ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៥ និង​ប្រកាស​មុខតំណែង បំពាក់​ឋានន្តរសក្តិ ប្រគល់​ប័ណ្ណ លិខិត​សរសើរ ជូន​ដល់​យោធិន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​! - ក្រុម​នាយទាហាន​កងយោធពល​ខេមរភូមិន្ទ​បញ្ចប់​ការសិក្សា​ពី​បណ្ឌិតសភា យោធា​អូស្ត្រាលី ប្តេជ្ញា​ចូលរួម​បម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និង​គាំទ្រ​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​! - កីឡា​ដើម្បី​សន្ដិភាព និង​បរិស្ថាន​នៅ​កម្ពុជា វគ្គ​ផ្តាច់ព្រ័ត្រ​ - ​មន្ត្រី​ឧទ្យានុ​រ​ក្ស​ការិយាល័យ​ដែនជម្រកសត្វព្រៃ​ស្រែពក​-​ណា​ម​លៀរ ប្រទះ​ឃើញ​សត្វ​ស្វា​ជាច្រើន​ប្រភេទ នៅ​ភូមិ​កោះ​ម្យើ​ល​លើ ឃុំ​ណង​ឃី​លិក ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​ - ជប៉ុន​ផ្ដល់​ឧបករណ៍​កម្ទេច​កាកសំណល់​ឱ្យ​កម្ពុជា​ដើម្បី​ឱ្យ​កម្ពុជា​ទទួលបាន ភាព​ស្អាត ប្រទេស​ជប៉ុន​បាន​សម្រេច​ផ្តល់​រថយន្ត ចំនួន​១០​គ្រឿង ដើម្បី​ប្រមូល និង​ក​ម្ទេស​កាកសំណល់​(​សំរាម​) - លោក​ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញ​ចុះ​សួរ​សុខ​ទុក​គ្រួសារ​អាវុធហត្ថ​ក្រុង​ច្បារមន​ទើប​ឆ្លងទន្លេ​(​លំហែ​មាតុភាព​) - សមត្ថកិច្ច​រកឃើញ​ទីតាំង​លាក់​ឈើ​ខុសច្បាប់​កប់​ក្នុង​ដី​នៅ​ខេត្ត​មណ្ឌល​គី​រី​  - មន្ត្រី​ក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​ចំពោះ​ការបញ្ចេញ​ទឹក​កខ្វក់​ប៉ះពាល់​ប្រភពទឹក​សាធារណ​របស់​រោងចក្រ​១​កន្លែង​នៅក្នុង​ខេត្ត​ព្រះសីហនុ​ - លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវ:អ្នកសារព័ត៌មានកម្ពុជា ផ្ញើលិខិតរំលែកមរណៈទុក្ខ គោរពជូន ចំពោះក្រុមគ្រួសារសព ឯកឧត្តម តូច សារ៉េត រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ដែលបានទទួលមរណៈភាព - អង្គភាព​ចីរភាព​បរិស្ថាន​កម្ពុជា (CESO) ចេញ​ញ្ញតិ គាំទ្រ​ការអនុវត្ត​ការងារ​របស់​ក្រសួង​បរិស្ថាន​លើ​យុទ្ធនាការ​ភាព​ស្អាត​ភាព​បៃតង​ក្នុងអំឡុងពេល​ជាង ១៥ ខែ ក្រោម​ការដឹកនាំ​របស់ ឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​នីតិកាល​ទី ៧ នៃ​រដ្ឋ​សភា​កម្ពុជា
0

ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​

ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

​នៅក្នុង​ឱកាស​ទទួលបាន​ការអនុញ្ញាត​ចូល​ជួប​សំដែង​ការគួរសម​និង​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន នារ​រសៀល​ថ្ងៃ​ចន្ទ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួង​បរិស្ថាន ប្រតិភូ​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ និង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល បានរួម​គ្នា​បង្ហាញ​ការប្តេជ្ញា​ចិត្ត​ចូលរួម​ដោះស្រាយ​បញ្ហា​បរិស្ថាន ជាពិសេស​ចូលរួម​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន (២០២៣-២០២៨) ការធានា​ឱ្យបាន​នូវ​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព ដែល​ជា​កត្តា​ចាំបាច់​ក្នុង​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​ថ្លែង​ស្វាគមន៍​ចំពោះ​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ ដើម្បី​អនាគត​កម្ពុជា​ស្អាត បៃតង និង​ធ្វើឱ្យ​ផ្ទះ​យើងទាំងអស់គ្នា មាន​ការអភិវឌ្ឍ​កាន់តែ​រឹងមាំ មាន​ការរីកចម្រើន ប្រកបដោយ​ចីរភាព​។ ឯកឧត្តម​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​ជាមួយ តំណាង​គណបក្ស​នយោបាយ​និង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល អំពី​ការ​សហការ​គ្នា​ធ្វើយ៉ាងណា ជំរុញ ភាព​ស្អាត ទាំង​ក្នុង និង​ខាងក្រៅ ទាំង​នៅលើ​ដែន​គោក ដែនទឹក និង​ដែនអាកាស ដែល​ផ្លាស់​ប្តូរ​ឥរិយាបថ​នៃ​ការរស់នៅ​ថ្លៃថ្នូរ របស់​ប្រជាពលរដ្ឋ គឺជា​ការទាក់ទាញ​យ៉ាងសំខាន់ សម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​ការវិនិយោគ​កាន់តែ​ច្រើន​ឡើង​មក​ប្រទេស​កម្ពុជា ធ្វើឱ្យ​កម្ពុជា​មាន​ភាព ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ​។

​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត បាន​លើកឡើង​ថា ការចូលរួម​ពី​អ្នក​ស្រឡាញ់​បរិស្ថាន​ពិតប្រាកដ គឺ​ស្រឡាញ់​កម្ពុជា មិន​ធ្វើ​នយោបាយ​ធ្វើបាប​ខ្មែរ ធ្វើឱ្យ​ខ្មែរ​អាប់ឱន​កិត្តិយស​នោះទេ ការចូលរួម​គ្នា​ដើម្បី​កម្ពុជា​ស្អាត គឺ​ធ្វើឱ្យ​ផ្ទះ​របស់​យើងទាំងអស់គ្នា​ស្អាត​។ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជំរុញ​ឱ្យ​តំណាង​គណបក្ស​នយោបាយ​និង​សម្ព័ន្ធ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ ចូលរួម​ដាំ​ដើមឈើ​ឱ្យបាន​ច្រើន ជាពិសេស​ចូលរួម​ដើមត្នោត ដើម្បី​ថែរក្សា​វប្បធម៌ អត្តសញ្ញាណ​ជាតិខ្មែរ បង្កើត​គម្រប​បៃតង​នៅ​កម្ពុជា និង​ជា​កំណប់​ទ្រព្យ ទុក​ឱ្យ​កូនចៅ​បន្ថែមទៀត​។​

​សូម​បញ្ចាក់​ថា ថ្វីបើ​តំណាង​គណបក្ស​នយោបាយ មាន​និន្នាការ​ផ្សេងៗ​គ្នា​ក៏​ពិតមែន តែ​ចំពោះ​ការងារ​វិស័យ​បរិស្ថាន​វិញ​បែរជា​ធ្វើឱ្យ​អ្នក​មាន​និន្នាការ​ផ្សេងៗ​គ្នា ងាក​មក​ធ្វើការ​ជាមួយ​គ្នា​ទៅវិញ កត្តា​នេះ​បាន​សរ​បញ្ជាក់​ឱ្យឃើញថា បរិស្ថាន​គ្មាន​ការរើសអើង​វណ្ណៈ ពូជសាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ ពីព្រោះ​ថា​គ្រោះធម្មជាតិ​ដែល​កើតឡើង​ហើយ គឺ​តែងតែ​ផ្តល់​ទុក្ខទោស​ឱ្យ​មនុស្ស សត្វ និង​ធម្មជាតិ​ដោយ​គ្មាន​ការលើកលែង​នៅ​ទូ​ទាំង​សកលលោក​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឃើញ បានលឺ​អំពី​ចំណុច​ស្រប​ស៊ីគ្នា រវាង​តំណាង​គណបក្ស​នយោបាយ ដែល​មាន​និន្នាការ​ផ្សេងៗ​គ្នា តែ​មក​ធ្វើការ​រួមគ្នា ដើម្បី​លើកកម្ពស់​ភាព​ស្អាត ភាព​បៃតង និង​ចីរភាព​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល