ទាន់ហេតុការណ៍
​ប្រមុខ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ អ្នករាយការណ៍​ពិសេស UN វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ ៣០​ឆ្នាំ​មកនេះ​! - ឯកឧត្ដម​បណ្ឌិត អ៊ាង សុផល្លែត បន្ដ​យុទ្ធនាការ​ដាំ​កូនឈើ ១​ម៉ឺន​៥​ពាន់​ដើម នៅ​ខេត្ត​ឧត្តរមានជ័យ​ - អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញ​សេចក្តីថ្លែងការណ៍​៤​ចំណុច ច្រានចោល​ព័ត៌មាន​ពី​ការ​កាត់​ទឹកដី ៤​ខេត្ត​ទៅ​ប្រទេស​វៀតណាម​ - ប្រជាពលរដ្ឋ​បន្ដ​ឆ្លងដែន ខុស​ច្បាប់​តាម​ច្រករបៀង​ភ្នំ​ដី សង្ស័យថា​មាន​អ្វី​បិទបាំង​ទើប​មិន​មាន​ចំណាត់ការ​..! - សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស្ត​វៀតណាម​ - ក្រសួង​ព័ត៌មាន​បើក​សិក្ខាសាលា​ស្តីពី ពិគ្រោះ​យោបល់​បន្ត​លើ​សេចក្តីព្រាង «​ធម្មនុញ្ញ​វិជ្ជាជីវៈ​សារព័ត៌មាន >> ក្រោម​អធិបតីភាព ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ - ឯកឧត្តម រ័ត្ន ស្រ៊ាង ចេញ​ញត្តិ​គាំទ្រ​សារ​ពិសេស សម្តេច​តេជោ ហ៊ុន សែន ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​កម្ពុជា​-​ឡាវ​-​វៀតណាម និង​ថ្កោលទោស​ជន​ដែល​ញុះញង់ និង​បំភ្លៃ​ការពិត​ - ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV) កម្ពុជា ឡាវ វៀតណាម​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត​៖ កម្ពុជា​ត្រូវ​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ការថែទាំ​សុខភាព​សមុទ្រ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Atul KHARE អគ្គលេខាធិការរង នៃ​អ​.​ស​.​ប​. ទទួលបន្ទុក​ផ្នែក​គាំទ្រ​ប្រតិបត្តិការ ចូលជួប​សម្ដែង​ការគួរសម​
0

ជនសង្ស័យ​ម្នាក់ ធ្លាប់​ពន្ធនាគារ​០៥​លើក ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​ជា​លើក​ទី​០៦!

ជនសង្ស័យ​ម្នាក់ ធ្លាប់​ពន្ធនាគារ​០៥​លើក ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ចូល​ពន្ធនាគារ​ជា​លើក​ទី​០៦!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ មាន​ជនសង្ស័យ​០១​នាក់ បានធ្វើ​សកម្មភាព​លួច​កាច់​ក​ម៉ូតូ​០១​គ្រឿង​ម៉ាក ស្កូ​ពី ពណ៌​ស ស្លាក​លេខ កំពត 1P-7150 នៅ​ចំណុច ផ្ទះ​លេខ 32E3 ផ្លូវ​១០៩ ភូមិ​២ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។ បន្ទាប់​មក​ជនសង្ស័យ​បាន​យក​ម៉ូតូ​ខាងលើ​ទៅ​លក់​នៅ​ម្តុំ​តាន់​ប៉ា ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ ប៉ុន្តែ​ពុំ​មាន​អ្នក​ទិញ​នោះ​ទេ​។ ក្រោយពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការឃាត់​ជនសង្ស័យ​០១​នាក់ ឈ្មោះ ផាត់ រដ្ឋា ហៅ ថៃ ភេទ ប្រុស អាយុ ៣៧​ឆ្នាំ និង​ចាប់យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ភិនភាគ​ខាងលើ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

​តាម​ចម្លើយ​ជនសង្ស័យ បាន​សារភាព​ឲ្យដឹងថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព លួច​ម៉ូតូ​០១​គ្រឿង​នៅ​ទីតាំង​ខាងលើ​ពិតប្រាកដ​មែន ហើយ​កន្លងមក​ខ្លួន​ធ្លាប់​ជាប់​ពន្ធនាគារ ចំនួន​០៥​លើក​មក​ហើយ​។ ដោយ​លើក​ទី​១ កាលពី​អំឡុង​ឆ្នាំ​២០០៥ ខ្លួន​និង​បក្សពួក​មាន​គ្នា​ចំនួន ០៣​នាក់ មានឈ្មោះ ជា ឈ្មោះ និត និង ឈ្មោះ មន ប្រដាប់​ដោយ​អាវុធខ្លី​ម៉ាក K59 ចំនួន ០៤​ដើម បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា សេ​១២៥ ពី​ជនរងគ្រោះ បានសម្រេច ប៉ុន្តែ​បន្ទាប់ពី​ធ្វើ​សកម្មភាព​បាន ១​ថ្ងៃ ខ្លួន និង​បក្សពួក​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ជាប់​ពន្ធនាគារ រយៈពេល​ជាង​៨​ឆ្នាំ រហូតដល់​ឆ្នាំ​២០១៣ ទើប​ខ្លួន​ចេញពី​ពន្ធនាគារ​វិញ​។ លើក​ទី​២ ក្នុង​ឆ្នាំ​២០១៥ ខ្លួន និង​បក្ខពួក ឈ្មោះ ប្លោក បានធ្វើ​សកម្មភាព ឆក់​កាបូបដៃ​ពី​ជនរងគ្រោះ​ភេទ​ស្រី នៅ​ម្ដុំ​ស្តុប​ពេទ្យ​ចិន​បាន​សម្រេច ក្រោយមក​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ជាប់​ពន្ធនាគារ រយៈពេល​១​ឆ្នាំ​។ លើក​ទី​៣ នៅ​ឆ្នាំ ២០១៨ ខ្លួន​បាន​ធ្វើ​សកម្មភាព ជួញដូរ ចែកចាយ​គ្រឿងញៀន ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​ត្រូវ​ជាប់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​។ លើក​ទី​៤ នៅ​ឆ្នាំ​២០២០ បន្ទាប់​ពី​ខ្លួន​ចេញពី​ពន្ធនាគារ ខ្លួន​បាន​បន្ត​ធ្វើ​សកម្មភាព ជួញដូរ ចែកចាយ​គ្រឿងញៀន​ម្តងទៀត ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ហើយ​ជាប់ពន្ធនាគារ​រយៈពេល ៩​ខែ ១៥​ថ្ងៃ​។ លើក​ទី​៥ នៅ​ឆ្នាំ​២០២២ ខ្លួន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន ជាប់​ព័ន្ធ​នា​គារ​១​ឆ្នាំ​កន្លះ​។ និង​លើក​ទី​៦ នេះ ខ្លួន​បាន​លួច​កាច់​ក​យក​ម៉ូតូ​០១​គ្រឿង កាលពី​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ក៏​ត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ​៧​មករា ឃាត់ខ្លួន​បាន​ម្តងទៀត ហើយ​កន្លងមក​ខ្លួន​ក៏​បាន​ប្រើប្រាស់ គ្រឿងញៀន​យ៉ាង​សកម្ម​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល