ព្រឹកថ្ងៃទី០៦ ខែកញ្ញា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញសួរសុខទុក្ខ និងនាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្តកំពង់ចាម ជូនឯកឧត្ដម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការទី៤ ទទួលបន្ទុក មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២០នេះ។
ខណៈនោះផងដែរ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូអមដំណើរ បានជូនពរ ឯកឧត្តម ហ៊ុន ណេង និងលោកជំទាវ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ដើម្បីបន្តចូលរួមកសាង អភិវឌ្ឍន៍ប្រទេសជាតិ និងប្រជាជន ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមគោនយោបាយដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិត របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីជាម្លប់ត្រជាក់ត្រជុំសម្រាប់ប្រជាជនទូទាំងខេត្តកំពង់ចាម។