ទាន់ហេតុការណ៍
បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា " - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចុះសួរសុខទុក្ខ​សមាជិក ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​! - អភិបាល​ស្រុក​អូររាំងឪ ដឹកនាំ​មន្ដ្រី និង​យុវជន បន្ដ​ដាំ​ដើម​ក្ងោក នៅ​ឧទ្យាន​ទន្លេ​ស្ងួត​ - រោងចក្រ​សហគ្រាស​ចំនួន​៨​ទីតាំង នៅ​រាជធានី​ភ្នំពេញ​និង​នៅតាម​ខេត្ត​មួយចំនួន បាន​ចូលរួម​គោរព​ច្បាប់​កម្ពុជា និង​ធ្វើ​ការបំពាក់​ឧបករណ៍​ស្វ័យ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ការបញ្ចេញ​សំណល់​រាវ​ - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​ចំពោះមុខ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ត្រីមាស​ទី​៤ ឆ្នាំ​២០២៤! - លោក​បណ្ឌិត ហោ គន្ធា ប្រធាន​សមាគម​អភិវឌ្ឍន៍​វិជ្ជាជីវៈ​អ្នកព័ត៌មាន​កម្ពុជា អញ្ជើញ​ចូលរួម​ពិធី​ប្រគល់​សៀវភៅ «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន​» ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​
0

ប្រជាពលរដ្ឋ​បន្ដ​ឆ្លងដែន ខុស​ច្បាប់​តាម​ច្រករបៀង​ភ្នំ​ដី សង្ស័យថា​មាន​អ្វី​បិទបាំង​ទើប​មិន​មាន​ចំណាត់ការ​..!

ប្រជាពលរដ្ឋ​បន្ដ​ឆ្លងដែន ខុស​ច្បាប់​តាម​ច្រករបៀង​ភ្នំ​ដី សង្ស័យថា​មាន​អ្វី​បិទបាំង​ទើប​មិន​មាន​ចំណាត់ការ​..!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ខេត្ត​បាត់ដំបង ៖ ក្រុម​អ្នកសារព័ត៌មាន​បាន​ដាក់​ការឃ្លាំមើល និង​ចាំ​ផ្ដិត​យក​រូបភាព ដែល​ពលរដ្ឋ​ខែ្មរ ធ្វើ​សកម្មភាព​ឆ្លងដែន​ខុសច្បាប់ នៅត្រង់​ចំណុច​តាម​ផ្លូវ​ក្រោយ​ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ត្រពាំង​ប្រលឹត ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ប្រឈម​និង​ផ្សារ​ខាវ​ឌី​ន ស្រុក​ខ្លង​ហាត ប្រទេស​ថៃ នៅ​ថ្ងៃ​ទី​២១ ខែ​កក្ដ​ដា ឆ្នាំ​២០២៤ បាន​ប្រទះ​ឃើញ​ថា ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ​មួយ​កន្លែង​នេះ គឺ​បាន​នឹង​កំពុង​ធ្វើ​សកម្មភាព បើកដៃ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុស​ច្បាប់​ចូល​ទៅក្នុង​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ​។ ចំពោះ​ករណី​នេះ គេ​បាន​ឃើញ​ថា គឺ​មិនមែន​ជា​រឿង​ថ្មី​នោះទេ សូម​បញ្ជាក់​ផង​ដែរ​ថា ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ​ខាងលើនេះ គឺ​ជាប់​នឹង​ប៉ុស្តិ៍​យាម របស់​នគរបាល​អន្តោ​ប្រវេ​សន៍ ច្រកទ្វារ​អន្តរជាតិ​គី​ឡូ​១៣(​ភ្នំ​ដី​) ។

​បើតាម​ប្រភព​បាន​ឱ្យដឹងថា​របៀង​ខាងលើនេះ គឺ​មើល​ការខុសត្រូវ​ដោយ លោក​វរសេនីយ៍ឯក ពៅ មុន្នី​ជាតិ ប្រធាន​នគរបាល​អន្តោ​ប្រវេសន៍ និង​លោក តេង ចាន់​ភារម្យ ប្រធាន​ច្រកទ្វារ អន្តរជាតិ​គីឡូ​១៣(​ភ្នំ​ដី​)​។ ជុំវិញ​ករណី​មាន​ប្រជាពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់ ចូល​តាមរយៈ ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ​ខាងលើ​នោះ តើ​លោក ទាំងពីរ​បាន​ជ្រាប​ដែរឬទេ​? ឬក៏ ទីតាំង​ទទួល​ផ្ញើ​ម៉ូតូ​ឱ្យ​ពលរដ្ឋ​ឆ្លងដែន​ខុសច្បាប់ បាន​រៀបចំ​ដង្វាយ សែន​ប្រេន អា​រុក្ខ​អារៈ ម្ចាស់​ទឹក​ម្ចាស់​ដី បាន​សើម​មាត់​សើម​ក៏​អស់ហើយ ទើបបានជា​មិន​មាន​សកម្មភាព​ទប់ស្កាត់ និង​បង្ក្រាប​ទៅវិញ​។​

ការ​បណ្ដែតបណ្ដោយ​ឱ្យ​ពលរដ្ឋ​ខ្មែរ ឆ្លែង​ដែន​ទៅ​ប្រទេស​ថៃ ដោយ​ពុំ​មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវ ឬ ស្រប​តាម​នីតិវិធី​ច្បាប់ គឺ​ផ្ទុយ​ពី​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បង្ក​ឱ្យ​មាន​ហានិភ័យ និង​បញ្ហា​ផ្សេងៗ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​។

​ម្យ៉ាងវិញទៀត​ទីតាំង​ផ្ញើ​ម៉ូតូ​ខាងលើ​នេះ កំពុង​ធ្វើ​សកម្មភាព​ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ចូល​ប្រទេស​ថៃ គឺ​កំពុងតែ​បំពាន​ច្បាប់​ហើយ​៕

​អង្គភាព​យើងខ្ញុំ​គ្រាន់តែ​ជា​កញ្ចក់​ឆ្លុះបញ្ចាំង និង​ជា​ព្រាប​នាំសារ ជូន​ថ្នាក់ដឹកនាំ និង​រាជរដ្ឋាភិបាល​តែប៉ុណ្ណោះ ជុំវិញ​ការចុះផ្សាយ​ខាងលើ អង្គភាព​យើងខ្ញុំ​រង់ចាំ​ទទួល​ការ​ស្រាយ​បំភ្លឺ​ពី​ម្ចាស​ទីតាំង​នឹង ស្ថាប័ន ពាក់ព័ន្ធ​រៀងរាល់​ម៉ោង​ធ្វើការ តាម​ច្បាប់​ស្តីពី របប​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​៕ សូម​អរគុណ​.!

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល