ទាន់ហេតុការណ៍
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភ​ក្ត្រា អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ និង​ចែក​វិញ្ញាបនប័ត្រ ជូន​សិក្ខាកាម «​វគ្គ​បណ្ដុះបណ្ដាល​វគ្គ​ពិសេស អំពី​មូលដ្ឋានគ្រឹះ​សម្រាប់​គ្រប់គ្រង​វិស័យ​ព័ត៌មាន​បែប​ឌីជីថល​» - ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​សុក្រ ៤ កើត ខែ​ភទ្របទ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម ប្រា​បូ​វ៉ូ ស៊ូ​ប៊ីយ៉ា​ន់​តូ (Prabowo Subianto) រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត​នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​ព្រឹទ្ធសភា​។

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​តេជោ​ប្រមុខរដ្ឋ​ស្តីទី បាន​អបអរសាទរ​ចំពោះ ឯកឧត្តម Prabowo Subianto ដែល​ត្រូវ​បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី​។ សម្ដេច​តេជោក៏បាន​ស្វាគ​មន៍​ចំពោះ​ដំណើរ​ទស្សន​កិច្ច​របស់​ឯកឧត្តម​មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​។

​ឯកឧត្តម Prabowo Subianto បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​តេជោ ដែល​ឯកឧត្តម​បានចាត់ទុក​សម្តេច​តេជោជា​មិត្តដ៏​ល្អ​។ ឯកឧត្តម​បាន​ជម្រាបជូន​សម្ដេច​តេជោ ប្រមុខរដ្ឋស្ដីទី ផងដែរ​អំពី​លទ្ធផល​ល្អ​ប្រសើរ​នៃ​ជំនួប​ជាមួយ​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ឯកឧត្តម​ក៏​បាន​ស្នើ​គោរព​អញ្ជើញ​សម្ដេច​អធិបតី​នាយករដ្ឋមន្ត្រី និង​សម្ដេច​តេជោ ចូលរួម​ក្នុង​ឱកាស​ដែល​ឯកឧត្តម​ចូលកាន់​មុខ​តំណែង​ជា​ប្រធា​ប្រធានាធិបតី​នា នៅ​ថ្ងៃ​ទី​២០ ខែតុលា​ឆ្នាំ​២០២៤ ខាងមុខនេះ​។ ឯកឧត្តម​បាន​កោតសរសើរ និង​ចាត់​ទុក​សម្ដេច​តេជោ​ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​ល្អប្រសើរ ជាពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ជួប​នូវ​ភាពស្មុគស្មាញ និង​បាន​កសាង​អភិវឌ្ឍន៍​ប្រទេស​ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់​។

​ឯកឧត្តម​ក៏បាន​រៀនសូត្រ​ច្រើន​ពី​ការដឹកនាំ​របស់​សម្ដេច​តេជោ ហើយ​ក្នុង​នាម​សម្ដេច​ជា​ប្រធានព្រឹទ្ធសភា​ឯកឧត្តម​សង្ឃឹមថា នឹង​ធ្វើឲ្យ​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែ​មទៀត​។ ឯកឧត្តម​បាន​បញ្ជាក់ថា ទស្សនកិច្ច​រយៈពេល​ខ្លី​របស់​ឯកឧត្តម​មក​កាន់​កម្ពុជា​នៅពេលនេះ គឺ​ដើម្បី​បង្កើន​មិត្តភាព និង​ពង្រឹង​ទំនាក់ទំនង រវាង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត​។ ឯកឧត្តម​បាន​បង្ហាញ​បំណង​ពី​ការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ខាង​ផ្នែក​សេដ្ឋកិច្ច និង​វិស័យ​ជាច្រើន​ទៀត​រួមទាំង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស និង​ចង់​ឱ្យ​យុវជន​កម្ពុជា​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​។ ឯកឧត្តម​ក៏​មាន​បំណង​ពង្រីក​បន្ថែម​ទៀត​នៅ​វិស័យសេដ្ឋកិច្ច រវាង​ប្រទេស​ទាំង​ពីរ និង​បង្កើន​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​សំខាន់ៗ​នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​សម្រួល​ដល់​ការផ្លាស់ប្ដូរ​ការធ្វើដំណើ​រ​របស់​ប្រជាជន និង​ប្រជាជន​។ ឯកឧត្តម​បាន​ប្តេជ្ញា​ថា នៅក្នុង​ពេល​ឯកឧត្តម​ក្លាយ​ជា​ប្រធានាធិបតី​នៅពេល​ខាងមុខ នឹង​បន្ត​នូវ​ចំណង​ទាក់ទង​មិត្តភាព​ជាមួយ​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែមទៀត​។

