ទាន់ហេតុការណ៍
ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​ - ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​សន្និបាត​សាខា​កាកបាទក្រហម​ខេត្ត​ត្បូងឃ្មុំ អាណត្តិ​ទី​៣២០២៤-២០២៩ - លោក​អភិបាល​ស្រុក​កោះ​ធំ​រង​ការរិះគន់​ថា ធ្វើ​របាយការណ៍​ភូតកុហក​អភិបាលខេត្ត​កណ្តាល ករណី​ដណ្តើម​តូប​គ្នា​ - បំផ្ទុះ​ថ្មភ្នំ បណ្តាលឱ្យ​រងរបួស​ម​នុស្ស​ក្មេង​ចាស់ ចំនួន​៤​នាក់ នៅ​ខេត្ត​កំពត​ - សកម្មភាព​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា កម្មវិធី​អាជីវកម្ម​ចល័ត និង​កម្មករ​សំណង់​នៃ​សស​យក​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ស្តីពី "​បដិវត្ត​កម្ម​បញ្ញា​សិប្ប​និមិត្ត និង​យុទ្ធសាស្ត្រ​ត្រៀម​ខ្លួន​សម្រាប់​អនាគត​កម្ពុជា "
0

ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​

ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

ព្រៃវែង​៖ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ អមដំណើរ​ដោយ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ប្រចាំការ ឯកឧត្តម​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​មាន​ការចូលរួម​ពី​លោក​អភិបាល​ស្រុក​ព្រះស្ដេច បាន​អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវ​មួយ​ខ្សែ ប្រវែង ១,៦​គីឡូម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​ក្រូច និង​ភូមិ​ស្នាយ​ព្រីម ឃុំ​នគររាជ ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង តាម​ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ នា​ព្រឹក​ថៃ្ងអាទិត្យ ១១​កើត ខែ​អស្សុជ ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២៤​។

​ឯកឧត្ដម​រដ្ឋមន្ដ្រី បាន​ណែនាំ​ឱ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រៃវែង​ចុះ​ធ្វើការ​សិក្សា និង​ពិនិត្យ​លទ្ធភាព​ដើម្បី​ដាក់បញ្ចូល​ទៅក្នុង​គម្រោង​របស់​ក្រសួង ដោយ​សាងសង់​ជា​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ជាន់ DBST ឬ​ជា​ផ្លូវ​បេតុង​។ បន្ទាប់មក ឯកឧត្ដម​រដ្ឋមន្ដ្រី និង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​ទៅ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ដែល​សាងសង់​ដោយ​សាច់ប្រាក់​ពលកម្ម និង​ស្ពានឈើ​ចំនួន ១​កន្លែង​មាន​ប្រវែង ៣៦​ម៉ែត្រ ទទឹង ៣,៥​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទួល​វិហារ និង​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង​។

​សូម​គូសបញ្ជាក់​ផងដែរ​ថា ស្ពាន​នេះ​សាងសង់​អំពី​ឈើ​ឆ្លងកាត់​ព្រែករ​បោះ​ព្រីង​ជាប់​ព្រំប្រទល់​ភូមិ​ទួល​វិហារ និង​ភូមិ​ស្វាយ​យា ឃុំ​ស្វាយ​យា ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង មាន​សភាព​ទ្រុឌទ្រោម និង​មាន​មាន​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ ឆ្លងកាត់​ស្ពាន​នេះ​ជា​អចិន្ដ្រៃយ៍ គឺ​ភូមិ​ទួល​វិហារ ភូមិរ​បោះ​ព្រីង ភូមិ​ក្តី​ស្លា ភូមិ​ប្រម៉ា និង​ភូមិ​ព្រៃ​បន្ទាយ សម្រាប់​ក្មួយៗ​សិស្សានុសិស្ស​ធ្វើដំណើរ​ឆ្លងកាត់​ទៅ​សាលាបឋមសិក្សា​ស្វាយ​យា និង​អនុវិទ្យាល័យ​កៀន​តា​ស៊ីវ អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ កម្មករ​ទៅ​ធ្វើការ​នៅ​រោងចក្រ​និង​ការធ្វើ​ចរាចរ​ដឹក​ជញ្ជូន​កសិផល​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​ទីផ្សារ​នានា​ក្នុង​ខេត្ត​ផងដែរ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍ ឱ្យ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ស្វាយរៀង សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម សិក្សា ដើម្បី​មាន​លទ្ធភាព​សាងសង់​ជា​ស្ពាន ឬ​ជា​ទំ​បន់​បង្ហៀរ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល