ខេត្តកែប ៖ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជាកិត្តិយស ក្នុងពីធីប្រកាសទទួលស្គាល់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបជាប្រធានគណម្មាធិការ និងលោកជំទាវ សម៉ាលីដា ជាអនុប្រធានកិត្តិយសសាខា លោកជំទាវ អ៊ុលភិរុណ ជាអនុប្រធានអចិន្ត្រៃយ៍ ព្រមទាំងសមាជិកសមាជិកាគណៈកម្មាធិការសាខាកាកបាតក្រហមខេត្តកែបអាណត្តិទី៥នៅសាលប្រជុំធំសាលាខេត្តកែប ។
ពីធីប្រកាសនេះ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៌ឯកឧត្តម កែន សត្ថា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រីអតីតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានកិត្តិយសសាខា ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត លោកឧកញ៉ាលោកជំទាវ លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តសរុបប្រមាណ២៨១រូប។
ថ្លែងក្នុងពិធីប្រកាសនេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមកម្ពុជាខេត្តកែប មានប្រសាសន៍ថា ក្នុងនាមជាប្រធានអនុប្រធាននិងសមាជិកសមាជិកាសាខាត្រូវរួមគ្នាឆ្លើយតបចំពោះទំនុកចិត្តរបស់អង្គសន្និបាតតាមរយៈបន្តយកចិត្តទុកដាក់ប្រតិបត្តិនិងរក្សាខ្ចាប់នូវគោលការណ៍គ្រឹះទាំង៧ប្រការលក្ខន្តិកៈសេចក្តីសម្រចនិងការណែនាំរបស់កាកបាទក្រហមកម្ពុជាដើម្បីបំពេញភារកិច្ចឲ្យបានជោគជ័យព្រមទាំងរក្សានិងពង្រឹងសាមគ្គីភាពក្នុងជួរគណៈកម្មាធិការសាខាដោយទទួលយកការប្រឹក្សាជាមួយគណៈកិត្តិយសសាខានិងឯកភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមដោយស្មារតីទទួលខុសត្រូវខ្ពស់។
ខិតខំកៀរគររកមូលនិធិដើម្បីធានានិរន្តភាពរបស់សាខានិងផ្តល់សេវាកម្មមនុស្សធម៍ជូនដល់ជនរងគ្រោះឲ្យកាន់តែមានប្រសិទ្ធភាពខិតខំពង្រីកបណ្តាញអ្នកស្ម័ត្រចិត្តព្រមទាំងបន្តសហការល្អជាមួយអាជ្ញាធរគ្រប់ថ្នាក់ក្នុងបុព្វហេតុមនុស្សធម៌
ពង្រីកការផ្សព្វផ្សាយនិងចុះពន្យល់ណែនាំដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានអំពីការថែទាំសុខភាពនិងការរក្សាអនាម័យបរិស្ថានដើម្បីជៀសវាងនិងទប់ស្កាត់ជំងឺរាតត្បាតផ្សេងៗដូចជាCOVID-19និងគ្រុនឈាមគ្រុនឈីកតាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកជំទាវពុំចន្ទីនីអគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ណែនាំថាបន្ទាប់លើពីបានកែសម្រួលថ្នាក់ដឹកនាំសាខាខេត្តកែបក្នុងអណត្តិទី៥នេះក្នុងនាមកាកបាទក្រហមកម្ពុជាសូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកាកបាទក្រហមខេត្តបានខិតខំប្រឹងប្រែងធ្វើការងារបានល្អដើម្បីប្រជាពលរដ្ឋពិសេសសម្រាប់ជនរងគ្រោះផ្សេងៗគ្រប់ទិសទីទាន់ពេលវេលា។
លោកជំទាវពុំចន្ទីនីបានបញ្ជាក់ថាអំពីឋាន:ស្របច្បាប់របស់កាកបាទក្រហមស្ថិតក្រោមការគ្រងរបស់រដ្ឋគឺផ្អែកលើគោលការណ៍គ្រិះទាំង៧និងធ្វើដោយស្ម័គ្រចិត្តដោយគ្មានការបង្ខិតបង្ខំអ្នកណាម្នាក់ឡើយដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាដោយស្ម័គ្រចិត្តលើការងារមនុស្សធម៌និងបានរំលឹកអំពីបដិរូបនៃភាពមនុស្សធម៌និងបានបញ្ជាក់លម្អិតពីរចនាសម្ព័ន្ធតួនាទីនិងភារកិច្ចរបស់កាកបាទក្រហមកម្ពុជាដែលប្រតិបត្តិការងារមនុស្សធម៌ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម(ហៅកាត់ថាគោលការណ៍គ្រឹះទាំង៧របស់ចលនា)ដែលរួមមានភាពមនុស្សធម៌ភាពមិនលំអៀងអព្យាក្រឹតភាពសេវាកម្មស្ម័គ្រចិត្តឯករាជ្យភាពឯកភាពនិងសាកលភាព។
លោកជំទាវបានបញ្ជាក់ថាកាកបាទក្រហមកម្ពុជាជាស្ថាប័នឯករាជ្យតែឋិតនៅក្នុងច្បាប់របស់រាជរដ្ឋាភិបាលដោយដើរតួនាទីព្យាក្រិត្យមិនប្រកាន់និន្នាការនយោបាយអ្វីឡើយតែបើបុគ្គលណាចង់ចូលរួមផ្នែកមនុស្សធម៌ក៏ជាសិទ្ធបុគ្គលរបស់គេទេ។