ទាន់ហេតុការណ៍
​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មាន​រោងចក្រ​ធំៗ ចំនួន ៣ គ្រោង​មក​វិនិយោគ​នៅក្នុង​ខេត្ត​ព្រៃវែង - សមាគម​សារព័ត៌មាន​ចំនួន​០៥ បើក​វគ្គ​បណ្ដុះបណ្ដាល​ជូន​សិក្ខាកាម​ចំនួន ៦៨៤​នាក់ នៅ​រាជបណ្ឌិត្យសភាកម្ពុជា​ - លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ៖ សូម​បង្ហាញ​នៅ​រូបភាព ដែល​បាន​ធ្វើអោយ​ខ្ញុំ មាន​អារម្មណ៍​រំភើប​ក្តុកក្តួល​រំជួលចិត្ត​នឹកស្មាន​មិន​ដល់ ! - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជា​អធិបតី​កម្មវិធី​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​ពាម​រក៍ - ​អនុប្រធាន​ធនាគារ​អភិវឌ្ឍ​អាស៊ី​ជឿជាក់ថា កម្ពុជា​នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​អ​ព្យ​ក្រឹត​កាបូន នៅ​ឆ្នាំ​២០៥០ - កម្ពុជា និង​ឡាវ ប្តេជ្ញា​ចិត្ត​រួម​គ្នា​កាត់បន្ថយ​ការបំពុល​ប្លា​ស្ទិក នៅ​តាម​ដង​ទន្លេមេគង្គ - ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ៖ មន្ត្រីនគរបាល​ជាតិ ទោះ​មាន​ឋានន្តរស័ក្តិ​និង​តួនាទី​យ៉ាងណាក៏ដោយ ត្រូវតែ​គោរព​វិន័យ​ឱ្យបាន​ច្បាស់លាស់ ពិសេស​ការសុំ​ច្បាប់​ - សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ប្រធាន​ក្រុមហ៊ុន SK Securities ចូលជួប​សម្ដែង​ការគួរសម​ - សម្ដេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ លោក​ប្រធាន និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KB Financial Group ចូលជួប​សម្ដែង​ការគួរសម​
0

សន្និសីទ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP28 នៅ​ទីក្រុង​ឌូ​បៃ ចាប់ផ្តើម​ហើយ​!

សន្និសីទ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP28 នៅ​ទីក្រុង​ឌូ​បៃ ចាប់ផ្តើម​ហើយ​!

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន តំណាង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​  បាន​ចូលរួម​ក្នុង​ពិធី​បើក​សន្និសីទ (COP28) ជា​ផ្លូវការ​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា​នេះ​។ សន្និសីទ​កំពូល​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រតិភូ​នៃ​ប្រទេស​សមាជិក​ចំនួន​១៩៦ រួម​ទាំង​អ្នកដឹកនាំ​ធុរកិច្ច យុវជន អ្នកវិទ្យាសាស្ត្រ ជនជាតិដើម​ភាគតិច អ្នកសារព័ត៌មាន អ្នកសង្កេតការណ៍ តំណាង​ស្ថាប័ន អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត សរុប​ប្រមាណ​ជិត ៧០ ០០០​នាក់​។

​នា​ឱកាស​នៃ​ពិធី​បើក​ជា​ផ្លូវការ​នេះ ព្រះអង្គម្ចាស់ Sheikh Mohamed bin Zayed Al Nahyan ប្រធានា​ធិបតេ​យ្យនៃប្រទេស United Arab Emirates ឯកឧត្តម António Guterres អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ និង​ព្រះមហាក្សត្រ Charles III រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ពិភពលោក​មួយ​ចំនួន​បាន​ចូលរួម​ថ្លែង​សុន្ទរកថា ប្រកប​ដោយ​ខ្លឹមសារ​សំខាន់ៗ ដូចខាងក្រោម ៖
១-​សិក្សា​និង​វាយតម្លៃ​នូវ​ចំនួន​ឧស្ម័ន​ផ្ទះ​កញ្ចក់​សកល (Global Stocktake) ដើម្បី​រក្សា​ឱ្យបាន​នូវ​កំណើន​កម្តៅ​សកល​ត្រឹម​១,៥ សង្សា​សែ​ល​ស៊ុស ស្រប​តាម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​ការប្រែប្រួល​អាកាសធាតុ
២-​ជំរុញ​ការ​កៀគរ​ថវិកា ១០០ ០០០ លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ ដើម្បី​សកម្មភាព​ឆ្លើយតប​នឹង​ការកាត់បន្ថយ និង​ការ​បន្សាំ​នៃ​ការប្រែប្រួល​អាកាសធាតុ​
៣-​ការជំរុញ​អភិវឌ្ឍន៍​ថាមពល​កកើត​ឡើងវិញ​និង​ប្រសិទ្ធភាព​ថាមពល
៤-​ជំរុញ​មូលនិធិ​នៃ​ការបាត់បង់​និង​ខូចខាត ជួយ​ដល់​ប្រជា​សហគមន៍ រងគ្រោះ​ដោយ​ការ​ប្រែ​ប្រែប្រួល​អាកាសធាតុ​
៥-​ការបង្កើន​ចំណេះដឹង កសាង​សមត្ថភាព​, និង​ការផ្លាស់ប្ដូរ​បច្ចេកវិទ្យា ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​អាកាសធាតុ​

​សន្និសីទ​កំពូល​ស្តីពី​ការប្រែប្រួល​អាកាសធាតុ COP28 នៅ​ទីក្រុង​ឌូ​បៃ​ឆ្នាំនេះ បាន​បង្ហាញ​អំពី​ប្ដេជ្ញាចិត្ត​ដ៏​មុតមាំ​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​អសកាស​ធាតុ ក្រោម​ពាក្យស្លោក «​ធ្វើ​ច្រើន និយាយ​តិច more actions, less words» ដែល​ខ្លឹមសារ​ទាំងអស់នេះ ពិតជា​ស្របទៅនឹង​ការតាំង​ចិត្ត​របស់​រាជ​រដ្ឋាភិបាល​ស្តីពី​ថាមពល​ស្អាត និង​ការអភិវឌ្ឍ​ដោយ​ចីរភាព អនុលោម​តាម​ការអំពាវនាវ​របស់​កម្ពុជា «​និយាយ​ផង ធ្វើ​ផង​» ដែល​យើង​កំពុង​អនុវត្ត​៕​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល