មន្ត្រីចំនួន ០៣រូប របស់គណបក្សភ្លើងទៀន នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានចាកចេញពីគណបក្សភ្លើងទៀន មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
ការចាកចេញនេះ បន្ទាប់ពីពួកគេអស់ជំនឿលើមេដឹកនាំគណបក្សភ្លើងទៀន ពោល
អសមត្ថភាព ពុករលួយ បក្ខពួកនិយម។
មន្ត្រីទាំង ៣រូបរបស់គណបក្សភ្លើងទៀន ដែលមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា រួមមាន៖ ១- លោក ឃួន សារឿន ជាអនុប្រធានគណបក្សភ្លើងទៀនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ២- លោក ហេង ដារ៉ា សមាជិកប្រតិបត្តិគណបក្សភ្លើងទៀនស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ៣- លោក អ៊ុន បន ប្រធានគណបក្សភ្លើងទៀនឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