ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ និង​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ព្រែក​ខ្សេវ ព្រែក​ឡុង និង​នៅ​តំបន់​ទំនប់​៩៦ ក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​

​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ និង​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ព្រែក​ខ្សេវ ព្រែក​ឡុង និង​នៅ​តំបន់​ទំនប់​៩៦ ក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ខេត្ត​កណ្ដាល ៖ រសៀល​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណ​:​កម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ព្រមទាំង​សហការី និង​ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​តំបន់​ព្រែក​ខ្សេវ ព្រែក​ឡុង និង​នៅ​តំបន់​ទំនប់​៩៦ ក្នុង​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​។ ក្នុងឱកាស​ចុះ​ពិនិត្យ​នេះ​ផងដែរ ក្រុម​ការងារ​បាន​ធ្វើកា​រ កាយ​ផ្តាច់មុខ​ទឹក​នៅ​តំបន់​ព្រែក​ឡុង ដើម្បី​រំដោះ​ទឹក​ចូល​ទន្លេ​បាសាក់ បញ្ជា​សការ​ជន់​លិច​ក្នុង​តំបន់​មួយចំនួន​ក្នុង​ក្រុង​តាខ្មៅ​។​

​បន្ទាប់​ពី​ពិនិត្យ​ស្ថានភាព​ទឹក​ជំ​នួន​រួចមក ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃ​គណ​:​អភិបាលខេត្ត​កណ្ដាល អញ្ជើញ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​មក​តាំង​លំនៅ នៅ​ទី​ទួល​សុវត្ថិភាព​ក្នុង​តំបន់​ទំនប់​៩៦ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន​៣០ គ្រួសារ​មក​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ទីនេះ​។​

មានប្រសាសន៍​សំណេះសំណាល ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​បន្ត​ការប្រុងប្រយ័ត្ន​ទាំងអស់គ្នា ពិសេស​ក្មេង​តូចៗ មិន​ត្រូវ​ឱ្យ​ពួកគាត់​នៅក្បែរ​ទឹក​ឡើយ ជាមួយគ្នា​នេះ​ផង​ដែរ​សូម​ថែរក្សា​សុខភាព តាមរយៈ ការហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​។ ឯកឧត្តម​អភិបាលខេត្ត​បន្ថែមថា ប្រជាពលរដ្ឋ​ដែល​មក​តាំង​លំនៅ​នៅ​ទី​ទួល​សុវត្ថិភាព​ក្នុង​តំបន់​ទំនប់​៩៦​នេះ ទទួលបាន​ការឧបត្ថម្ភ​ជា​គ្រឿងឧបភោគ​បរិភោគ​ពី​រដ្ឋបាល​ក្រុង​តាខ្មៅ ជាមួយគ្នា​នេះ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត បាន​រៀបចំ​ដាក់​ធុង​ទឹកស្អាត​ចំណុះ​១០០០​លីត្រ ចំនួន ៥ ធុង និង​បាន​ដាក់​អំពូល​សូ​ឡា​ចំនួន ៥ ដើម​ផង​ដែរ​។​

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល​នៃ​គណ​: អភិបាលខេត្ត​កណ្ដាល បានឱ្យដឹង​ទៀត​ផង​ដែរ​ថា អាជ្ញាធរខេត្ត ក្រុង ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​និង​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ជា​បន្ត​ទៅទៀត ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​សូម​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ប្រុងប្រយ័ត្ន​ខ្ពស់ និង​ចូលរួម​សហការ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល