ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​សិស្សានុសិស្ស ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​សម្រាប់​គ្រួសារ និង​សង្គមជាតិ​

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ជំរុញ​ឱ្យ​សិស្សានុសិស្ស ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយ​ជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល​សម្រាប់​គ្រួសារ និង​សង្គមជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​ជំរុញ​ឱ្យ​សិស្សានុសិស្ស ខិតខំ​រៀនសូត្រ ឱ្យបាន​ពូកែ ធ្វើ​ជា​កូន​ល្អ សិស្ស​ល្អ មាន​សីលធម៌ សុ​វ​ជីវ​ធម៌​ក្នុងសង្គម និង​អភិវឌ្ឍន៍​ខ្លួន​ឱ្យ​ក្លាយជា​ធនធានមនុស្ស​ដ៏​មាន​សក្ដានុពល​សម្រាប់​គ្រួសារ និង​សង្គមជាតិ ស្រប​ពេល​ប្រទេស​ជាតិ កំពុង​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដែល​ផ្ដល់​ឱកាស​ឱ្យ​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បង្កើន​ការយកចិត្តទុកដាក់​ពង្រឹង​គុណភាព​អប់រំ និង​បណ្ដុះបណ្ដាល​ធនធានមនុស្ស​។ ការ​ថ្លែង​បែបនេះ ក្នុងឱកាស​ដែល​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​លោកជំទាវ រួម​នឹង​លោកជំទាវ ញ៉ែម សា​ខន ស ខេង អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​បើក​ដំណើរការ​ឱ្យ​ប្រើប្រាស់​អគារ​ជួសជុល កែលម្អ និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សាលាបឋមសិក្សា​ត្នោត ស្ថិតក្នុង​ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​កញ្ជ្រៀច ដែល​បាន​ផ្ដល់​ការគាំទ្រ និង​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល និយាយ​ជា​រួម និង​ដោយឡែក​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រៃវែង និង​រដ្ឋបាល​ស្រុក​កញ្ជ្រៀច ក្នុង​ការងារ​លើ​កម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។ ជាក់ស្ដែង​ការចូលរួម​ជួយ​ជួសជុល និង​កែលម្អ​អគារិក្សា​នៃ​សាលាបឋមសិក្សា​ត្នោត ឱ្យមាន​ភាពល្អប្រសើរ​ឡើង​វិញ តាម​សំណូមពរ​ប្រជាពលរដ្ឋ និង​លោកគ្រូ អ្នកគ្រូ រហូត​ឈានដល់​ការដាក់​ឱ្យ​ប្រើប្រាស់​ឡើងវិញ​។​

​សូមបញ្ជាក់​ថា អគារសិក្សា​នៃ​សាលាបឋមសិក្សា​ត្នោត ដែល​បាន​ជួសជុល និង​កែលម្អ​ឡើងវិញ​នេះ ជា​អំណោយ​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល ជា ស៊ីម អតីត​ប្រធាន​ព្រឹទ្ធសភា និង​លោកជំទាវ ញ៉ែម សឿន ជា ស៊ីម កាល​លោក​ទាំង​ពីរ នៅ​មាន​ជន្មាយុ​។ ដោយឡែក ក្នុងឱកាស​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​នេះ​ដែរ លោកជំទាវ ញ៉ែម សា​ខន ស ខេង ព្រមទាំង​ឯ​ឧត្តម​អភិស​ន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ ក៏​បាន​រៀបចំ​អាហារ​សាមគ្គី​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល