាគ​ថវិកា​រួម​ចំណែក​គាំទ្រ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដើម្បី​បន្ត​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅតាម​បណ្តោយ​តំបន់​ព្រំដែន​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បានចាត់ទុក​ការរួមចំណែក​នេះ ថា​ជា​ការបង្ហាញ​ច្បាស់​នូវ​ទឹកចិត្ត​ខ្វល់ខ្វាយ និង​ឈឺឆ្អាល​ប្រកប​ដោយ​វិជ្ជមាន​របស់​ប្រជាពលរដ្ឋ ចំពោះ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា និង​បាន​បន្ថែមទៀតថា ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន គឺ​គ្មាន​ជនជាតិ​ណា ឈឺឆ្អាល ខ្វល់ខ្វាយ ស្រលាញ់​ជាតិ​មាតុភូមិ ចង់​ឃើញ​ភាព​រីកចម្រើន​ក្រោម​ម្លប់​សុខសន្តិភាព ជាង​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​នោះឡើយ​។

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់​ដែរ​ថា កន្លងមក និង​ថ្មីៗ​នេះ​ទៀត អ្នក​នយោបាយ​ប្រឆាំង​នៅ​ក្រៅប្រទេស រួម​ទាំង​ដៃ​ជើង ប្រកប​ដោយ​មនោគមវិជ្ជា​នយោបាយ​បំផ្លាញ​ផលប្រយោជន៍​ជាតិ បាន​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ និង​បង្ក​អសន្តិសុខ ដោយ​ជ្រក​ក្រោមលេស​ខ្វល់ខ្វាយ​មិន​សម​ហេតុផល ទាំង​លើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ការអភិវឌ្ឍន៍​តំបន់​ព្រំដែន ជាប់​ប្រទេស​ឡាវ និង​វៀតណាម​។

​ទន្ទឹម​នឹង​ចាត់ទុក​សកម្មភាព​ក្រុមប្រឆាំង​ជ្រុលនិយម ថា​ជា​ការធ្វើ​នយោបាយ​តាម​របៀប​ស្មោក​គ្រោក ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​អំពាវនាវ​ប្រជាពលរដ្ឋ បន្ត​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​បន្តវេន ដោយ​សង្កត់ធ្ងន់​ទៀត​ថា គ្មាន​រដ្ឋាភិបាល​ណា ចំណាយ​ធនធាន​ទៅ​អភិវឌ្ឍន៍​ជាតិ ដើម្បី​បម្រើ​ផលប្រយោជន៍​បរទេស ហើយ​ក៏​គ្មាន​អ្នកដឹកនាំ​ណា ដឹកនាំ​ប្រទេស នាំឱ្យ​បាត់បង់​ទឹក​ដី​នោះ​ដែរ​។

​សូមបញ្ជាក់​ថា ការ​ថ្លែង​របស់​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ធ្វើឡើង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​អតីតមន្ត្រី​ចូលនិវត្តន៍ នៅ​ស្រុក​កំចាយ​មារ ខេត្ត​ព្រៃវែង កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤​។ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក្នុងនាម​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​អតីត​មន្ត្រីរាជការ​ទាំងអស់ ដែល​បាន​រួមចំណែក​បំពេញការងា​រ​បម្រើ​ជាតិ និង​ប្រជាជន ជា​ពិសេស​ការពា​រសុខ​សន្តិភាព និង​អភិវឌ្ឍន៍​ជាតិ​គ្រប់​ដំណាក់កាល​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល