ទាន់ហេតុការណ៍
អភិបាលខេត្ត​កំពង់ចាម បាន​ណែនាំ​ដល់ មន្ទីរ​សុខាភិបាល ត្រូវ​ពង្រឹង​គុណភាព នៃ​ការ ដោះស្រាយ​បញ្ហា​ផ្សេងៗ ក្នុងការ គ្រប់គ្រង​មន្ទីរពេទ្យ​ផងដែរ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រី​ការពារជាតិ និង​ជា​ប្រធានាធិបតី​ជាប់ឆ្នោត នៃ​សាធារណៈរដ្ឋ​ឥណ្ឌូណេស៊ី ចូលជួប​សម្តែង​ការគួរសម - ​ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ​ខណ្ឌដង្កោ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម​! - វត្ត​គិរី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​)​ពិធីបុណ្យ​ដង្ហែរ​ព្រះពុទ្ធ​ដី​ម៉ាករ យក មក​តម្កល់​នៅ​វត្ត គី​រី​សុ​វណ្ណា​រាម​(​ហៅ​វត្ត​វាល​ព្រះ​) - សម្ដេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាត​ឱ្យ ឯកឧត្តម កា​ណាត់ ទូមិស​ហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូត​កា​ហ្សាក់​ស្ថាន​តែងតាំង​ថ្មី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង​ - សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​មាន​ការងារ​សំខាន់ៗ​ដែល​ត្រូវ​ធ្វើ​ដើម្បី​ធានា​នូវ​ការការពារ​អធិបតេយ្យភាព​ទឹកដី​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ឯកឧត្តម វ៉ាង ស៊ា​វ​ហុង ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​សម្រាប់​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ - សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ប្រគល់​វិញ្ញាបនបត្រ​សម្បទា​ខាង​វិជ្ជាជីវៈ​មេធាវី​ដល់​សិស្ស​មេធាវី និង ប្រគល់​វិញ្ញាបនបត្រ សុក្រឹតការ​វិជ្ជាជីវៈ​មេធាវី​ដល់​សិក្ខាកាម​មេធាវី សរុប​ចំនួន ១ ៦៦០ នាក់​ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បំពេញ​ទស្សនកិច្ច​ការងារ នៅ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ - ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្រុង​កំពង់ចាម បើ​ក​វេទិកាសាធារណៈ នៅ​សង្កាត់​វាលវង់ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​
0

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី អនុញ្ញាត​ឱ្យ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​

សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី អនុញ្ញាត​ឱ្យ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ចូលជួប​ពិភាក្សា​ការងារ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​រសៀល​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន (Vitit Muntarbhorn) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​សហការី ចូលជួប​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងឱកាស​នៃ​ជំនួប​នេះ លោក​សាស្ត្រាចារ្យ វិ​ទិត មុន​តា​ប៊​ន បាន​ថ្លែងអំណរគុណ​ចំពោះ សម្តេច​ធិបតី ដែល​បាន​ឆ្លៀត​ពេលវេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និង​សហការី ចូលជួប​ពិភាក្សា​ការងារ ព្រមទាំង​បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការអភិវឌ្ឍ​រីកចម្រើន​របស់​កម្ពុជា ធៀប​នឹង​ជំនាន់​ដែល​លោក​នៅ​បំពេញការងារ​គាំទ្រ​ដល់​ជនភៀសខ្លួន​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៩ និង​ក្នុង​ដំណាក់កាល​នៃ​ការស្វែងរក​សន្តិភាព​ក្នុង​ឆ្នាំ​១៩៩៣ ។

​ជាមួយគ្នា​នេះ​ផង​ដែរ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​រូបនេះ ក៏​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​ការសម្រេច​បាន​នូវ​សមិទ្ធិផល​ការងារ​មួយចំនួន ជាអាទិ៍​៖ ១. កម្មវិធី​ផ្តល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវី​ដ​-១៩ ដល់​ប្រជាជន រួម​ជាមួយនឹង​កម្មវិធី​គាំពារ​សង្គម​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក៏ដូចជា​ការបរិច្ចាគ​វ៉ាក់សាំង​ទៅ​ដល់​បណ្តា​ប្រទេសជិតខាង​; ២. ការទទួល​ស្វាគមន៍ និង​ការបើកចំហរ​របស់​រា​ជ​រដ្ឋាភិបាល នៅ​ក្នុង​ការពិភាក្សា​ជាមួយ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស និង ៣. ការបង្កើត​ឱ្យមាន​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ដែល​បាន​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ទី​មួយ​នៅក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន ដែល​មាន​ច្បាប់​ដ៏​សំខាន់​នេះ ។​

​ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​សម្តែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​លោក​សាស្ត្រាចារ្យ និង​សហការី នៅក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ទី​២ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​នេះ និង​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​តែង​បានចាត់ទុក​យន្តការ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ជា​ដៃគូ​នៅក្នុង​កិច្ចសន្ទនា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ព្រម​ជាមួយ​នឹង​ការថ្លែងអំណរគុណ​ចំពោះ​ការទទួលស្គាល់​នូវ​សមិទ្ធិផល​ការងារ​សំខាន់ៗ ដែល​កម្ពុជា​សម្រេចបាន​នៅក្នុង​វិស័យ​សិទ្ធិមនុស្ស ហើយ សម្តេច​ធិបតី ក៏​បាន​លើកទឹកចិត្ត​ដល់​អ្នករាយការណ៍​ពិសេស ធ្វើយ៉ាងណា​ចូលរួមចំណែក​ជួយ​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​បណ្តា​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សិទ្ធិសេរីភាព​ប្រកបដោយ​ការទទួលខុសត្រូវ និង​នៅក្នុង​ក្របខ័ណ្ឌ​ដែន​កំណត់​របស់​ច្បាប់​ជា​ធរមាន ។

​ទន្ទឹមនឹងនេះ សម្តេច​ធិបតី ក៏​បាន​គូសបញ្ជាក់​អំពី​ការរីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា​, ការកាត់បន្ថយ​ភាពក្រីក្រ​, លំហរ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​គោលនយោបាយ និង​កម្មវិធី​នយោបាយ​អាទិភាព​សំខាន់ៗ​មួយចំនួន ដែល​មាន​កំណត់​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដល់​គណៈប្រតិភូ​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស ផងដែរ ៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល