ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុញ្ញាតឱ្យ សាស្ត្រាចារ្យ Li Bojing អតីតសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការ ខេត្ត Hunan នាយកវិទ្យាស្ថានស្រាវជ្រាវ និងគ្រប់គ្រងហានិភ័យ និងធានាសុវត្ថិភាពនៃសាកលវិទ្យាល័យ Hunan ចូលជួបសម្តែងការគួសម និងមានកិច្ចសម្របសម្រួលដោយលោកឧកញ៉ា លី ឃុន ប្រធានសមាគម កម្ពុជា-ចិន ទាក់ទាញអ្នកវិនិយោគដើម្បីពិនិត្យពិភាក្សា និងស្វែងយល់ពីឱកាសវិនិយោគលើវិស័យបច្ចេកវិទ្យាវិស្វកម្មឧបករណ៍ថាមពលពន្លឺព្រះអាទិត្យ និងវិស័យផ្សេងទៀតនៅកម្ពុជា នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ ៕