យើងខ្ញុំព្រះករុណាអាត្មាភាព ព្រះចៅអធិការ អាចារ្យវត្ត គណៈកម្មការនិងពុទ្ធបរិស័ទចំណុះជើងវត្ត
គិរីសុវណ្ណារ៉ាម (ហៅវត្តវាលព្រះ) ភូមិវាលព្រះ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានកិត្តិយសសូមគោរពនិងនិមន្តយាងព្រះករុណា សម្ដេចទ្រង់ ឯកឧត្តម លោកជំទាវ លោកលោកស្រីអ្នកនាងកញ្ញា ឧបាសកឧបាសិកា សប្បុរសជន ញោមញាតិគ្រប់មជ្ឈដ្ឋានជិតឆ្ងាយ ទាំងអស់ អញ្ជើញចូលរួមកម្មវិធីបុណ្យ ដង្ហែរព្រះពុទ្ធដីម៉ាករ យកមកតម្កល់នៅវត្តវាលព្រះ ឱ្យបានច្រើនកុះករ ដើម្បីចូលចាប់មគ្គផលព្រមទាំង ត្រេកអរអនុមោទនាបុណ្យទៅតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។
កម្មវិធីបុណ្យ
ថ្ងៃអាទិត្យ ៦ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៤
_ វេលាម៉ោង១.០០ រសៀល ជួបជុំពុទ្ធបរិស័ទ នមស្សការក្រុងពាលី
_ វេលាម៉ោង ២.០០ រសៀល ជួបជុំពុទ្ធបរិស័ទ នមស្សការចម្រើនព្រះបរិត្ត
_ រសៀលម៉ោង ៣.០០ នាទីល្ងាច ទទួលបដិសណ្ឋារកិច្ចភ្ញៀវកិត្តិយស អញ្ជើញទទួលទានហ៊ុចភោជនីអាហារ
+ លុះព្រឹកឡើងថ្ងៃចន្ទ ៧ កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី ៩ ខែឆ្នាំដដែល
_ វេលាម៉ោង ៧.០០ ព្រឹក ប្រគេនយាគូដល់ព្រះសង្ឃ
_ វេលាម៉ោង ៨.០០ ព្រឹក អភិសេកព្រះពុទ្ធដិមាករ
_ វេលាម៉ោង ៩.០០ ព្រឹក រាប់បាត្រនិង
វេរភក្តាហារប្រគេនព្រះសង្ឃនិងដាឆ្លងជាកិច្ចបង្ហើយបុណ្យ។
អ្នកផ្ដើមបុណ្យ
១. ឧបាសក ស៊ីន វ៉ឹងយីន (នាំយកព្រះអង្គធំមកតម្កល់១ព្រះអង្គ)
២. ឧបាសិកា ឌី ក្រិ: (នាំយកព្រះអង្គបិណ្ឌបាត១ព្រះអង្គ)
៣. ឧបាសក ទុយ ហឺង និង
ឧបាសិកា ឌី ក្រុន
(នាំយកព្រះអង្គបិណ្ឌបាត១ព្រះអង្គ)
ក្នុងនាមយើងខ្ញុំព្រះករុណាអាត្មាភាព ព្រះចៅអធិការ អាចារ្យ គណៈកម្មការ និងពុទ្ធបរិស័ទចំណុះជើងវត្ត គីរីសុវណ្ណារាម (ហៅវត្តវាលព្រះ)
សង្ឃឹមទុកជាមុនថា: ព្រះករុណា សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា ញោមញាតិ គ្រប់មជ្ឈដ្ឋានជិតឆ្ងាយ ទាំងអស់ ហ្នឹង បានចូលរួមយ៉ាងអធិកអធម្មកុះករ និងមានសទ្ធាជ្រះថ្លាជួយចាប់មគ្គផល កុសលផលបុណ្យ នៅក្នុងកម្មពិធីបុណ្យ ដង្ហែព្រះពុទ្ធដីមាករ
មកតម្កល់នៅវត្តគិរីសុវណ្ណារាម ហៅវត្តវាលព្រះ) យើងខ្ញុំនេះជាក់ជាមិនខាន ។
សូមអរព្រះគុណនិងអរគុណ
ព្រះចៅអធិការវត្ត គីរីសុវណ្ណារាម
(ហៅវត្តវាលព្រះ)
លេខទូរសព្ទ 0712660704
អាចារ្យវត្ត គិរីសុវណ្ណារាម(ហៅវត្តវាលព្រះ)លេខទូរសព្ទ:0717723396