​ជា​កិច្ច​ឆ្លើយតប សម្ដេច​តេជោ​ប្រមុខរដ្ឋ​ស្ដីទី បាន​អបអរសាទរ​ចំពោះ​ឯកឧត្តម ដែល​នឹង​បន្ត​ដឹកនាំ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ដែល​ជា​មិត្ត​របស់​កម្ពុជា ហើយ​សម្ដេច​ចាត់ទុកថា​ឥណ្ឌូនេស៊ី​គឺជា​មិត្ត​ចាស់ ហើយ​ឥណ្ឌូនេស៊ី​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​របស់​កម្ពុជា​ជា ពិសេស​ក្នុងការ​ដើរតួនាទី​សហប្រធាន​សន្និសីទ នៃ​ទីក្រុង​ប៉ារីស​។ ប្រទេស​ឥណ្ឌូនេស៊ី​បាន​ផ្ដល់​ជា​ទីកន្លែង សម្រាប់​កិច្ចប្រជុំ​រវាង​ភាគី​កម្ពុជា និង​ការបង្កើត​ឧត្តម​ក្រុមប្រឹក្សា​ជាតិ​។ សម្ដេច​តេជោ​បានសម្តែង​នូវ​ការពេញចិត្ត​ចំពោះម​តិ​យោបល់​របស់​ឯកឧត្តម Prabowo Subianto ក្នុង​បំណង​ដែល​ជំរុញ​ទំនាក់ទំនង​មិត្តភាព កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី នៅ​ក្នុង​សមាគម​អាស៊ាន​។​សម្តេច​តេជោក៏បាន​សម្ដែង​នូវ​ការពេញចិត្ត​ផងដែ​រ​ចំពោះ​ទំនាក់ទំនង​ក្នុង​វិស័យ​ការពារ​ជាតិ​ដែល​ឥណ្ឌូនេស៊ី​បន្ត​ការហ្វឹកហ្វឺន​ដល់​យោធា​របស់​កម្ពុជា ដើម្បី​ថែរក្សា​សុខ​សន្តិភាព​របស់​ប្រទេស ក៏ដូចជា​រួមចំណែក​ដល់​ការរក្សាសន្តិភាព ស្ថិរភាព​ក្នុង​តំបន់​ផងដែរ​។

​ទាក់ទង​ទៅនឹង​ការភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌូនេស៊ី មកកាន់​ប្រទេស​កម្ពុជា សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍ថា គួរ​ត្រូវ​បង្កើន​ថែម​ទៀត​ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ហើយ​សម្ដេច​តេជោ​សង្ឃឹមថា ក្រុមហ៊ុន​អាកាសចរណ៍​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​និង​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​កម្ពុជា​នឹង​ពិនិត្យមើល​ក្នុង​ការបន្ថែម​ជើងហោះហើរ​រវាង​ទីក្រុង​ធំៗ​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​នាំ​ទេសចរណ៍​ទាំង​ប្រជាជន​ឥណ្ឌូនេស៊ី និង​នាំ​ទេសចរណ៍​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ផង​ដែរ​មក​កម្ពុជា​។ សម្ដេច​តេជោ​បានសម្ដែង​នូវ​ការលើកទឹកចិត្តដ​ល់​ឥណ្ឌូនេស៊ី​ក្នុង​ការបង្កើន​ទំហំ​ពាណិជ្ជកម្ម​បន្ថែម​ទៀត​ជា​ពិសេស​ក្នុង​វិស័យ​សន្តិសុខ​ស្បៀង​ដែល​ឥណ្ឌូនេស៊ី​ត្រូវការ​ស្បៀង​ពី​កម្ពុជា​ដូចជា ស្រូវ អង្ករ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត​។ សម្តេច​តេជោ​បាន​ចាត់​ឱ្យ​ឯកឧត្តម Prabowo Subianto ពិចារណា​ក្នុង​ការ​ឲ្យ​ក្រុមហ៊ុន​ឥណ្ឌូនេស៊ី​មក​ដាក់ទុន​១០០% ក្នុង​ការបង្កើត​ឃ្លាំង​ការប្រមូល​ទិញស្រូវ បង្កើត​ជា​ម៉ាស៊ីនកិនស្រូវ និង​ការ​វិច​ខ្ចប់​ដើម្បី​ដឹកជញ្ជូន​នាំចេញ​ទៅ​សាធារណរ​ឥណ្ឌូនេស៊ី និង​បណ្ដា​ប្រទេស​ផ្សេង​ទៀត​។​

​ទាក់ទង​ទៅនឹង​ការអញ្ជើញ​សម្ដេច​ទៅ​ចូលរួម​ក្នុង​ពិធី​ឡើងកាន់​តំណែង​របស់​ឯកឧត្តម ជា​ប្រធានាធិបតី​នាពេល​ខាងមុខ​នេះ សម្តេច​តេជោប្រ​មុខរក​ស្ដីទី​បាន​ទទួ​លយ​កការអញ្ជើញ ហើយ​នឹង​ផ្ដល់​ជូន​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ដើម្បី​ទៅ​ចូលរួម ហើយ​ក្នុង​ករណី​សម្តេច​ធិបតី​ជាប់​ភារកិច្ច សម្តេច​នឹង​អញ្ជើញ​ទៅ​ចូលរួម​។ សម្តេច​តេជោ និង​ឯកឧត្តម Prabowo Subianto បាន​ពិភាក្សា​គ្នា​អំពី​ការផ្លាស់ប្ដូរ​យោបល់ ជុំវិញ​សុភាព​ការណ៍​ក្នុង​តំបន់ មាន​បញ្ហា​នៅ​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​មី​យ៉ាម៉ា​ដែល​ទាំង​សម្ដេច​តេជោ និង​ឯកឧត្តម​Prabowo Subianto សុទ្ធតែ​មាន​ទស្សនៈ​ក្នុងការ​ធ្វើឲ្យ​តំបន់​ទាំងនោះ មាន​សុខសន្តិភាព ស្ថិរភាព​ដែល​បម្រើ​ផលប្រយោជន៍​ជូន​ដល់​ប្រជាជន​ទាំងមូល​។

​ជា​ចុងក្រោយ សម្ដេច​តេជោ​ប្រមុខរដ្ឋ​ស្ដីទី បាន​ជូនពរ​ឯកឧត្តម Prabowo Subianto សូមឲ្យ​ឯកឧត្តម​ទទួលបាន​នូវ​ភាពជោគជ័យ សម្រាប់​ភារកិច្ច​ជា​ប្រធានាធិបតី​ដឹកនាំ​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី និង​បន្ត​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា និង​សហការ​ក្នុង​ការលើកកម្ពស់​សហ​ប្រតិបត្តិការ សហគមន៍​អាស៊ាន​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល