ទាន់ហេតុការណ៍
ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត និង​លោកជំទាវ រួម​ទាំង​ថ្នាក់​ដឹកនាំ មន្ត្រីរាជការ​នៃ​ក្រសួង​បរិស្ថាន អញ្ជើញ​ចូលរួម​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​កំសាន្ត ក្នុង​រាជធានី​ភ្នំពេញ​ - ឯកឧត្ដម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជា​អធិបតី​ក្នុង​កម្មវិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ពិសេស​ជូន​សិក្ខាកាម ចំនួន​៦៨៤​នាក់ - ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​
0

កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ

កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

(​ភ្នំពេញ​)៖ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា និង​ឯកឧត្តម Phouvong Luangxaysana អនុ​រដ្ឋមន្ត្រីក្រសួង​ធនធានធម្មជាតិ នៃ​ប្រទេស​ឡាវ នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ បាន​អញ្ជើញ​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ពី​ការប្តេជ្ញាចិត្ត​លើ​វិស័យ​បរិស្ថាន និង​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ​។​

​ការចុះ MoU នេះ បាន​ធ្វើឡើង​នៅក្នុង​ឱកាស​ដែល​ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​លើក​ទី​៦ ថ្នាក់​រដ្ឋមន្ត្រី​បរិស្ថាន​មហា​អនុ​តំបន់​មេគង្គ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (The 6th GMS Environment Ministers’ Meeting, EMM-6) រៀបចំឡើង​ក្នុង​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២៤​។​

​បើ​តាម​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់​ថា តាមរយៈ​ការចុះហត្ថលេខា​រួម​គ្នា​រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ឡាវ នៅពេលនេះ គឺ​ធ្វើ​យ៉ាង​ពង្រីក​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ឱ្យ​កាន់តែ​ធំ​បន្ថែមទៀត ហើយ​ឈាន​ឆ្ពោះ​ទៅ​ទន្លេមេគង្គ​មួយ​ដែល​គ្មាន​ប្លា​ស្ទិក​។​

​ឯកឧត្តម​បណ្ឌិត បាន​គូសបញ្ជាក់ថា​៖ «​នេះ​ជា​ជំហាន​ដំបូង និង​ជា​គោលដៅ​របស់​កម្ពុជា និង​ឡាវ ផងដែរ​»​បន្ទាប់​ពី​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ដែល​ក្នុងនោះ​មាន​សសរស្តម្ភ​៣ គឺ​ភាព​ស្អាត បៃតង និង​ចីរភាព ហើយ​ដែល​កន្លងមក កម្ពុជា បាន​ដាក់ចេញ យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ជំហាន​ទី​១ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» បាន​ជោគជ័យ និង​បាន​បន្ត​ទៅ​ជោគជ័យ​ជំហាន​ទី​២ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ដែល​ឆ្ពោះ​ទៅ​ភាព​ស្អាត​ទាំង​នៅលើ​ដែន​គោក ដែនទឹក និង​ដែនអាកាស​។​

​ទន្ទឹមនឹងនេះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​បន្ថែមថា សម្រាប់​ការចុះ MoU រវាង​ក្រសួង​បរិស្ថាន​កម្ពុជា និង​ឡាវ នៅលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ក្លាយជា​ផ្នែក​មួយ​ចូលរួម​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធាន​ឆ្លងដែន​ផងដែរ​។​

«​នេះ​ជា​ការប្តេជ្ញា​ចិត្ត​ដ៏​ធំ​ទូលំទូលាយ​មួយ​ក្នុង​វិស័យ​បរិស្ថាន ជារួម ប៉ុន្តែ​យើង​ធ្វើការ​មួយ​ជំហាន​ម្តងៗ​នេះ គឺ​យើង​ធ្វើ​ការប្រយុទ្ធប្រឆាំង​លើ​ការបំពុល​ដោយ​ប្លា​ស្ទិក ដែល​កំពុង​បំពុល​ដល់​បរិស្ថាន នៅ​តាម​ដង​ទន្លេមេគង្គ តាម​ទីជនបទ និង​តាម​ទីប្រជុំជន​នានា​នៅក្នុង​ប្រទេស​ទាំង​ពីរ​ជា​ដើម​»​។ នេះ​គឺជា​ការលើកឡើង​បន្ថែម​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល