ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម​
0

​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​!

​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នា​ព្រឹក ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២៤ រដ្ឋបាល​ខណ្ឌដង្កោ បាន​រៀបចំ​វេទិកាសាធារណ​: របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ រួម​ជាមួយ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្ត​ទៅ​នៅ​បរិវេណ​សាលា​សង្កាត់​ពងទឹក ក្រោម​អធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ឯកឧត្តម ហង្ស សុ​ត​សំភារ អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ លោកស្រី គឹម ញិ​ប អភិបាល នៃ​គណ​:​អភិបាល​ខណ្ឌ​ដង្កោ ជា​អនុប្រធាន​ក្រុមការងារ និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ អភិបាលរងខណ្ឌ និង​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​សង្កាត់​ទាំង​១២ ក្នុង​ខណ្ឌ​ដង្កោ ព្រមទាំង​សមាជិក សមាជិកា ក្នុង​អង្គ​វេទិកា​ទាំងមូល​សរុប​ទាំងអស់​ចំនួន ៦៩៥​នាក់​។​

​តាមរយៈ​វេទិកា​នា​ថ្ងៃនេះ គឺ​បាន​ផ្សព្វផ្សាយ បង្ហាញ​នូវ​សមិទ្ធិផល​ជាច្រើន​ដែល​មូលដ្ឋាន​សម្រេច​បាន​ជា​បន្តបន្ទាប់ ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាស​វៀងវៃ​។ ជាមួយគ្នា​នោះ​ផងដែរ ប្រជាពលរដ្ឋ​បាន​លើកឡើង​នូវ​សំណូមពរ និង​សំណើ ចំនួន ៣៤​សំណើ ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ក្នុង​មូលដ្ឋាន ដាក់​ជូន​គណអធិបតី​ដើម្បី​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់ ដែល​ក្នុងនោះ​មាន​សំណូមពរ​ផ្ទាល់មាត់ ចំនួន ០៣ និង លាយល័ក្ខអក្សរ ចំនួន ៣១​សំណូមពរ ដោយ​គណៈអធិបតី រួម​និង ក្រុម​ការងារ​បាន​ធ្វើកា​រ​ឆ្លើយបំភ្លឺ បកស្រាយ​ពី​លទ្ធភាព​ដំណោះស្រាយ តាម​សំណើ​នី​មួយៗ របស់​ប្រជាពលរដ្ឋ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឆ្ពោះទៅ​រក​ផលប្រយោជន៍​រួម​ក្នុង​មូលដ្ឋាន​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម រ័ត្ន ស្រ៊ាង ក៏​បាន​នាំយក​នូវ​អាហារសម្រន់​ចែកជូន​ដល់​សមាជិក សមាជិកា និង​ក្រុម​ការងារ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​អង្គ​វេទិកា បាន​បរិភោគ​រួមគ្នា​ក្រោម​បរិយាកាស​រីករាយ និង​ស្និទ្ធស្នាល​បំផុត​៕

 

 

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល