ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

​តើ​លោក គ្រី ជា មាន​អំណាច​ធំ​ប៉ុណ្ណា ហ៊ាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ ហើយ​អស់លោក​មន្ត្រី​អាជ្ញាធរ នឹង​ជំនាញ ស្រុក​ស្ទោង មិន​ហ៊ាន​បង្ក្រាប​

​តើ​លោក គ្រី ជា មាន​អំណាច​ធំ​ប៉ុណ្ណា ហ៊ាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ ហើយ​អស់លោក​មន្ត្រី​អាជ្ញាធរ នឹង​ជំនាញ ស្រុក​ស្ទោង មិន​ហ៊ាន​បង្ក្រាប​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​កំពង់ធំ ៖ តើ​លោក គ្រី ជា មាន​អំណាច​ធំ​ប៉ុណ្ណា បានជា​ហ៊ាន​ដាក់​គ្រឿងចក្រ​ឈូសឆាយ​ដី​ព្រៃ​របស់​រដ្ឋ ហើយ​អស់លោក​មន្ត្រី​អាជ្ញាធរ នឹង​ជំនាញ​នៅក្នុង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ មិន​ហ៊ាន​បង្ក្រាប​សោះ​នោះ ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យ​ថា​លួច​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ហើយ​ទើបរ​លូន​បែបនេះ​។​

​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៤ វ​វេលា​ម៉ោង​១០​ព្រឹក ក្រុមការងា​រយេីង​ខ្ញុំបាន​ចុះ​ទៅ ដល់​ចំណុច​ត្រពាំង​ម្អម ក្នុង​ភូមិ​ឈូក ឃុំ​ព្រះ​ប្រឡាយ ស្រុក​ស្ទោង ជាប់​នឹង ព្រំប្រទល់​ខេត្ត​សៀមរាប និង​ខេត្ត​កំពង់ធំ ឃើញ​ថា មានការ​លួច​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​សហគមន៍​របស់​រដ្ឋ ជា​ច្រេី​ន រាប់​រយ​ហិកតា​។ ក្រុម​ជនខិលខូច​បាន​ធ្វើការ​ឈូស​ជា​បណ្តេី​រព្រ​មទាំង​ធ្វើ​ការសាប​ព្រោះស្រូ​វ​បណ្តេី​រ​ថែមទៀត​ផង​។​

​ប្រជាពលរដ្ឋ​លើកឡើងថា​ទង្វើ​របស់​លោក គ្រី ជា គេ​ហៅ​ថា​កន្ទេល​ធំ​បន្លំ​ដេក ទាំង​មន្ត្រី​អាជ្ញាធរ​ភូមិ ឃុំ ស្រុក មាន​កិច្ចសហការ​គ្នា​បាន​យ៉ាង​ល្អ​ជាមួយ​លោក គ្រី ជា នោះ​។​

​បើ​យោង​តាម​ប្រភព​របស់​ប្រជាពលរដ្ឋ​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ធ្វើ​សេចក្តីរាយការណ៍ ថា លោក គ្រី ជា ល្បីល្បាញ​ណាស់ ខាង​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ រុករាន​ទន្ទ្រាន​ដី​ព្រៃ​របស់​សហគមន៍​ក្នុង​ដំបន់​នេះ ដោយ​មិន​ក្រែង​ញញេី​តនឹង​ច្បាប់​ទេ​ព្រោះ​លោក​ជា​មន្ត្រី កងរាជអាវុធហត្ថ​ស្រាប់​(PM )​ប្រចាំ​ស្រុក​ស្ទោង​ស្រាប់​។ រីឯ​ប្រជាពលរដ្ឋ​វិញ ចូល​មិន​បាន​ទេ ដី​ដំបន់​នោះ គឺ​លោកគ្រី ជា ដាក់​ផែនការ​យ៉ាង​តឹងរឹង ដល់​កូនចៅ​ក្រោម​ឱវាទ មិន​អោយ​អ្នកណា​ចេញចូល​នឹង​ធ្វើដំណើរ​លើ​ដី​នោះ​ឡើយ​ក្រៅពី​លោក​គឺ​មិន​បាន​នោះទេ​។ ព្រៃ​តំបន់​នេះ​ប៉ះពាល់​មិន​បាន​គឺ​ចាប់​ឆៅៗ​តែម្តង អោយតែ​ហ៊ាន​ចូល​ទន្ទ្រាន​ដី​ព្រៃ​ត្រពាំង​ម្អម​នេះ ។ ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដាក់​ការសង្ស័យ​ថា​ប្រហែលជា​លោក​គ្រីជា អាង​ខ្សែ​ខ្នង​ធំ​គ្រា​ក់ៗ​ប៉ុណ្ណា​ទេ ? ក្នុង​រឿង​នេះ​?​។​

​ចំណែក​លោក អភិបាល​ស្រុក​ស្ទោង​វិញ​លោក​ថា​ខាង​លោក​បាន​ចុះទៅ​ពិនិត្យ​ម្តង​ហេ​ី​យ តែ​គេ​ត្រូវ​គ្នា​អស់ហើយ ឬ យ៉ាងណា​? លោក​មិន​បាន​បញ្ជាក់ថា​ការឈូសឆាយដី​ព្រៃ​សហគមន៍​ខាងលើ​នេះ​ខុស​ត្រូវ​អ្វី​ទេ​?​ពោល​លោក​ថា​បាន​ធ្វើ​សេចក្តីរាយការណ៍​មក​ថ្នាក់លើ​អស់​ទៅហើយ​។​

​ដោយឡែក លោក នួន ផា​រត្ន័ អភិបាល​ខេត្ត​កំពង់ធំ​វិញ លោក​ក៏​បាន​ប្រាប់​មក​អង្គភាព​យើង​ថា​ខាង​ស្រុក​គេ​ចុះ​ទៅ​មុន​ក្រុមការងារ​ចុះ​ផ្តិត​យក​រូបភាព​នេះ​២​ទៅ​៣​ថ្ងៃ​មក​ហើយ​។​

​សង្ឃឹមថា​រឿង​នេះ​នឹង បានដឹង ដល់​ថ្នាក់ដឹកនាំ​កំពូលៗ ជាពិសេស ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន ឯកឧត្តម​អ៊ាង សុផល្លែត នឹង​នាយ​ឧត្តមសេនីយ៍​សៅ​សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​សូម​លោក ជួយ​ត្រួតពិនិត្យ​មើ​ល​ផង​ទាន ! ព្រោះ​ដី​ព្រៃ​ត្រពាំង​ម្អម​នេះ កំពុងតែ​ត្រូវបាន​លោកគ្រី ជា ដាក់​គ្រឿងចក្រ​ធ្វើការ​ឈួសឆាយ យក​លក់​ជា​ច្រើន​រយ​ហិក​តា​ទៅហើយ បើមិន​ទប់ស្កាត់​ទេ​ព្រៃ​ត្រពាំង​ម្អម​នឹង​ត្រូវ​រលាយ​អស់​ជាក់​ជាមិនខាន​។​

​អង្គភាព​សារព័ត៌មាន​យើង​ចុះ​ផ្សាយ​ខាងលើ​នេះ​គ្មាន​គោលបំណង​អ្វី​ក្រៅពី​ការចូលរួម​ការពា​រ​សម្បត្តិ​ធនធានធម្មជាតិ​ជាមួយ​រដ្ឋាភិបាល និង​ជា​តម្រុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ខាង​លើ​ចុះ​ទៅ​ទប់ស្កាត់​ទាន់ពេលវេលា​ផងដែរ​។​

​អង្គភាព​សារព័ត៌មាន​យើង​រងចាំ​ធ្វើ​ការបកស្រាយ បំភ្លឺ​ពី​សា​ម៉ី​ខ្លួន​ពាក់ព័ន្ធ​ពិសេស​មន្ត្រី​ជំនាញ​គ្រប់​ពេលវេលា នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ជុំវិញ​ការចុះផ្សាយ​ខាងលើនេះ អោយមាន​ភាព​សុ​ក្រឹត្យ​-​និង​យុត្តិធម៌​តែប៉ុណ្ណោះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល