ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​! - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បន្ដ​យុទ្ធនាការ​ដាំ​កូនឈើ ១​ម៉ឺន​៥​ពាន់​ដើម នៅ​ខេត្ត​ឧត្តរមានជ័យ​ - អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​ - ប្រជាពលរដ្ឋ​បន្ដ​ឆ្លងដែន ខុស​ច្បាប់​តាម​ច្រករបៀង​ភ្នំ​ដី សង្ស័យថា​មាន​អ្វី​បិទបាំង​ទើប​មិន​មាន​ចំណាត់ការ​..! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​
0

​ឯកឧត្តម​សមូហ​ក​បណ្ឌិត ឡី សុភាព​ប្រធាន​គណៈកម្មការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ថ្នាក់កណ្តាល ចាត់ទុក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ចលករ​មួយ​ដ៏​ធំ សំ​រាប់ការ​កំណែទម្រង់​សេដ្ឋកិច្ចជាតិ​

​ឯកឧត្តម​សមូហ​ក​បណ្ឌិត ឡី សុភាព​ប្រធាន​គណៈកម្មការ អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ថ្នាក់កណ្តាល ចាត់ទុក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ចលករ​មួយ​ដ៏​ធំ សំ​រាប់ការ​កំណែទម្រង់​សេដ្ឋកិច្ចជាតិ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ភ្នំពេញ ៖ ថ្លែង​ចេញ​ពិធី​ប្រកាស​សមាសភាព​ចូលកាន់​តំណែង​របស់​ថ្នាក់​ដឹកនាំ​ក្រុម​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឯកឧត្តម​ឧកញ៉ា​សមូហ​ក​បណ្ឌិត​ឡី សុភាព បានចាត់ទុក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ចលករ​មួយ​ដ៏​ធំ សម្រាប់​ការ​កំណែទម្រង់សេដ្ឋកិច្ច​ជាតិ ផ្តល់​អត្ថប្រយោជន៍​ដល់ ប្រជាពលរដ្ឋ​កម្ពុជា និង​ជា​គោលដៅ​អាទិភាព របស់ រាជរដ្ឋាភិបាល ទាំង​ក្នុង​អាណត្តិ​កន្លង​ទៅ និង​អាណត្តិ​ទី​៧​នេះ ។​

​ពិធី​ប្រកាស​ចូល​កាន់តំណែង សមាសភាព អង្គការ​ចាត់តាំង និង​ថ្នាក់ដឹកនាំ ក្រុម​ការងារ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ចំនួន​៤៨​ក្រុម ស្មើ​នឹង​សមាជិក ៥២៨​នាក់ ដែល​បាន​ធ្វើឡើង កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែ​កុម្ភះ ឆ្នាំ​២០២៤ នៅ​ទីស្នាក់ការ សមាគម​សហព័ន្ធ យុវជន​សេដ្ឋកិច្ច​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម​ឧកញ៉ា សមូហ​ក​បណ្ឌិត ឡី សុភាព ប្រធាន​សមាគម​សហព័ន្ធ​យុវជន​សេដ្ឋកិច្ច​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​អភិវឌ្ឍ​ន៍ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ថ្នាក់កណ្តាល រួម​ទាំង​ថ្នាក់​ដឹកនាំ​សមាគមន៍​សហព័ន្ធ​យុវជន​សេដ្ឋកិច្ច​កម្ពុជា​ច្រើន​រូប​ទៀត​ផង​ដែរ ។​

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម​ឧកញ៉ា​សមូ​ហក ឡី សុភាព បាន​មានប្រសាសន៍ ដោយ​បាន​ចាត់ទុក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ គឺជា​ចលករ​មួយ​ដ៏​ធំ ក្នុង​ការចូលរួម​ជួយ​កែលម្អរ​ជីវភាព​ប្រជាជន និង​ជំរុញ​ការស្ដារ កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឡើង​វិញ តាមរយៈ​ការលើក កម្ពស់​ការ​គាំពារ និង​ការពង្រឹង​សមត្ថភាព ផលិតភាព និង​ភាព​ធន់ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ពន្លឿន​ការចូលរួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ធន់ ភាព​ប៉ាន់​ប្រមាណ​បាន និង​ភាព​រីកចម្រើន​ទៅមុខ នៃ​ការធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និង ការប្រកប​អាជីវកម្ម មុខរបរ និង​ការងារ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា​។​

ការលើកឡើង របស់ ឯកឧត្តម​ឧកញ៉ា សមូហ​ក​បណ្ឌិត ឡី សុភាព បែបនេះ គឺ​ស្របគ្នា​ដែល​កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៤​កន្លងមកនេះ នៅ​វិមាន​៧ មករា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ជា​ប្រធាន​ឧត្តម ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន គណបក្ស​ប្រជាជន​កម្ពុជា ក៏​បាន​សង្កត់ធ្ងន់ ទាក់ទង​នឹង​ការ​កំណែទម្រង់ ការអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ផ្អែកទៅលើ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ដែរ ខណៈ​ការចុះហត្ថលេខា​ផ្លូវការ របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ២៩​ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុង​ការដាក់​អោយ​ប្រើប្រាស់​នូវ​យុទ្ធសាស្ត្រ ជាតិ ស្តីពី​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​។​

​បើ​តាម​ការបញ្ជាក់​របស់​ឯកឧត្តមឧ​ក​ញ៉ា​សមូហ​កឡី សុភាព ថា​យុទ្ធសាស្ត្រ​ជាតិ​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ បាន​ដាក់ចេញ ស្ដីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ បាន​បែងចែក​សេដ្ឋកិច្ច​ជា ៣ តំបន់ ៖​ទី​១.​តំ បន់​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទី​២. តំបន់​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ទី​៣. តំបន់​នៃ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​។​
​ពាក់ព័ន្ធ​ទៅនឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឯកឧត្តម​សមូហ​ក​បណ្ឌិត​ឡី សុភាព មានប្រសាសន៍ថា «​ទាំង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍​ដល់ ប្រជាពលរដ្ឋ​កម្ពុជា និង​ជា​គោលដៅ​អាទិភាព របស់ រាជរដ្ឋាភិបាល ទាំង​ក្នុង​អាណត្តិ​កន្លង​ទៅ និង​អាណត្តិ​ទី​៧​នេះ​។ ដូចនេះ​រាជរដ្ឋាភិបាល​ខិតខំ​យក​អស់ កម្លាំង កាយ​ចិត្ត ក្នុង​ការយកចិត្តទុកដាក់ គិតគូរ​ធ្វើយ៉ាងណា បង្កើន​ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​លទ្ធភាព​ជួយ​ដល់​សេដ្ឋ កិច្ច​ក្រៅ​ប្រព័ន្ធ​ឱ្យបាន​ទាន់ពេលវេលា ស្រប​តាម​គោលដៅ​អនុវត្ត មុន​ដំណាច់ ឆ្នាំ​២០២៣​។​
​តាម​ទស្សនៈ​វិស័យ​នេះ ឯកឧត្តម​ប្រធាន​សមាគមន៍​យុវជន​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បញ្ជាក់ថា សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អាច​ចូលរួម​ជួយ​ក្នុង​ទិដ្ឋភាព ៣​យ៉ាង រួមមាន​៖
១.​ជួយ​កាត់បន្ថយ​ភាពក្រីក្រ និង វិសមភាព​សង្គម​
២.​ជួយ​ពង្រឹង​ភាព​ធន់​នៃ​សេដ្ឋកិច្ចជាតិ​
៣.​ជួយ​បង្កើន​កំណើន​សេដ្ឋកិច្ចជាតិ​។ ហើយ​នៅក្នុង​ចំណុច​ទី​៣​នេះ បាន​លើកឡើង​ផង​ដែរ​ថា ដើម្បី​ផ្ដល់​នូវ​ការធានា និង​លើកទឹកចិត្ត​ដល់​ប្រជាជន ដែល​ប្រកប​របរ មាន​លក្ខណៈ តូច និង​មធ្យម ហើយ​ស្ថិត​នៅក្រៅ​ប្រព័ន្ធ អាច​ចូលរួម​ក្នុង​ការចុះបញ្ជី និង​រួមចំណែក ក្នុង​ការអនុវត្ត​គោលនយោបាយ​បាន រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​ការអនុគ្រោះ ដែល​ជា​អត្ថប្រយោជន៍​ជាច្រើន ជូន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​ឯកឧត្តម​សមូហ​ក​បណ្ឌិត​ឡី សុភាព បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន វិស័យ​ឯកជន សមាគម អង្គការ​ជាតិ​និង​អន្តរជាតិ ព្រមទាំង​ដៃគូ​អភិវឌ្ឍន៍ ទាំងអស់ លើ​កិច្ច​សហការ​ជិតស្និទ្ធ ប្រកបដោយ​ស្មារតី​ស្ថាបនា ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​នេះ ប្រកប ដោយ​ស្មារតី​បុរេ​សកម្ម និង​ការទទួល ខុស​ត្រូវ​ខ្ពស់ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា «​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣- ២០២៨» នឹង​ក្លាយជា​សក្ខីភាព​ដែល​សបញ្ជាក់​ឱ្យឃើញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​និង​កិច្ចខិតខំ ប្រឹងប្រែង​ឥត​ស្រាកស្រាន្ត​របស់​រាជរដ្ឋាភិបាល ក្នុង​ការលើកកម្ពស់​កា​រ​គាំទ្រ ពង្រឹងសមត្ថភាព និង​បង្កើន ផលិតភាព​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ព្រមទាំង​ពន្លឿន​ការចូលរួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ​និង​ប្រជាជន​កម្ពុជា​ទាំងមូល ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

សូមបញ្ជាក់​ថា ពាក់ព័ន្ធ​ទៅនឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ​ដែរ សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំង​អស់ នៅពេល​ចុះបញ្ជី​និង​ទទួលបាន​អត្ថប្រយោជន៍ ៩​ចំណុច ក្នុងនោះ​មាន​ការលើកលែង​ការផាកពិន័យ​បំណុល​រួម​ទាំង​ការលើកលែង​ពន្ធ​រយៈពេល ៥​ឆ្នាំ​ផង​ដែរ​។​
​សម្ដេចនាយក​រដ្ឋមន្ត្រី​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទៅ​ចុះបញ្ជី​ដោយ​ស្ម័គ្រចិត្ត និង​ទទួលបាន​អត្ថប្រយោជន៍​ផ្សេងៗ​ពី​រដ្ឋ ដូចជា​ទទួលបាន​ការ​លើកលែង ការផាកពិន័យ បំណុល រួម​ទាំង​ការលើកលែង​ពន្ធ​រយៈពេល ៥ ឆ្នាំ​ជា​ដើម​។​

ការបញ្ជាក់​យ៉ាង​ដូច្នេះ​សម្ដេច​ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ​នៅ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីអំពី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ ២០២៣ ថ​ល់​២០២៨ នា​ថ្ងៃ​ទី ១០ ខែតុលា ឆ្នាំ ២0២៣ កន្លងទៅនេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល