ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់ មន្ទីរ​សុខាភិបាល ត្រូវ​ពង្រឹង​គុណភាព នៃ​ការ ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុងការ គ្រប់គ្រង​មន្ទីរពេទ្យ​ផងដែរ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម - ​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​! - វត្ត​គិរី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)​ពិធីបុណ្យ​ដង្ហែរ​ព្រះពុទ្ធ​ដី​ម៉ាករ យក មក​តម្កល់​នៅ​វត្ត គី​រី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​) - សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឱ្យ ឯកឧត្តម កា​ណាត់ ទូមិស​ហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​មាន​ការងារ​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​ការការពារ​អធិបតេយ្យភាព​ទឹកដី​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី និង ប្រគល់​វិញ្ញាបនបត្រ សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​មេធាវី សរុប​ចំនួន ១ ៦៦០ នាក់​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញ​ទស្សនកិច្ច​ការងារ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើ​ក​វេទិកាសាធារណៈ នៅ​សង្កាត់​វាលវង់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​
0

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​

សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ២​រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២៤ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ឯកឧត្តម អា​ទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរង នៃ​អង្គការ​សហប្រជាជាតិ (​អ​.​ស​.​ប​.) ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម នៅ​វិមាន​ព្រឹទ្ធសភា រាជធានី​ភ្នំពេញ​។​

​ជា​កិច្ច​ចាប់ផ្តើម សម្ដេច​តេជោ ហ៊ុន សែន បាន​ស្វាគមន៍ ចំពោះ​ឯកឧត្តម Atul KHARE អគ្គលេខាធិការរង​អ​.​ស​.​ប​. និង​សហការី​ក្នុង​ដំណើរ​អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្តេច​តេជោ បាន​មានប្រសាសន៍ថា សម្តេច រីករាយ​ណាស់​ដោយ​បាន​ដឹងថា ឯកឧត្តម បាន​ទៅ​ទស្សនា​ខេត្ត​សៀមរាប និង​ព្រះវិហារ និង បាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការរីកចម្រើន​របស់​កម្ពុជា​លើ​គ្រប់​វិស័យ ជាពិសេស ការ​បោសសម្អាត​មីន​នៅ​កម្ពុជា ដោយ​ឯកឧត្តម​បាន​ធ្វើដំណើរ​តាម​ផ្លូវ​ដោយ​គ្មាន​ការភ័យខ្លាច​។ សម្តេច​តេជោ បាន​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា គឺជា​ដៃគូ​ដ៏​ល្អ​មួយ​របស់ អ​.​ស​.​ប​. ក្នុង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​ក្នុង​ពិភពលោក​។ កម្ពុជា​បាន​ប្រែក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​មាន​សង្គ្រាម​រ៉ាំរ៉ៃ មក​ប្រទេស​ដែល​មាន​សុខសន្តិភាព​ចាប់តាំងពី​ឆ្នាំ​១៩៩៨​មក និង មាន​លទ្ធភាព​បញ្ជូន​កងទ័ព​មួក​ខៀវ ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សា​សន្តិភាព​នៅលើ​ពិភពលោក ក្រោម​ឆ័ត្រ​របស់អ​.​ស​.​ប​.​។​

​ឯកឧត្តម Atul KHARE បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដែល​សម្តេច​តេជោ បាន​ផ្តល់​កិត្តិយស​អនុញ្ញាត​ឱ្យ​ឯកឧត្តម និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម​។ ឯកឧត្តម បាន​រំលឹកថា ឯកឧត្តម បាន​ជួប​សម្តេច​តេជោ លើកដំបូង​នៅ​ឆ្នាំ​១៩៩២ ក្នុង​តួនាទី​តំណាង​ឱ្យ​ប្រទេស​ឥណ្ឌា ចូលរួម​ស្វែងរក​សន្តិភាព​ជូន​កម្ពុជា​។ ប្រទេស​កម្ពុជា បាន​ឆ្លងកាត់​ចម្ងាយ​ផ្លូវ​ពោរពេញ​ដោយ​សង្គ្រាម​យូរ​ណាស់​ទម្រាំ​មាន​សន្តិភាព​ដូច​សព្វថ្ងៃ​។ ឯកឧត្តម ក៏​សូម​អបអរសាទរ និង​សូម​កោតសរសើរ​យ៉ាង​ស្មោះ​អស់ពី​ដួងចិត្ត ចំពោះ​សម្តេច​តេជោ ដែល​មិនមែន​ត្រឹម​ជា មេដឹកនាំ​ដែល​នាំមក​នូវ​សន្តិភាព​ដល់​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ក្លាយទៅជា​មេដឹកនាំ ដែល​ផ្តល់​សន្តិភាព​ទៅ​ដល់​បណ្តា​ប្រទេស​ដទៃ​ទៀត​នៅលើ​ពិភពលោក តាមរយៈ​ការបញ្ជូន​កម្លាំ​រក្សា​សន្តិភាព​របស់​កម្ពុជា​ទៅ​កាន់​តំបន់ និង​ប្រទេស​មួយចំនួន​នៅក្នុង​ពិភពលោក នា​ពេលកន្លងមក​។​

​ឯកឧត្តម បាន​កោតសរសើរ​ពី​ការប្តេជ្ញា​របស់​ប្រទេស​កម្ពុជា ក្នុង​ការចូលរួម​ក្នុង​ប្រតិបត្តិការ​រក្សា​សន្តិភាព​ក្នុង​ពិភពលោក ជាពិសេស ការធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី “​កម្មវិធី​ភាពជា​ដៃគូ​ត្រីភាគី របស់​អ​.​ស​.​ប​.” (​អ​.​ស​.​ប​. Triangular Partnership Program, TPP) ក្រោម​កិច្ចសហប្រតិបត្តិការ អ​.​ស​.​ប​., សាធារណរដ្ឋ​កូរ៉េ និង​កម្ពុជា នៅក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ និង ជាមួយ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​២០២៥​។ សកម្មភាព​ដ៏​អស្ចារ្យ​នេះ​បង្ហាញឱ្យឃើញថា កម្ពុជា​ស្ថិត​នៅលើ​គន្លង​ផ្លូវ​ដ៏​ប្រសើរ ដែល​ចាកចេញ​ពី​ប្រទេស​ធ្លាប់​ទទួល​បេសកកម្ម​រក្សា​សន្តិភាព​របស់​អ​.​ស​.​ប​. មក​ជា​ប្រទេស​ផ្តល់​កងកម្លាំង​រក្សា​សន្តិភាព​ផង និង​បណ្តុះបណ្តាល​កងទ័ព​រក្សា​សន្តិភាព​ផង ដែល​មាន​ទាំង​ផ្នែក​យោធា​ប្រយុទ្ធ​ការពារ ផ្នែក​ពេទ្យ និង​គិលានុបដ្ឋាយិកា និង​កងទ័ព​បោសសម្អាត​មីន ឱ្យ​កាន់តែ​មាន​សមត្ថភាព និង​ប្រសិទ្ធភាព​។ ឯកឧត្តម បាន​លើកឡើង​ថា​កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បំពេញ​បេសកកម្ម​នៅ​បរទេស ទាំងប្រុស ទាំងស្រី សុទ្ធសឹងតែ​ជា​នាយទាហាន​ប្រកប​ដោយ​ភាពក្លាហាន មាន​វិន័យ វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ឯកឧត្តម ក៏​បាន​សម្តែង​នូវ​សេចក្តីសោកស្តាយ​ជា​ពន់ពេក និង​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ សម្តេច​តេជោ ចំពោះ​ការបាត់បង់​អាយុជីវិត​នាយ​ទា​ហន​មួក​ខៀវ​កម្ពុជា​ចំនួន​១១​នាក់ ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ អ​.​ស​.​ប​.​នេះ​។ ឯកឧត្តម បានបញ្ជាក់​ជាក់​បន្ថែម​ថា បើទោះបីជា អ​.​ស​.​ប​. បាន​ផ្តល់ប្រាក់​ធានារ៉ាប់រង​អាយុជីវិត ជូន​យុទ្ធជន​ដែល​បាន​បូជាជីវិត​នោះ​ពិតមែន ប៉ុន្តែ អ​.​ស​.​ប​. យល់​ច្បាស់​ថា​មិន​អាច​ធ្វើឱ្យ​ពួកគេ​មានជីវិត​ឡើងវិញ​បាន​នោះ​ទេ​។​

​ឯកឧត្តម បាន​ជម្រាបជូន សម្ត​ច​តេ​ជោថា ក្រៅពី​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព ឯកឧត្តម​ក៏​នឹង​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត ដូច​ជា​សកម្មភាព​មនុស្សធម៌ វប្បធម៌ និង​ការអភិវឌ្ឍ ដែល អ​.​ស​.​ប​. បាន​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ជាមួយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ជា​កិច្ច​ឆ្លើយតប សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​អរគុណ​ឯកឧត្តម Atul KHARE ដែល​បាន​រំលឹក​ពី​ជំនួប​លើក​ដំបូង​កាលពី​៣២​ឆ្នាំមុន​។ សម្តេច បាន​បន្តថា ប្រទេស​កម្ពុជា ដែល​ប្រែក្លាយ​ពី​អាណាចក្រ​ដ៏​ធំ​នៅ​អាស៊ី មក​ជា​ប្រទេស​តូច​ដូច​សព្វថ្ងៃ គឺ​ដោយសារតែ​សង្គ្រាម ចម្បាំងរាំងជល់ ការបែកបាក់​ទឹកដី អស់​រយៈពេល​ជាង ៥០០​ឆ្នាំ​។ សម្ដេច​តេ​ជោបាន​រំលឹកថា ក្រោយពេល​ដែល​អ៊ុនតាក់​ដកចេញ​ពី​កម្ពុជា កម្ពុជា​នៅ​មាន​សង្គ្រាម​នៅឡើយ​។ សម្ដេច​បាន​យក​ជីវិត​ទៅ​ប្ដូរ ដោយ​ចូល​ទៅ​កាន់​តំបន់​ខ្មែរក្រហម អនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ រហូត​ទទួលបាន​នូវ​ភាពជោគជ័យ នៅ​ចុងឆ្នាំ​១៩៩៨​។ យើង​មាន​សុខសន្តិភាព មកដល់​ពេល​បច្ចុប្បន្ន​នេះ ដែល​ជា​សុខសន្តិភាព មាន​រយៈពេល​យូរ​ជាង​ពេល​ណាៗ​ទាំងអស់​។ សម្តេច បាន​បន្ត​ថា​ប្រសិនបើ​គ្មាន​ការអនុវត្ត​នយោបាយ​ឈ្នះ​-​ឈ្នះ​នោះ​ទេ កម្ពុជា ក៏​មិន​អាច​បញ្ជូន​កងទ័ព​រក្សាសន្តិភាព សហការ​ជាមួយ អ​.​ស​.​ប​. ទៅ​ជួយ​ប្រទេស​ណា​នោះឡើយ​។​

​សម្តេច​តេជោ មានប្រសាសន៍​បន្ត​ថា ក្រោយ​សម័យ​ប៉ុលពត ប្រជាជន​កម្ពុជា មាន​ត្រឹម​៥​លាន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សព្វថ្ងៃ​ប្រទេស​កម្ពុជា មាន​ប្រជាជន​រហូតដល់​ចំនួន ១៧ លាន​នាក់ និង​មាន​ចំនួន​ប្រជាជន​វ័យក្មេង​ច្រើន ដែល​ជា​សក្តានុពល​ក្នុង​ការអភិវឌ្ឍ​ប្រទេស​។​

​សម្តេច​តេជោ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការចូលរួម​រំលែក​មរ​ណ​ទុក្ខ ជាមួយ​ក្រុមគ្រួសារ​នៃ​យុទ្ធជន​កម្ពុជា​ទាំង ១១ រូប​ដែល​បាន​លះបង់​ជីវិត​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ អ​.​ស​.​ប​. កន្លងមក​។​

​ជាមួយនឹង​ការប្តេជ្ញា​បន្ត​សហការ​ជាមួយនឹង អ​.​ស​.​ប​. សម្តេច​តេជោ បាន​ផ្តល់​អនុសាសន៍ ទៅ ឯកឧត្តម Atul Khare គឺ​៖ ទី​១. គប្បី​យកចិត្តទុកដាក់​ឱ្យបាន​ខ្ពស់ ក្នុង​ការពិនិត្យ​ជ្រើសរើស​នាយទាហាន​ជា​មេបញ្ជាការ និង​សេនាធិការ ដែល​ចាំបាច់​ត្រូវតែ​ជា​នាយទាហាន​ន​ដែល​មាន​ជំនាញ និង​សមត្ថភាព​ជា​យុទ្ធសាស្ត្រ ក្នុង​ការ​ដាក់​ពង្រាយ​កម្លាំង​ទ័ព​ដែល​ជួយ​គាំទ្រ​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង ទី​២. សូម​បង្កើន​ការយកចិត្តទុកដាក់​ចំពោះ កងកម្លាំង​រក្សា​សន្តិភាព នៅ​ប្រទេស​លី​បង់ ទោះបីជា​ស្ថានភាព​សង្គ្រាម​ក្នុង​ប្រទេស​លី​បង់ មាន​ភាពស្ងប់ស្ងាត់​ក៏ដោយ ដើម្បី​មាន​វិធានការណ៍​ជួយ​អន្តរាគមន៍ និង​ឆ្លើយតប​ទាន់ពេលវេលា​។​

​សម្តេច​តេជោ បាន​សម្តែង​នូវ​ការពេញចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង ដែល​កម្ពុជា ត្រូវបាន​ជ្រើសរើស​ជា​ដៃគូ និង​ជា​ម្ចាស់ផ្ទះ​សម្រាប់​កម្មវិធី​ភាព​ជា​ដៃគូ​ត្រីភាគី​រក្សា​សន្តិភាព​របស់​អ​.​ស​.​ប​. ដោយ​សហការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ និង​ប្រទេស​ជប៉ុន​។ កម្ពុជា គឺជា​ជម្រើស​ដ៏​ល្អ​បំផុត សម្រាប់​ភាពជា​ដៃគូ​ត្រីភាគី​នេះ អាស្រ័យ​ដោយ​កត្តា​សន្តិភាព មាន​ជំនាញ​ក្នុងការ​បោសសម្អាត​មីន ជា​ប្រទេស​ធ្លាប់​ឆ្លងកាត់​សង្គ្រាម និង​មាន​ការចំណាយ​តិច​។ សម្តេច បាន​បន្តថា​កម្ពុជា ក៏​ជា​ម្ចាស់ផ្ទះ​នៃ​មជ្ឈមណ្ឌល​សកម្មភាព​មីន​អាស៊ាន​ផងដែរ​។ ក្នុងន័យនេះ ក្រៅពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន កម្ពុជា​ក៏​បើកទ្វារ​ស្វាគមន៍​រាល់​ប្រទេស​ទាំងអស់ ដែល​ចង់​បញ្ជូន​មន្ត្រី​មក​រៀន​ជំនាញ​បោសសម្អាត​មីន​នៅ​កម្ពុជា ដែល​កន្លងមក​ក៏​មាន​ប្រទេស​អ៊ុយ​ក្រែន​ផងដែរ​។ កម្ពុជា ចាំ​ច្បាស់​ណាស់​ថា ប្រទេស​ជា​មិត្ត​បាន​ពាក់មួក​ខៀវ​មក​ជួយ​កម្ពុជា ដូចនេះ​កម្ពុជា ក៏​ត្រូវ​ពាក់មួក​ខៀវ​ជួយ​ប្រទេស​ទាំងអស់​ដែល​ជា​មិត្ត​របស់​កម្ពុជា​វិញ​ដូច​គ្នា​ផង​ដែរ​។​

​ឯកឧត្តម Atul KHARE បាន​ថ្លែងអំណរគុណ​ចំពោះ​អនុសាសន៍​របស់​សម្តេច និង​ពាំនាំ​អនុសាសន៍​ទាំងអស់នោះ​ទៅ​ពិភាក្សា​ដោយ​យកចិត្តទុកដាក់​នៅ អ​.​ស​.​ប​.​។ ឯកឧត្តម បាន​លើកឡើង​ថា កំណើន​ចំនួន​ប្រជាជន​ដល់ ១៧ លាន​នាក់ ជា​ភស្តុតាង​នៃ​ភាពជឿជាក់​របស់​ប្រជាជន​កម្ពុជា មកលើ​ការដឹកនាំ​របស់​សម្តេច ព្រោះថា​បើ​គ្មាន​ភាពជឿជាក់​នោះទេ ប្រជាជន​ក៏​នឹង​មិន​បង្កើត​កូន​ច្រើន​លើ​ទឹកដី​ប្រទេស​កម្ពុជា​ទេ​។

​ឯកឧត្តម Atul KHARE បាន​អរគុណ​ដល់​កម្ពុជា​ដែល​បាន​ជួយ​ឱ្យ​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម និង​ប្រតិភូ ទទួលបាន​នូវ​ភាពជោគជ័យ​។​

​ជាទី​បញ្ចប់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា បាន​ជូនពរ​ឯកឧត្តម Atul KHARE និង​សហការី បន្ត​មាន​សុខភាព​រឹងមាំ អាយុ​វែង​ជាង​រយ​វស្សា និង​ទទួលបាន​ជោគជ័យ​បន្ថែមទៀត ក្នុង​បេសកកម្ម​ដ៏​ប្រសើរ​របស់​អ​.​ស​.​ប​.៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល