ទាន់ហេតុការណ៍
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា គោរពថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សខួបលើកទី ២០ នៃការគ្រងរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕ - ក្រោយ​មិន​រំពឹង​ទុក្ខ​ថា ទទួលបាន​នូវ​ភាពយុត្តិធម៌ បាត់បង់​ទំនុកចិត្ត គ្មាន​សម្លាប់​ភាព អស់​ក្ដីសង្ឃឹម​ចំពោះ​លោក ឆៃ វណ្ណឌី អភិបាល​ស្រុក​កោះធំ បាន​ធ្វើ​របាយការណ៍​ភូតកុហក់​អភិបាលខេត្ត​កណ្តាល ក្រុម​អា​ជីករ​បាន​ស្នើសុំ​សម្តេច​តេជោ និង​សម្តេច​ធិបតី​ជួយ​រក​យុត្តិធម៌​អោយ​ជនរងគ្រោះ​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​ស្វាគមន៍ គណៈប្រតិភូ​ប៉ូលីស​ប្រដាប់អាវុធ នៃ​កងទ័ព​រំដោះប្រជាជន​ចិន​! - ប្រធាន​គណបក្ស​នយោបាយ​និង​អង្គការ​សង្គម​ស៊ីវិល​ចូលរួម​គាំទ្រ​បណ្តុះ​គំនិត​ស្អាត បៃតង និង​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ - ឯកឧត្តម ឆាយ ឫទ្ធិ​សែន ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ និង​ស្ពាន​ទ្រុឌទ្រោម ក្នុង​ស្រុក​ព្រះស្ដេច និង​ស្រុក​ស្វាយជ្រំ​ - ល្បែងស៊ីសង​មាន់​ជ​ល់អន​ឡាញ និង​ឡូតូ​8888 ស្ថិត​នៅ​ផ្សារ​ដី​ថ្មី ចំណុច​តារាង​បាល់ទះ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បើ​លេង​យ៉ាង​សប្បាយ មិន​ខ្វល់​ពី​អាជ្ញាធរ​ក្នុង​មូលដ្ឋាន​..! - ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​ប្រគល់​ថវិកា​ឧបត្ថម្ភ​ដល់​សមាជិក ដែល​មាន​ប្រពន្ធ​ទើប​សម្រាលកូន​! - មេបញ្ជាការ អាវុធហត្ថ​ខណ្ឌទួលគោក ដឹកនាំ​ក្រុម​ការងារ​ចុះសួរសុខទុក្ខ​មេបញ្ជាការរង​ខណ្ឌ ជួប​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាលឲ្យ​ដាច់ស​សៃ និង​បាក់​ឆ្អឹងដងកាំបិត​! - លោកស្នងការ ឈឿន សុ​ចិត្ត និង​លោក​ស្នងការរង​នគរបាល​ខេត្តកណ្ដាល​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ត្រៀម​រៀបចំ​កម្មវិធី​!! - បុរស​ម្នាក់​បានបាត់បង់ជីវិត​ភ្លាមៗ ខណៈ​ជិះ​ម៉ូតូ​ដួល ហើយ​ត្រូវ​ជះ​ចូលទៅ​ក្រោម​រថយន្ត​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​
0

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ប្រេ​ស៊ីល​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ប្តេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​-​ប្រេ​ស៊ីល​

«គេហទំព័រ រស្មីស្ទឹងត្រង់ | Rasmeistoengtrang News» ទូរស័ព្ទទំនាក់ទំនង097 72 88 071 | 076 44 44 373

http://www.rasmeistoengtrang.com

នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៣, នៅ​វិមាន​សន្តិភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ម៉ៅ​រូ វី​អេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រេ​ស៊ីស និង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ក្នុង​អំ​ទ្បុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចំនួន ៣ ថ្ងៃ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុង​ជំនួប​នេះ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល នាពេលនេះ និង​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិកា​រ​កន្លង​មក​រវាង​ប្រទេស​ទាំង​ពីរ ព្រម​ជាមួយ​នឹង​ក្តីសង្ឃឹម​ថា ទំនាក់ទំនង​ដ៏​ល្អ​នេះ នឹង​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត ខណៈពេល​ដែល​កម្ពុជា​មាន​រាជរដ្ឋាភិបាល​ថ្មី ប៉ុន្តែ​គោលនយោបាយ​ការបរទេស ជាពិសេស​ក្នុង​ទំនាក់ទំនង​រវាង​កម្ពុ​ជា​-​ប្រេ​ស៊ីល នៅ​រក្សា​ដដែល ។​

​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ៅ​រូ វី​អេរ៉ា បាន​គោរព​ប្រគល់ជូន សម្តេច​ធិបតី នូវ​លិខិត​អបអរសាទរ​របស់ ឯកឧត្តម​ប្រធានាធិបតី​ប្រេ​ស៊ីល ក្នុងឱកាស​ដែល សម្តេច​ធិបតី ចូលកាន់​មុខ​តំណែង​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​បាន​ធ្វើ​ការ​បញ្ជាក់ផង​ដែរនូ​វ​បំណង​ក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​, អប់រំ​, សុខាភិបាល និង​ការផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​។

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ក្តីរីករាយ​សាទរ​ចំពោះ​ការសម្រេច​ចិត្ត​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការបើក​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​នៅក្នុង​ប្រទេសប្រេ​ស៊ីល ហើយក៏​បាន​ជម្រាប​ផងដែរ​ថា ប្រេ​ស៊ីល​ក៏​គ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២៤ ខាងមុខនេះ ស្របពេល​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣០ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ប្រេ​ស៊ីល ។

​ជាងនេះទៀត ឯកឧត្តម រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល ក៏​បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​កម្ពុជា ដែល​បាន​គាំទ្រ​ប្រទេសប្រេ​ស៊ីល ឱ្យ​ក្លាយជា​ដៃគូ​សន្ទនា​តាម​វិស័យ​របស់​អាស៊ាន នៅ​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២២ ។​

​ទន្ទឹម​នឹង​នេះ​ផង​ដែរ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល ក៏​បាន​ឯកភាព​គ្នា​ពង្រីក​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​, កសិកម្ម​, និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ព្រមទាំង​បាន​ពិភាក្សា​អំពី​បញ្ហា​មួយចំនួន​ទៀត ដែល​ជា​ផលប្រយោជន៍​រួម ។

​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ប្រេ​ស៊ីល បាន​គោរព​អញ្ជើញ សម្តេច​ធិបតី ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេសប្រេ​ស៊ីល ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។ ជា​ការឆ្លើយតប សម្តេច​ធិបតី បាន​ទទួលយក​ការអញ្ជើញ​នេះ​ដោយ​ក្តី​រីករាយ និង​បាន​បង្ហាញ​អំពី​បំណង​ក្នុង​ការអញ្ជើញ ឯកឧត្តម​ប្រធានាធិបតី​ប្រេ​ស៊ីល មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​វិញ ជាពិសេស​នៅក្នុង​ឆ្នាំ​២០២៤ ខាងមុខនេះ ដែល​ជា​ឆ្នាំ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​៣០ នៃ​ចំណង​ការទូត​ផ្លូវការ​កម្ពុជា​-​ប្រេ​ស៊ីល ព្រម​ជាមួយ​ការបើក​ដំណើរការ​ស្ថាន​អគ្គរដ្ឋទូត​ប្រេ​ស៊ីល​ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 097 72 88 071 / 076 44 44 373 ឬ តាម Whatsapp | Telegram : 097 72 88 071 / 076 44 44 373 ! សូមអរគុណ !

©២០១៨ រក្សាសិទ្ធិដោយសារព័ត៌មាន «រស្មីស្ទឺងត្រង់ | Rasmei Stoeng Trang» | ទូរស័ព្ទ៖ 097 72 88 071 / 076 44 44 373 |

អាសយដ្ឋាន ៖ ផ្ទះលេខ ៦៤០ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល