ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់ មន្ទីរ​សុខាភិបាល ត្រូវ​ពង្រឹង​គុណភាព នៃ​ការ ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុងការ គ្រប់គ្រង​មន្ទីរពេទ្យ​ផងដែរ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម - ​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​! - វត្ត​គិរី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)​ពិធីបុណ្យ​ដង្ហែរ​ព្រះពុទ្ធ​ដី​ម៉ាករ យក មក​តម្កល់​នៅ​វត្ត គី​រី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​) - សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឱ្យ ឯកឧត្តម កា​ណាត់ ទូមិស​ហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​មាន​ការងារ​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​ការការពារ​អធិបតេយ្យភាព​ទឹកដី​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី និង ប្រគល់​វិញ្ញាបនបត្រ សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​មេធាវី សរុប​ចំនួន ១ ៦៦០ នាក់​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញ​ទស្សនកិច្ច​ការងារ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើ​ក​វេទិកាសាធារណៈ នៅ​សង្កាត់​វាលវង់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ចូលជួប​សម្ដែង​ការគួរសម មុន​នឹង​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅប្រទេស​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ចូលជួប​សម្ដែង​ការគួរសម មុន​នឹង​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅប្រទេស​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៦ កើត ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ក្រុមនិស្សិត​អាហារូបករណ៍​ទៅ​សាធារណរដ្ឋ​ឆេក និង​ជប៉ុន ចូលជួប​សម្តែង​ការគួរសម និង​ទទួល​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច នៅ​វិមាន​៧​មករា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ជួប​ជាមួយ នឹង​និស្សិត​ជ័យលាភី​អាហារូបករណ៍ ដែល​សម្ដេច​ចាត់​ទុក​ដូចជា​កូនៗ ជា​ចៅៗ មុន​នឹង​ត្រូវ​ចាកចេញ​ទៅ​បន្ត​ការសិក្សា​នៅ​សាធារណរដ្ឋ​ឆេក និង​ជប៉ុន ទាំង​៤០​រូប​។ សម្តេច មានប្រសាសន៍​បន្ត​ថា សម្តេច​ពិតជា​មាន​មោទនភាព​ណាស់​ចំពោះ​មរតក​ដ៏​ធំ ដែល​សម្តេច បាន​ខិតខំ​តស៊ូ និង​លះបង់​កម្លាំងកាយ​ចិត្ត អស់​រយៈ​ជាង​៤៥​ឆ្នាំ គិត​តាំង​ពី​ការ​រំដោះ​ប្រទេស​ជាតិ​ពី​របប​ប្រល័យ​ពូជសាសន៍ នៅ​ថ្ងៃ​៧​មករា រួច​បន្ត​ខិតខំ​កសាង និង​ថែរក្សា​សន្តិភាព និង​ការអភិវឌ្ឍ ជាពិសេស គឺ​ការសម្រេចបាន​នូវ​ការ​ការអភិវឌ្ឍ​ធនធានមនុស្ស​ដែល​ជា​ការ​តាំងចិត្ត​របស់​សម្តេច​។​

​សម្ដេច​តេជោ​បានលើកឡើ​ង​ថា ក្នុង​ដំណាក់កាល​ដែល​ស​ម្ដេច​ជា​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​នាយករដ្ឋមន្ត្រី ទាំង​សកម្មភាព​នៅក្នុង​ប្រទេស​និង​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅប្រទេស សម្តេច​តែងតែ​ស្វះស្វែង​អំពាវនាវ​រក​អាហារូបករណ៍ ដើម្បី​ផ្ដល់​ឱកាស​ឱ្យ​និស្សិត​កម្ពុជា បាន​ចេញ​ទៅ​បន្ត​ការសិក្សា​នៅ​ក្រៅប្រទេស ង​អាហារូបករណ៍​នៅ​ក្រៅប្រទេស​។​

​សម្តេច​តេជោ បាន​រំលឹក​ពី​ការសម្រេច​ដាក់ចេញ​នូវ​គោលនយោបាយ “​ឃុំ​មួយ អនុវិទ្យាល័យ​មួយ​” នៅ ឆ្នាំ​២០០២ ហើយ បច្ចុប្បន្ននេះ យើង​ឈាន​មក​ដល់​កម្រិត “​ឃុំ​មួយ​មាន​អនុវិទ្យាល័យ​មួយ​យ៉ាង​តិច​” និង​ពី​ជំនាន់​ស្រុក​មួយ មាន​វិទ្យាល័យ​តែ​១ រហូតដល់​ស្រុក​១ អាច​មាន​វិទ្យាល័យ​រហូត​១០​។ នេះ​គឺ​ជា​មរតក​តេជោ ពិត​ប្រាកដ​ណាស់ ដែល​ធ្វើឱ្យ​សិស្សានុសិស្ស​ទាំងអស់ ជាពិសេស​សិស្ស​នារី​បាន​បន្ត​ការសិក្សា​មាន​តុល្យភាព​ជាមួយនឹង​សិស្ស​ប្រុស​។​

​សម្ដេច​តេជោ​បានចាត់ទុ​ក​ថា បច្ចុប្បន្ននេះ ការចេញ​ទៅ​សិក្សា​នៅ​បរទេស​របស់​ចៅៗ មានលទ្ធភាព និង​ស្ថានភាព​ល្អប្រសើរ​ជាង​ជំនាន់​មុន និង​មាន​ប្រព័ន្ធ​ទំនាក់ទំនង​ទំនើប និង​ងាយស្រួល​ទាក់ទង​មក​ផ្ទះ និង​គ្រួសារ ដែល​ខុសប្លែក​ពី​ពេល​មុន យើង​មាន​ការលំបាក​។ បន្ទាប់​ពី​សល់​ពី​ការស្លាប់​ពី​របប​ប៉ុលពត និស្សិត​តិចតួច​ដែល​ត្រូវ​បញ្ជូន​ទៅ​សិក្សា​នៅ​ក្រៅប្រទេស​។​

​បន្ទាប់ពី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​តេជោ ដែល​តែង​យកចិត្តទុកដាក់​ចំពោះ​និស្សិត និង​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​អនុញ្ញាត​ឱ្យ​ចូលជួប និង​ទទួលយក​អនុសាសន៍ និស្សិត​ជ័យលាភី​អាហារូបករណ៍​ទាំង​២​ប្រទេស បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​ការលះបង់​ដ៏​ធំធេង​របស់​សម្តេច ដើម្បី​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ និង​មាន​ទំនាក់ទំនង​ជាមួយ​អន្តរជាតិ យ៉ាង​ទូលំទូលាយ ដែល​បង្ក​ជា​ឱកាស​ឱ្យ​និស្សិត​ទាំងអស់ អាច​រៀនសូត្រ​បាន​ទាំង​ក្នុង និង​ក្រៅប្រទេស​។ និស្សិត​ជ័យលាភី​ទាំងអស់ បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ចិត្ត នឹង​ខិតខំ​រៀនសូត្រ​ឱ្យបាន​ជោគជ័យ ដើម្បី​យក​ចំណេះដឹង និង​ជំនាញ​មកវិញ ធ្វើឱ្យ​គ្រួសារ​មាន​មោទនភាព ព្រមទាំង​ប្តេជ្ញា​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ឱ្យ​កាន់តែ​រីកចម្រើន​។ និស្សិត​ជ័យលាភី​ទាំងអស់ ក៏​បាន​ប្តេជ្ញា​ខិតខំ​ផ្សព្វផ្សាយ​ពី​ប្រពៃណី វប្បធម៌ អត្តសញ្ញាណ​ជាតិ ប្រទេស​កម្ពុជា និង​អំពី​ភាព​រួសរាយ​រាក់ទាក់​របស់​ប្រជាជន​កម្ពុជា ទៅ​ដល់​ប្រទេស​ជប៉ុន ឆេក និង​ជាមួយ​មិត្ត​ភក្ត​បរទេស ដើម្បី​បង្កើន​កិត្យានុភាព​កម្ពុជា​។​

​សម្ដេច​តេជោ បាន​មានប្រសាសន៍ថា ការវិវត្ត​នៃ​បច្ចេកវិទ្យា​ឌីជីថល​នៅក្នុង​ប្រទេស​កម្ពុជា មាន​ភាពជឿនលឿន គួរ​ជាទី​មោទនៈ និង​ត្រូវ​បន្ត​ជំរុញ​បន្ថែមទៀត​។ សម្តេច បាន​បន្តថា សម័យ​កូវី​ដ​១៩ បាន​ជំរុញ​ល្បឿន​នៃ​បរិវត្ត​កម្ម​ឌីជីថល​នៅ​កម្ពុជា កាន់តែ​លឿន ដូចជា​ការទូទាត់​តាម​អន​ឡាញ និង​ការ​បង្រៀន​តាម​អន​ឡាញ ដែល​ផ្តល់​ឱកាស​ដល់​ការសិក្សា និង​ធ្វើការ​តាម​អន​ឡាញ​បាន​ទាំង​ប្រជាជន​ផង និង​អ្នក​ជាប់​ក្នុងប្រទេស​កម្ពុជា​ផង​។​

​សម្តេច​តេជោ​ក៏បានកោតសរសើរ​ប្រព័ន្ធ​ទំនាក់ទំនង Cool app ដែល​ជា​ស្នាដៃ​របស់​កូន​ខ្មែរ ពិតជា​ងាយស្រួល​ប្រើប្រាស់ មាន​ល្បឿន​លឿន និង​ប្រើ​អ៊ី​ន​ធើ​ណេត​តិច​ជាង​ប្រព័ន្ធដទៃ​។ ប្រព័ន្ធ​ទំនាក់ទំនង Cool app មិនមែន​ជា​ស្នាដៃ​ដំបូង​នោះ​ទេ កន្លង​មក​កូន​ខ្មែរ​ធ្លាប់​បាន​បង្កើត ប្រព័ន្ធ​ទំនាក់ទំនង របៀប​នេះ​ជា​ច្រើន​បន្តបន្ទាប់ ប៉ុន្តែ​មិន​ទាន់​ទទួលបាន​ជោគជ័យ​ដូច Cool app នោះទេ ដែល​បង្ហាញ​ថា អ្វីៗ​ក៏ដោយ​ត្រូវតែ​គិតគូរ​អភិវឌ្ឍ​ជាប្រចាំ ដើម្បី​ទទួលបាន​លទ្ធផល​ដែល​កាន់តែ​ល្អប្រសើរ​។​

​សម្តេច​តេជោ​បានបញ្ជាក់​ថា ការអភិវឌ្ឍ​ធនធានមនុស្ស នឹង​នៅតែ​ជា​វិស័យ​អាទិភាព​ចម្បង​គ្រប់​ដំណាក់កាល​សម្រាប់​ប្រទេស​កម្ពុជា​។ នៅពេល​បច្ចុប្បន្ន ដែល​បច្ចេកវិទ្យា​ដើរ​លឿន​រហ័ស និង​មាន​ការព្រួយបារម្ភ​ពី​ការប្រើប្រាស់​បញ្ញា​សិប្បនិម្មិត ដែល​អាច​នាំ​មហន្តរាយ គឺ​សុទ្ធតែ​ត្រូវការ​បន្ត​អភិវឌ្ឍ​ធនធានមនុស្ស ព្រោះ​ថា​ទោះជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ខ្លាំងក្លា ក៏​គង់តែ​ដំណើរការបាន​ដោយសារ​មនុស្ស គឺ​មនុស្ស​ជា​អ្នកបញ្ជា​លើ​បច្ចេកវិទ្យា មិនមែន​បច្ចេកវិទ្យា​មក​បញ្ជា​មនុស្ស​វិញ​នោះទេ​។​

​សម្តេច​តេ​ជោបាន​ចែករំលែ​ក​នូវ​ទស្សនៈ​ដ៏​សំខាន់​មួយ​ថា នៅក្នុង​ពិភពលោក​នេះ យើង​មិន​អាច​កាត់បន្ថយ​គម្លាត​ទ្រ​ព​សម្បត្តិ​បាន​នោះទេ​, ប៉ុន្តែ​កត្តា​មួយ​ដែល​យើង​អាច​កាត់បន្ថយ​គម្លាត​បា​ន គឺ​កាត់បន្ថយ​គម្លាត​ខួរក្បាល ឬ​ការចេះដឹង​នេះឯង​។ សម្តេច​មានប្រសាសន៍​បន្តថា មិន​ថា​តែ​នៅក្នុង​ប្រទេស​យើង ឬ​ប្រទេស​ដទៃ​នោះទេ កូនអ្នកមាន ឬ​កូនអ្នកក្រ គឺ​បាន​ចូលរៀន​ដូចគ្នា ដូចនេះ​អ្វីដែល​សំខាន់​គឺ​ការផ្តល់​ឱកាស​ឱ្យ​ក្មេង​បាន​រៀន កត្តា​សន្តិភាព និង​កត្តា​គោល​នយោបាយ​គណបក្ស​ដឹកនាំ​ប្រទេស ដែល​ត្រូវតែ​ពង្រាយ​សាលារៀន និង​ពង្រីក​ឱកាស​រៀនសូត្រ​ឱ្យបាន​គ្រប់​ទីកន្លែង​។ សម្តេច បញ្ជាក់ថា​ទ្រព្យសម្បត្តិ សំខាន់​មិន​ស្មើ​ទ្រព្យ​វិជ្ជា​នោះទេ “​ចំណេះវិជ្ជា កណ្តៀរ​ក៏​មិន​កោរ កណ្តុរ​ក៏​មិន​កាត់​”​។ នៅ​សម័យ​ប៉ុលពត ទោះបីជា​ពួកគេ​បំផ្លាញ​រាល់​ទ្រព្យ​សម្ប្តិប្រជាជន​អស់ ប៉ុន្តែ ចំណេះវិជ្ជា​ក្នុង​ខួរក្បាល​ប្រជាជន​នៅ​សល់​ដែរ ហើយ​យើង​បានរួម​គ្នា​អភិវឌ្ឍ​មកដល់​បច្ចុប្បន្ន​នេះ​។ កត្តា​ធនធានមនុស្ស​នេះហើយ ធ្វើឱ្យ​កម្ពុជា មានការ​អ​ភ​វ​ឌ្ឍ និង​សន្តិភាព រហូត​មាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៧% ជាង​២​ទស្សវត្ស៍ ។ ទោះបីជា​មាន វិបត្តិកូ​វីដ​១៩ និង​សង្គ្រាម​នៅ​អឺរ៉ុប និង​មជ្ឈឹម​បូ​ព៌ា និង បញ្ហា​សេដ្ឋកិច្ច ដែល​បណ្ដាល​ពី​វិបត្តិ​ផ្សេងៗ​ក៏ដោយ ក៏​យើង​ពេញចិត្ត​នូវ​កំណើន​សេដ្ឋកិច្ច​របស់​យើង​។ ការព្យាករណ៍​របស់ IMF និង ADB បានបង្ហាញ​ថា កម្ពុជា​មាន​កំណើន​ខ្ពស់​ក្នុង​តំបន់​អាស៊ាន ផង​ក្នុង​ឆ្នាំ​២០២៤​នេះ​។​

​សម្ដេច​តេជោ​នៅតែ​ចាត់ទុក​ថា​ការបណ្ដុះប​ណ្ដា​ល​ធនធានមនុស្ស​ជា​ផ្នែក​សំខាន់ ជាពិសេស រាជរដ្ឋាភិបាល បច្ចុប្បន្ន កំពុងតែ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​១​លាន​៥​សែន​នាក់ ដើម្បី​បម្រើ​តម្រូវការ​ទីផ្សារ​នៅក្នុង​ស្រុក​និង​នៅ​ក្រៅ​ស្រុក ខណៈពេលដែល ប្រទេស​កម្ពុជា​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ជា​ប្រទេស​នាំចេញ នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី (​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប និង​អាមេរិក កិច្ចព្រមព្រៀង​សេរី​ជាមួយ​ចិន កូរ៉េខាងត្បូង និង​អារ៉ាប់​អេ​មី​រ៉ាត់​) និង ពហុភាគី (​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​អាស៊ាន និង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ RCEP) ។ ក្រៅពីនេះ យើង​នៅ​មាន​កិច្ចព្រមព្រៀង​គាំពារ​វិនិយោគ និង​កិច្ចព្រមព្រៀង​មិន​យកពន្ធ​ត្រួត​គ្នា ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ​ច្រើន​ទៀត ដែល​នឹង​ត្រូវ​ជំរុញ​ឱ្យ​ឈាន​ទៅដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​។​

​សម្តេច​តេជោ បាន​ផ្តល់​អនុសាសន៍​ទៅ​ក្រុម​និស្សិត​ទាំងអស់​ថា ៖
➢ ត្រូវ​ទៅ​ទាញ​យក​ខួរក្បាល​បច្ចេកវិទ្យា និង​ជំនាញ​ផ្សេងៗ​ពី​បរទេស ដើម្បី​អភិវឌ្ឍ​ប្រទេស និង សូម​កុំ​ខ្លាច​គេ កុំ​ចាញ់​ប្រៀប​គេ​ដោយសារ​គេ​ជា​ប្រទេស​អ្នកមាន ប៉ុន្តែ កុំ​ច្រឡោ​មខាង និង​មាន​មោទនភាព​ជ្រុល​។​
➢ ត្រូវតែ​ប្រឹង​រៀន គោរព​ច្បាប់ (​បទបញ្ជាផ្ទៃក្នុង​សកល​វិទ្យាល័យ​) ត្រូវគោរព​ឱ្យ​ល្អ និង​សកម្ម​បន្ថែមទៀត ត្រូវគោរព​ប្រពៃណី និង​ទំនៀមទម្លាប់​របស់​ប្រទេស​គេ ព្រមទាំង ត្រូវ​ព្យាយាម​ប្រាស្រ័យ​ទាក់ទង កសាង​សាមគ្គីភាព មិត្តភាព​ជា​មួយ​គ្រូ និង​មិត្ត​ភក្ត​បរទេស និង​ត្រូវមាន​សីលធម៌​ល្អ មាន​វិន័យ និង​ការទទួលខុសត្រូវ​ខ្ពស់ ព្រោះ​និស្សិត​គ្រប់រូប​នឹង​ដើរតួ​ជា “​អ្នកការទូត​” របស់​កម្ពុជា ដូច្នេះ ត្រូវ​ផ្សព្វផ្សាយ​ពី​ទំនៀមទម្លាប់ វប្បធម៌​ដ៏​ល្អ​របស់​កម្ពុជា​យើង ។​
➢ និង ត្រូវខិតខំ​រៀន​ភាសាបរទេស ឱ្យបាន​ច្រើន កាន់តែ​ល្អ ចាប់​យក​ចំណេះវិជ្ជា​ផង និង​ភាសា​ផង​។​
​ជាទី​បញ្ចប់ សម្តេច​តេជោ បាន​ជូនពរ​និស្សិត​ជ័យលាភី​អាហារូបករណ៍ ទទួលបាន​ជោគជ័យ​ក្នុង​ការសិក្សា មាន​សេចក្តីសុខ​សុភមង្គល និង​ជួប​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​
​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល