ទាន់ហេតុការណ៍
ក្រសួង​បរិស្ថាន​បាន​ចុះ​ពិនិត្យ​និង​អនុវត្ត​វិធានការ​ច្បាប់​ទប់ស្កាត់​ការបំពុល​បរិស្ថាន​ចំនួន​៣០ ករណី​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០២៥ - ឯកឧត្តម នេត្រ ភ​ក្ត្រា លើកទឹកចិត្ត​មន្ត្រី និង​ពលរដ្ឋ​មាន​សុខភាព ល្អ​ចូលរួម​បរិច្ចាគ​ឈាម​, ការបរិច្ចាគ​ឈាម​មិនមែន​ត្រឹមតែ ជា​សកម្មភាព​មនុស្សធម៌​ទេ តែ​ជា​ការ​ធ្វើ​បុណ្យ​ដ៏​ជ្រះថ្លា​សម្រាប់ ជួយសង្គ្រោះ​ជីវិត​របស់​មនុស្ស​ - ​ឯកឧត្តម អ៊ុន ចាន់​ដា ចូលរួម​អមដំណើរ សម្តេច​មហាមន្ត្រី គុយ សុផល អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង និង​ដឹកនាំ​កិច្ចប្រជុំ​ការងារ​សន្តិសុខ ដើម្បី​ត្រៀម​លក្ខណៈ​រៀបចំ​ប្រារព្ធ​ពិធី រុក្ខ​ទិវា ៩ កក្កដា​ - សេចក្តីប្រកាស​របស់ ក្រសួងមហាផ្ទៃ ស្តីពី ការ​រ​អនុវត្ត​ទណ្ឌកម្ម​ខាង​វិន័យ​ចំពោះ​មន្ត្រីនគរបាល​ជាតិ​ ​ចំនួន ៥ រូប ដោយ​មូលហេតុ​ល្មើស​បទ​វិន័យ​នគរបាល​ជាតិ​កម្ពុជា​ - អាវុធហត្ថ​រាជធានី​ភ្នំពេញ បំបែកសំណុំរឿង​ឃាតកម្ម ចាក់​សម្លាប់​បុរស​ម្នាក់​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ក្រុម​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​! - យុវជន យុវនារី និង​ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់ ចូលរួម​ថ្មើរជើង​គាំទ្រ​រាជរដ្ឋាភិបាល​ក្នុងកា​រដោះ ស្រាយ​ជម្លោះព្រំដែន​ឈរលើ ច្បាប់​អន្តរជាតិ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​វីរ​យុទ្ធជន​ដែល​ឈរជើង​នៅតាម​បន្ទាត់​ព្រំដែន​ - សាលា​រាជធានី​សេចក្តីជូនដំណឹង ស្តីពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្តោះអាសន្ន ក្នុង​ពិធី​ព្យុហយាត្រា​សាមគ្គីភាព (Solidarity March) - កម្ពុជា​ជ្រើសរើស​យក​ច្បាប់​អន្តរជាតិ និង សន្តិភាព - ពិតជា​ខ្លាំង​មែន​មេ​ឈ្មួញ​ឈ្មោះ តាំង សម្បត្តិ ដឹកជញ្ជូន​បទល្មើស​ព្រៃ​ឈើ​ឆ្លងកាត់​ស្រុក​ឱ​រ៉ា​ល់ ស្រុក​ថ្ពង និង​ស្រុក​ឧដុង្គ ទៅ​ដោយ​រលូន មិន​ឃើញ​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​តាម​ដងផ្លូវ​ចាប់​បង្ក្រាប​សោះ​ - មុន​នេះ​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត​បាន​ចេញ​សារ​ទាក់ទង​ដល់​ពលករ​ខ្មែរ​នៅក្នុង​ប្រទេស​ថៃ​
0

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​

​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​រសៀល​ថ្ងៃ​អង្គារ ៣​រោច ខែ​អាសាឍ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ សម្តេច​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ផ្ញើជូន​ជនរួមជាតិ ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV (​កម្ពុជា ឡាវ វៀតណាម​) ។ ការចេញ​ថ្លែង​សារ​ពិសេស​របស់​សម្តេច​តេជោ ធ្វើឡើង​ក្រោយ​មាន​ការជជែក​គ្នា​ច្រើន​លើ​បញ្ហា​នេះ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មិន​អាច​អត់ឱន​ឱ្យ​បាន​នោះឡើយ ចំពោះ​ជន​មូល​បង្កាច់​រឿង​ពិត នៃ​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​។ អ្នក​បំភ្លៃ​រឿង CLV នេះ សម្រាប់​អ្នក​នៅ​ក្នុងស្រុក​ត្រូវ​ប្រឈម​នឹង​ច្បាប់​។ ចំពោះ​អ្នក​នៅ​ក្រៅ​ស្រុក​ត្រូវ​ដឹងថា ទង្វើ​នេះ​ធ្វើឱ្យ​អ្នក​នៅ​ក្នុងស្រុក​ប្រឈម​នឹង​ច្បាប់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា មូលហេតុ​ដែល​សម្តេច​ចេញមុខ​បកស្រាយ​លើ​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ព្រោះ​សម្តេច​ជ្រួតជ្រាប​រឿងនេះ​ច្បាស់ ហើយ​សម្តេច​ផ្ទាល់​ជា​អ្នក​ផ្តួចផ្តើម​បង្កើត​នូវ​កិច្ចសហប្រតិបត្តិការ​នេះ​តាំងពីរ​ឆ្នាំ​១៩៩៩​។ អ្នក​ដែល​និយាយ​ថា​គំនិត​បង្កើត​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ ផ្តើម​ដោយ​វៀតណាម​តាំងពី​ឆ្នាំ​១៩៩៥ ជា​ការលើក​ឡើង​ដោយ​គ្មាន​ភស្តុតាង និង​គ្មាន​ការអៀនខ្មាស់​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បបួល​លោក ជេម សុខ ស្បថ​ចំពោះ​សម្តី​ដែល​បាន​លើកឡើង​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ ផ្តួចផ្តើម​គំនិត​ដោយ​វៀតណាម​។ សម្តេច​តេជោ​បាន​ថ្លែងថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ គឺ​ផ្តួចផ្តើមឡើង​ផ្ទាល់​ដោយ​សម្តេច​។ ដំបូង​គឺ​សម្តេច​ស្នើសុំ​ការគាំទ្រ​ពី​ឡាវ បន្ទាប់​មក​ទៅ​ស្នើ​ការគាំទ្រ​ពី​វៀតណាម​។ បច្ចុប្បន្ន​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​រូប គឺ​ឡាវ និង​វៀតណាម ដែល​សម្តេច​ស្នើ​ឱ្យមាន​ការគាំទ្រ​នោះ បាន​ទទួលមរណភាព​អស់ហើយ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា គំនិត​បង្កើត​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ ដោយសារ​តែ​តំបន់​នេះ​ទាំង​កម្ពុជា ឡាវ និង​វៀតណាម ជា​តំបន់​មាន​ស្ថានភាព​ក្រីក្រ​ជាងគេ​។ សម្រាប់​កម្ពុជា​វិញ នៅ​ចុង​សតវត្សរ៍​ទី​២០ ឆ្លង​ចូល​២១ ខេត្ត​មណ្ឌលគិរី រតនគិរី មិន​មាន​ផ្លូវ​ទៅដល់​នោះទេ គឺ​ត្រូវ​ស្នើសុំ​វៀតណាម ឆ្លង​ចូល​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឱ្យ​ខេត្ត​ភាគ​ឦសាន​របស់​កម្ពុជា ត្រូវបាន​ត​ភ្ជាប់​ផ្នែក​សេដ្ឋកិច្ច ដែល​ត្រូវ​ការសំខាន់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ រួម​មាន​ផ្លូវ អគ្គិសនី ទេសចរណ៍ និង​ការធ្វើ​ពាណិជ្ជកម្ម​។ មុន​ពេល​អគ្គិសនី​កម្ពុជា​ទៅដល់ នៅ​ខេត្ត​មណ្ឌលគិរី រតនគិរី និង​ក្រចេះ ត្រូវ​ទទួល​ភ្លើង​ពី​វៀតណាម​។ រី​ឯ​ខេត្ត​ស្ទឹងត្រែង ពឹងពាក់​ភ្លើង​ពី​វៀតណាម​។ កិច្ចសហប្រតិបត្តិការ​នេះ បាន​ផ្តល់​ផលប្រយោជន៍​ជាច្រើន បើ​ធៀប​ជាមួយ​វៀតណាម និង​ឡាវ តាមរយៈ​ការផ្គត់ផ្គង់​អគ្គិសនី ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​សមុទ្រ​ខាង​ទឹកដី​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ បាន​ជួយ​ដល់​កិច្ច​សន្តិសុខ​ជាតិ រួម​មាន​ទប់ស្កាត់​ការជួញដូរ​មនុស្ស ការរត់ពន្ធ​ឈើ និង​ទប់ស្កាត់​ចលនា​ប្រដាប់អាវុធ​ផងដែរ ពោល​គឺ​ទប់ស្កាត់​ជម្រក​របស់​ក្រុម​ជនខិលខូច​។ កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ បាន​ផ្តល់​កិច្ច​សហការ​ផ្នែក​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស និង​ផ្នែក​សុខាភិបាល​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ កាលពី​ពេល​មុន​ពលរដ្ឋ​កម្ពុជា​ក្នុង​ខេត្ត​ទាំង​៤ បាន​ទទួល​សេវា​សុខាភិបាល​ជា​ច្រើន​ពី​ខាង​ឡាវ និង​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កិច្ចប្រជុំ​កំពូល​ដំបូង​នៃ​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ធ្វើឡើង​នៅ​វៀង​ច័ន្ទ ប្រទេស​ឡាវ ក្នុង​ឆ្នាំ​១៩៩៩​។ លើក​ទី​២ នៅ​ឆ្នាំ​២០០២ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ ក្នុង​កិច្ចប្រជុំ​លើក​ទី​២​នោះ​ហើយ មេដឹកនាំ​ប្រទេស​ទាំង​៣ បាន​ឯកភាពគ្នា​កំណត់​ខេត្ត​ត្រូវ​ដាក់​បញ្ចូល​ក្នុង​កិច្ចសហប្រតិបត្តិការ​។​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ បាន​ផ្តល់​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ទាំង​ភាគី​កម្ពុជា ឡាវ និង​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ កម្ពុជា ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ពី​ឡាវ ហើយ​ឡាវ ទទួលបាន​ការផ្គត់ផ្គង់​អំបិល​ពី​កម្ពុជា​។​អធិបតេយ្យ​នៃ​ប្រទេស​នីមួយៗ​មាន​ការបោះបង្គោល​ព្រំដែន​ច្បាស់លាស់​ជាមួយគ្នា​។ សម្តេច​តេជោ​សង្ឃឹមថា រាជរដ្ឋាភិបាល​អាច​សាងសង់​ផ្លូវ​ក្នុង​ខេត្ត​រតនគិរី ពី​ក្រុង​បាន​លុង ទៅដល់​កន្ទុយ​នាគ ប្រវែង ៦៦​គីឡូម៉ែត្រ បាន​ឆាប់​។ សម្តេច​តេជោ បាន​ថ្លែងថា សម្តេច​ចង់​ទៅ​ឈរ​នៅ​តំបន់​កន្ទុយ​នាគ ដែល​ជា​ចំណុចប្រសព្វ​គ្នា​នៃ​ព្រំដែន​កម្ពុជា ឡាវ និង​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កិច្ចព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ មិន​មាន​កិច្ចព្រមព្រៀង​ណាមួយ នាំឱ្យ​បាត់បង់​អធិបតេយ្យភាព​ជាតិ​នោះ​ឡើយ​។ ខេត្ត​ទាំង​៤​របស់​កម្ពុជា​នៅ​ភាគ​ឦសាន បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​អស់ហើយ ដែល​ធ្វើឱ្យ​ខេត្ត​ទាំង​នេះ​មិន​កាត់​ផ្តាច់​ពី​គ្នា​នោះ​ឡើយ​។ សម្តេច​តេជោ ហ៊ុន សែន បានស្នើ​តុលាការ​ដាក់ទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​បំផុត​ចំពោះ​បុគ្គល​អុជអាល​រឿងនេះ ហើយ​គ្មាន​ការបន្ធូរបន្ថយ​ទោស​នោះឡើយ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា តាមរយៈ​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​នេះ មាន​កិច្ចព្រមព្រៀង​ចំនួន​៥​រួមមាន​៖
១- កិច្ចព្រមព្រៀង​ជំរុញ និង​សម្រួល​ពាណិជ្ជកម្ម​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ធ្វើឡើង​នៅ​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​។​
២- កិច្ច​ព្រមព្រៀង​ធ្វើ​ពាណិជ្ជកម្ម​ផ្លាស់ប្តូរ​ទំនិញ និង​សេវា​
៣៖ កិច្ចព្រមព្រៀង​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​គោក​រវាង​កម្ពុជា និង​វៀតណាម​
៤- អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការដឹកជញ្ជូន​តាមផ្លូវ​គោក​រវាង​កម្ពុជា និង​ឡាវ​
៥- អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការដឹកជញ្ជូន​ផ្លូវគោក​រវាង​កម្ពុជា ឡាវ និង​វៀតណាម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ផ្ទុយ​គ្នា​ស្រឡះ​ពី​កិច្ចព្រមព្រៀង​រវាង​ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី ជាមួយ​កុក​(​ស​)​។ កម្ពុជា គ្មាន​ជនជាតិភាគតិច​ដេ​ហ្គា និង​មាន​មេដឹកនាំ​ជា​កុក​(​ស​)​នោះទេ​។ ក្នុងឋានៈ​ជា​មេដឹកនាំ​ប្រទេស​ពេល​ទៅ​ដល់​ប្រទេស​ណា ក៏​តែង​មាន​ការរៀបចំ​ដាក់តាំង​ទង់ជាតិ​។ សម្តេច​បញ្ជាក់​ត្រង់​ចំណុច ដើម្បី​បំភ្លឺ​តប​នឹង​ការ​បង្ហោះ​មួយចំនួន​បង្ហាញ​ទង់ជាតិ​វៀតណាម នៅពេល​ប្រមុខរដ្ឋ​វៀតណាម​ទស្សនកិច្ច​នៅ​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បានចាត់ទុក​ការ​បង្ហោះ​នោះ ជា​ចេតនា​បង្ករឿង​។​ទោះបី​នាយករដ្ឋមន្ត្រី​ត្រូវបាន​ផ្លាស់ប្តូរ តែ​សម្តេច​មិនទាន់​អស់​ឥទ្ធិពល ពី​នយោបាយ​នៅក្នុង​ប្រទេស​នោះ​ទេ​។ សម្តេច​តេជោ​បាន​ថ្លែងថា រចនាសម្ព័ន្ធ​នៃ​ការគ្រប់គ្រង​អំណាច​រដ្ឋ គឺ​ព្រះមហាក្សត្រ​ទី​១ ប្រធានព្រឹទ្ធសភា​ទី​២ ប្រធានរដ្ឋសភា​ទី​៣ និង​នាយករដ្ឋមន្ត្រី​ទី​៤ ប៉ុន្តែ​អំណាច​លើ​នាយករដ្ឋមន្ត្រី​។ សម្តេច​មិន​អនុញ្ញាត​ឱ្យ​មាន​ការបង្ក​ចលាចល​ណាមួយ ពី​ក្រុម​បង្ក​ការ​ញុះញង់​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល