ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​! - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បន្ដ​យុទ្ធនាការ​ដាំ​កូនឈើ ១​ម៉ឺន​៥​ពាន់​ដើម នៅ​ខេត្ត​ឧត្តរមានជ័យ​ - អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​ - ប្រជាពលរដ្ឋ​បន្ដ​ឆ្លងដែន ខុស​ច្បាប់​តាម​ច្រករបៀង​ភ្នំ​ដី សង្ស័យថា​មាន​អ្វី​បិទបាំង​ទើប​មិន​មាន​ចំណាត់ការ​..! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​
0

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​»

ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ចូលរួម​បើក​កម្មវិធី​សង្ក្រាន «​ស្រុក​អូ​រាំង​ឪ​»

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ត្បូងឃ្មុំ ÷ នា​រសៀល​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ព្រឹត្តិការណ៍ «​ស្រុក​អូ​រាំង​ឪ​» ដើម្បី​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។

​ក្នុង​នោះ​ផង​ដែរ ក៏​មាន​ការអញ្ជើញ​ចួលរួម​យ៉ាងច្រើន​កុះក​រពីសំ​ណាក់ មន្ត្រី​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន មន្ត្រី​ថ្នាក់ដឹកនាំ​ខេត្ត​ត្បូងឃ្មុំ មន្ត្រី​សាលាស្រុក​អូ​រាំង​ឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន និង​ប្អូនៗ​សិស្សានុសិស្ស ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត ដែល​កម្មវិធី​នេះ​ប្រារព្វ​ធ្វើឡើង​នៅ «​សួនឧទ្យាន​ទន្លេ​ស្ងួត​» មាន​រយៈពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី ១២ រហូតដល់ ១៦ ខែ​មេសា ២០២៤ ស្ថិតនៅ​ភូមិ​ថ្នល់កែង ឃុំ​ព្រះ​ធាតុ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។​

​គូសបញ្ជាក់​ផងដែរ​ថា​៖ ព្រឹត្តិការណ៍​សង្ក្រាន្ត​នេះ​គឺជា​ពិធី​បុណ្យ​ប្រពៃណី​ជាតិ ដ៏​សារៈសំខាន់​សម្រាប់​ជនជាតិខ្មែរ ដែល​មាន​តាំងពី​បុរាណកាល​មក តែង​មាន​ទំនៀមទម្លាប់​ជួបជុំ​គ្នា​ដើម្បី​សំដែង​នូវ​របាំ និង​លេងល្បែង​ប្រជាប្រិយ​នានា​ជាច្រើន​ដើម្បី​កំសាន្ត​សប្បាយ ប្រកប​ដោយ​សាមគ្គីភាព និង​ភារៈ​ភាព​មិន​ដែល​អាក់ខាន​ឡើយ ជាពិសេស​ដើម្បី​លើកស្ទួយ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ខ្មែរ​របស់​ប្រទេស​កម្ពុជា ឲ្យ​ទូលំទូលាយ​លើ​ឆាក​អន្តរជាតិ​។​

​ក្នុង​បរិយាកាស​ដ៏​សប្បាយរីករាយ​មួយ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​អញ្ជើញ​មានមតិ​សំណេះសំណាល និង​ចូលរួម​លេងល្បែង​ប្រជាប្រិយ រាំ​លេង​កម្សាន្ត​ជាមួយ​ពុក​ម៉ែ​បងប្អូន​ដោយ​ភាពស្និទ្ឋស្នាល និង​សប្បាយរីករាយ ព្រមទាំង​ថតរូប​ទុក​ជា​អនុ​ស្សា​រីយ៏​ផងដែរ​។​

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល