ទាន់ហេតុការណ៍
មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា - សាលារៀន​ចំនួន ៧៦ ក្នុង​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គាំទ្រ​ពេញ​បេះដូង ចំពោះ​សមិទ្ធផល​របស់​ក្រសួង​បរិស្ថាន​រយៈពេល​ជាង​មួយឆ្នាំ - ក្រសួង​បរិស្ថាន ជូនដំណឹង​ស្តីពី​វិធានការ​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ - ក្រោម​ការដោះស្រាយ​នឹង​សម្របសម្រួល​របស់​ឯកឧត្តម​បណ្ឌិត គង់​សុីថា អគ្គនាយករង​ក្រសួង​រ៉ែ​និង ថាមពល​ - លោកបណ្ឌិត​ ហោ​ សេរី​វឌ្ឍន៍​ ដឹកនាំ​សមាជិក​សម្ពន្ធ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ចូល​រួម​ពិធី​សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ថ្នាល​ឌីជីថល​ចុះឈ្មោះ​អ្នក​សេដ្ឋកិច្ច​ក្រៅ​ - ​លោក​បណ្ឌិត ហោ សេរី​វឌ្ឍន៍ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ និង​ពិនិត្យ​ទីកន្លែង​សម្រាប់​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ថ្នាល​ឌីជីថល​ចុះ​ឈ្មោះ​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ - ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើ​ញ​សំណេះសំណាល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​បន្ត​ចុះ​ពិនិត្យ​សក្តានុពល​«​សួនឧទ្យាន​ទន្លេ​ស្ងួត​» - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ទទួល​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ កញ្ញា ជូ​ហ៊ី អាន (Joohee Anh)
0

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ជា​ដំណឹង​ប្រកប​ដោយ​អំណរ​សាទរ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង បាន​មានប្រសាសន៍ថា យ៉ាងហោចណាស់ មាន​ក្រុមហ៊ុន​ធំៗ ចំនួន ៣ បាន​នឹង​កំពុង​សិក្សា​អំពី​សក្ដានុពល​នៃ​ការវិនិយោគ​បង្កើត​រោងចក្រ​ក្នុង​ខេត្ត​ព្រៃវែង ក្នុងនោះ​មាន​ក្រុមហ៊ុន ចំនួន ២ នឹង​ចាប់ផ្ដើម​សកម្មភាព នា​ពេល​ឆាប់ៗ​ខាងមុខ​នេះ​ហើយ​។​

​ក្នុង​ពិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​បរិវេណ វិទ្យាល័យ ហ៊ុន សែន ពាម​រក៍ ក្នុង​ស្រុក​ពាម​រក៍ ខេត្ត​ព្រៃវែង ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​គូសបញ្ជាក់ថា ការទាក់ទាញ​បាន​ក្រុមហ៊ុន មក​បោះទុន​វិនិយោគ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្រប​តាម​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា តាមរយៈ​ការផ្ដល់​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ និង​ពង្រីក​ការនាំ​ចេញ​ផលិតផល​ផ្សេងៗ​ទៅ​ក្រៅប្រទេស​។​

​ដើម្បី​ជំរុញ​បន្ថែមទៀត​នូវ​សកម្មភាព​សេដ្ឋកិច្ច​មូលដ្ឋាន ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក៏​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ និង​អង្គពិធី​ដែរ​ថា រដ្ឋបាលខេត្ត ដោយ​មាន​ការគាំទ្រ​ពី​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត នឹង​រួមគ្នា​សិក្សា​អំពី​ផលិតផល​ដែល​មាន​សក្ដានុពល​នៅតាម​មូលដ្ឋាន​ក្រុង ស្រុក ទាំង​ផលិតផល​កសិកម្ម និង​សិប្បកម្ម​នានា ដើម្បី​ជំរុញ​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​និង​ក្រៅប្រទេស ក្នុង​នោះ​ក្រសួង​មហាផ្ទៃ និង​អង្គភាព​ពាក់ព័ន្ធ រួមទាំង​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត​ព្រៃវែង នឹង​មាន​ចលនា​រួមមួយ ដោយ​សម្រាំង​យក​ផលិត​មួយ​ចំនួន​រៀបចំ​វេច​ខ្ចប់​ធ្វើជា​អំណោយ​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន រួម​ទាំង​ថ្នាក់​ដឹកនាំ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង ដែលមាន ឬ​មាន​ទំនាក់ទំនង​ជាមួយ​បណ្ដា​ក្រុមហ៊ុន​នានា សូម​ត្រៀមលក្ខណៈ​ចូលរួម​គាំទ្រ​ចលនា​នេះ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ និង​ពង្រីក​ទីផ្សារ​ផលិតផល​ក្នុងស្រុក ជាពិសេស​ដើម្បី​រួមចំណែក​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ស្រប​តាម​ទស្សនៈ “​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង​ដើម្បី​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​ប្រជាពលរដ្ឋ​”​។​

​ក្នុងន័យនេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រៃវែង និង​ជា​រួម​នៅ​ទូទាំង​ប្រទេស សូម​បន្ត​រួម​គ្នា​ការពារ​សុខសន្តិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ដោយ​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដើម្បី​រួមចំណែក​ផ្ដល់​ភាព​កក់ក្ដៅ​ជូន​អ្នកវិនិយោគ​។ ជាមួយគ្នានេះ ឯកឧត្តម ក៏​បាន​ជំរុញ​ឱ្យ​ខិតខំ​ថែរក្សា​សុខភាព ខិតខំ​អប់រំ​បណ្ដុះបណ្ដាល ទាំង​ចំណេះដឹង និង​សីលធម៌​ដល់​កូនចៅ និង​ត្រូវ​រួម​គ្នា​គាំទ្រ​រាជរដ្ឋាភិបាល ដើម្បី​ឈាន​ទៅ​សម្រេចបាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោណ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល